ភាគ៣០:ខឹងរឿងអី?>_<

124 27 12
                                    

      ថ្ងៃបន្ទាប់
    ពេលព្រឹកថ្ងៃថ្មីឈានចូលមកដល់ អ្វីៗប្រព្រឹត្តិទៅប្រក្រតីគ្មានអ្វីគួរអោយកត់សម្គាល់ច្រើននោះទេ ថ្ងៃនេះនីគីត្រូវទៅធ្វើការចាត់ចែងការងារអោយរួចរាល់មួយថ្ងៃទៀតមុននឹងធ្វើដំណើរទៅប្រទេសជប៉ុនចំនួនមួយសប្ដាហ៍ដើម្បីធ្វើការជ្រើសរើសប្រធានសាខាថ្មី នាយធ្វើដំណើរតែម្នាក់ឯងព្រោះជុងវ៉ុនមានការងាររបស់គេត្រូវធ្វើដែរ គេត្រូវចេញថតប្រហែល2-3ថ្ងៃខាងមុខនេះ ដូច្នេះទើបព្រឹកនេះគេរហ័សក្រោកឡើងជួយរៀបចំរបស់អោយនាយ
"រួចហើយ ឯកសារសំខាន់ៗរបស់បងអូនទុកក្នុងវ៉ាលីតូចនេះ លិខិតឆ្លងដែនក៏នៅក្នុងហ្នឹងដែរកុំភ្លេច ចំណែកសម្លៀកបំពាក់បងអូនទុកក្នុងវា៉លីធំនេះ ខាងនេះសម្រាប់សម្លៀកបំពាក់ធម្មតា... ខាងនេះសម្រាប់ធ្វើការ... ចំណែកក្នុងកាបូបតូចនេះមាន skin care សម្ភារៈប្រើក្នុងបន្ទប់ទឹក  កុំព្យូទ័រ laptop កាស និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតអូនដាក់ក្នុងវ៉ាលីតូចនេះជាមួយឯកសារបស់បងដែរកុំអោយភ្លេចពេលឡើងយន្តហោះ...មួយទៀតរឿងskincare ខែនេះនៅទីនោះក្ដៅណាស់ស្បែកបងងាយប្រតិកម្មចឹងកុំភ្លេចលាបអោយសោះពិសេស sunscreenប្រយត្ន័ឡើងកន្ទួលរមាស់" ជុងវ៉ុននិយាយរៀបរាប់ដាស់តឿននាយពេលរ៉ូតវា៉លីបង្ហាញរបស់អោយនាយមើល តែក៏នឹកឃើញអ្វីម្យ៉ាងទើបស្ទុះវឹងក្រោកទៅបើកកិទូយករបស់អ្វីម្យ៉ាងចេញមក
"កាំមេរ៉ា អូនទុកត្រង់នេះក្រែងបងចង់ថតរូប" គេដឹងថានាយចូលចិត្តទើបយកមកអោយ ចំណែកនាយវិញបានត្រឹមអង្គុយញញឹមបិទមាត់មិនជិតតាមមើលសកម្មភាពយកចិត្តទុកដាក់របស់រាងតូចរៀបចំរបស់អោយនាយ មើលចុះពេញមួយថ្ងៃហើយគេគិតតែរត់ទៅនេះរត់ទៅនោះវេចខ្ចប់នេះរៀបចំនោះអោយនាយមិនឈប់ ទោះនាយប្រកែកហាមឃាត់យ៉ាងម៉េចក៏មិនព្រមស្ដាប់គិតតែថា ចង់ធ្វើ មិនអោយនាយពិបាកមកពីធ្វើការហត់ហើយត្រូវនៅរៀបចំរបស់ដល់យប់ជ្រៅមិនបានគេង ចំណែកនាយពេលឃាត់មិនស្ដាប់ក៏មិនដឹងថាអី បានត្រឹមញញឹមក្នុងចិត្តគិតថាខ្លួនឯងសំណាងនិងកក់ក្ដៅណាស់ដែរដែលមានភរិយាល្អចេះយល់ចិត្តស្វាមីមិនអោយពិបាកនឿយហត់ចិត្តទោះជាការងារក្រៅផ្ទះឬក្នុងផ្ទះគេរៀបចំបានទាំងអស់មិនអោយខ្វះចន្លោះ ទោះគេជាប្រុសក៏មិនអោយគេមើលងាយប្ដី នេះឬជាមន្តស្នេហ៍ភរិយាដែលនាយតែងតែមើលរំលងរហូតមកនោះ?ល្អយ៉ាងនេះហេស?ហេតុអីក៏នាយមើលមិនឃើញ?
"នីគី..."
"ហឹម?"
"អូនសួរបងម៉េចមិនឆ្លើយ"
"អូនសួរអី?"
"ឯកសារនៀកគ្រប់ឬនៅ ហើយរបស់ក្នុងនេះប្រើគ្រាន់ឬអត់ បើមិនគ្រាន់ចាំអូនយកអោយថែមទៀត"ជុងវ៉ុននិយាយរៀងដំឡើងសម្លេងបន្តិចខឹងនាយហៅបីដងហើយមិនឮឆ្លើយគិតតែអង្គុយភ្លឹកមិនចាប់អារម្មណ៍សម្ដីគេ ទាំងដែលគេខំរៀបរាប់អោយស្ដាប់ចង់បែកពពុះមាត់
ធម្មតាទេមនុស្សធ្វើការច្រើនឆាប់មួរម៉ៅចឹងហើយ
"ហៃយ៉ា...ប្រពន្ធសម្លាញ់ហា៎ បានហើយគ្រប់គ្រាន់ហើយ"នាយទាញគេមកអង្គុយគេមកអង្គុយលើភ្លៅនិយាយពាក្យប្រពន្ធសម្លាញ់ឡើងជុងវ៉ុនភ្ញាក់ចង់ក្រញ៉ែខ្លួន
"ប្រពន្ធសម្លាញ់?"
"ត្រូវហើយ...ប្រពន្ធសម្លាញ់របស់បងហត់ហើយធ្វើការមួយថ្ងៃហើយគួរតែសម្រាក"
"បង...មិនគ្រុនក្ដៅទេឬ?"
"បងមានគ្រុនក្ដៅឯណា អូនទេដែលជាអ្នកគ្រុន ឯណាមើល៎ ធ្វើការមួយថ្ងៃហើយ ថ្ងៃមិញមានលេបថ្នាំទេ?"
"អត់ទេ"
"ជុងវ៉ុន!"
"ហិហិ ម្ហូបថ្ងៃមិញឆ្ងាញ់ទេ"ជុងវ៉ុនធ្វើជាសើចបន្លប់ចូលទៅអោបនាយនិយាយប្ដូររឿងពេលឃើញនាយខឹងជ្រួញចិញ្ចើមដាក់គេ
"ឆ្ងាញ់..."
"ជាម្ហូបបងចូលចិត្តអូនដឹង"
"អូនខានធ្វើយូរហើយ"
"ថ្ងៃមិញអូនពិតជាភ្លេចលេបថ្នាំមែនហេស?"
"អត់ទេអូនអត់ភ្លេចទេ"
"ចឹង.."
"អូនជាហើយ"
"ជុងវ៉ុន.."
"អូនមិនចូលចិត្តលេបថ្នាំទេ"
"ប៉ុន្តែអូនមិនទាន់ជាទេ"
"អូនជាហើយ"
"បងមិនជឿទេ"
"ចង់សាកទេ"ជុងវ៉ុននិយាយទាំងទាញនាយអោយងាកមកមើលគេ ភ្នែកសម្លឹងគ្នាទៅវិញទៅមកបបូរមាត់កាន់តែខិតទៅជិតគ្នា
"ហិហិ អូនធ្វើលេងទេ"គេនិយាយហើយប្រញាប់ក្រោកចេញខ្លាចទប់ខ្លួនមិនជាប់ ជាប់នឹងមុនស្នេហ៍នាយ
"ជុងវ៉ុន..!"
"បងប្រញាប់ទៅងូតទឹកទៅ អាងអូនងូតដែរ"
"ងូតជាមួយគ្នាទៅ"
"ឆ្គួតទេ..អ្នកណាងូត...."
"យ៉ា..អូនហ៊ានថាបងឆ្គួត?"
"អូ!អត់ទេអូនច្រឡំមាត់តើ...ហៃយ៉ា..ឆាប់ទៅៗអូនត្រូវងូតដែរ"ជុងវ៉ុនយកដៃខ្ទប់មាត់ហើយស្រែកដេញនាយម្ដងទៀត នាយក៏ព្រមទៅ តែក៏ទុកពាក្យមួយឃ្លាអោយជុងវ៉ុនឮហើយស្រាវព្រឺដល់ឆ្អឹកខ្នង
"ហឹស.ចាត់ទុកថាអូនឈឺទេ ឲ្យរួចខ្លួនសិនចុះ"ហៃយ៉ា..ប្រុសម្នាក់នេះចង់បានន័យថាម៉េច🤔 ជុងវ៉ុនឈរគិតទាំងព្រឺខ្លួនតិចៗតែបន្តិចក៏យកដៃខ្ទប់មាត់សើចវិញ អាម៉េចទេស?🤨
   បន្ទាប់ពីចំណាយពេលងូតទឹក30នាទី រាងក្រាស់ក៏ចេញមកវិញ ជុងវ៉ុនក៏ចូលទៅដើរជ្រុះគ្នាធ្វើអោយក្លិនខ្លួនរបស់នាយជះមកប៉ះស្បែកមុខគេភាយៗ ហៃយ៉ា..ក្លិនខ្លួនប្រុសម្នាក់នេះក្រអូបណាស់តើ ជុងវ៉ុននិយាយក្នុងចិត្តបន្តិចមុននឹងញញឹមចុងមាត់ទាញទ្វាបិទចូលទៅ ចំណែកនាយក្រាស់ក៏មិនចាប់អារម្មណ៍អីដែរ នាយដើរហួសទៅយកកន្សែងជូតសក់រួចដើរមកគេងលេងលើគ្រែចាំប្រពន្ធ ធម្មតាពេលរៀបចេញទៅណានាយតែងរៀបរបស់ពីយប់មុនតែថ្ងៃមិញជុងវ៉ុនរៀបហើយៗនាយក៏មិនចាំបាច់រៀបអីទៀតដែរ បានត្រឹមតែដាក់ខ្លួនគេងលេងរង់ចាំមនុស្សមកគេងអោប
ក្រាក
ចំណាយពេលមិនយូរជុងវ៉ុនក៏ងូតទឹករួចរាល់បើកទ្វាចេញមក ទាក់ទាញក្រសែភ្នែកអ្នកដែលគេងចាំលើគ្រែអោយប្រឹងងាករក
<< ជុងវ៉ុនបានអាវនោះមកពីណា?>> ក្រសែភ្នែកពោពេញដោយសំណួរពេលឃើញភរិយាស្លៀកពាក់ចេញមក ជុងវ៉ុនគេពាក់អាវសាច់ក្រណាត់សើ្ដងពណ៍សរស្ទើរតែមើលឃើញធ្លុះដល់ស្បែកខាងក្នុងជាមួយខោយឺតខ្លីពណ៍សាច់រឹបស្ទើរតែឃើញក្រលានមិនតែប៉ុណ្ណោះ អាវរបស់គេប្រឡេះឡេវពីរគ្រាប់ធ្វើអោយដើមទ្រូងមានសាច់សរខ្ចីបង្ហាញខ្លួនចេញមកគួរអោយទាកទាញ😎
"វ៉ុននី អូនបានអាវនេះពីណាមក"ទ្រាំមិនបាននាយក៏ស្រែកសួរ ជុងវ៉ុនដែលអង្គុយលាបឡេខ្លួននោះឮហើយក៏ងាកមើលនាយទាំងធ្វើមុខឆ្ងល់
"ខោអាវអូនស្លៀកធម្មតាតា៎"គេចង់បានន័យថាឈុតនឹងគេមានយូរហើយ គេស្លៀកធម្មតាប្រចាំថ្ងៃកាលពីមុនក៏មិនចាំថាទិញមកពីណាដែរវាយូរហើយ
"ថ្ងៃក្រោយកុំស្លៀកទៀតអី"
"ម៉េចចឹង?ហេតុអី?"
"ព្រោះវាធ្វើអោយបងខឹង"
"ខឹង?បងខឹងអី?"ជុងវ៉ុនងាកមកវិញធ្វើឆ្ងល់សួរនាយខឹងគេរឿងអីបើគ្រាន់តែស្លៀកឈុតខ្លីធម្មតាតើមានបានទៅធ្វើអីឯណា?ម៉េចក៏ខឹង? តែគេមិនដឹងទេ ថានាយក្រាសខឹងចង់សំដៅលើអី  (ហាសហាសហា មានតែអ្នអានទេដែលដឹង 🤭🤣🤣)"
__________________
Vote and comm💗💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now