ភាគទី3:អ្នកណាអនុញ្ញាតឱ្យឯងចូលបន្ទប់យើង

155 26 2
                                    

  ដូចដែលដឹងស្រាប់ហើយនីគីរៀបការជាមួយជុងវ៉ុដោយសារគ្រួសារបង្ខំប៉ុណ្ណោះ នាយគ្មានចិត្តស្រឡាញ់ហើយក៏គ្មានចិត្តចង់រៀបការអ្វីទាំងអស់ដូច្នេះហើយបានជានាយដាក់លក្ខខណ្ឌរៀបការតែបីខែក៏លែងលះប៉ុន្តែមិននឹកស្មានថាក្នុងរយៈពេលកំណត់មិនទាន់មកដល់ផង សង្សារចាស់របស់នាយមនុស្សដែលនាយស្រឡាញ់ចង់រៀបការជាមួយបែរជាទៅចូលរោងការជាមួយអ្នកផ្សេង ជាហេតុធ្វើឱ្យនាយកាន់តែខឹងស្អប់ជុងវ៉ុនលើសដើម។

+ព្រឹកបន្ទាប់
   ដោយសារតែកាលពីយប់មិញនាយផឹកស្រាច្រើនពេកទើបព្រឹកនេះនាយក្រោកឡើងមកមានអារម្មណ៍ថាឈឺក្បាលបន្តិចបន្តួច ប៉ុន្តែភ្លាមៗចិញ្ចើមក្រាស់ចងចូលគ្នា តាមដោយទឹកមុខមិនពេញចិត្តជាខ្លាំងនៅពេលដែលឃើញភរិយាសម្អប់បើកទ្វារចូលមកបន្ទប់នេះដែលគ្មានការអនុញ្ញាតហើយនៅញញឹមស្រស់ដាក់និយាយចេញថ្ពាល់ខួចទៀតទាំងដែលកាលពីយប់មិញគេយំ ស្ទើរស្អកករ
"ឯងហ៊ានណាស់ហ៊ានចូលបន្ទប់យើងដោយគ្មានការអនុញ្ញាតផង"នីគីបញ្ចេញក្រសែភ្នែកកំណាចមើលទៅគេប៉ុន្តែជុងវ៉ុនហាក់ដូចជាមិនព្រឺឆ្អឹងខ្នងសោះថែមទាំងញញឹមហុចទឹកខ្ញីបន្សាបស្រាឱ្យនាយទៀត
"នេះបងផឹកទៅដើម្បីបន្សាបស្រា"ជុងវ៉ុន
"ប្រាវ!អ្នកណាអនុញ្ញាតឱ្យឯងចូលបន្ទប់យើង"នីគីស្រវាកែវទឹកគប់ទៅកៀនជើងជុងវ៉ុនបំណងចង់បន្លាចគេដូចរាល់ដងអញ្ចឹង ប៉ុន្តែលើកនេះ...
"គ្មានទេ"ជុងវ៉ុនមិនបានមានប្រតិកម្មអ្វីទាំងអស់គេនិយាយធម្មតាអោនរើសអំបែងកែវដាក់ទៅម្ខាង
"ចេញពីបន្ទប់យើងភ្លាមទៅ"នីគី
"មិនទៅ ខ្ញុំត្រូវធ្វើតួនាទីរបស់ខ្ញុំអោយរួចសិន"ជុងវ៉ន
"តួនាទីស្អីឯង ឆាប់ចេញពីបន្ទប់យើងឥឡូវនេះកុំថាយើងមិនបានព្រមានឯងឲ្យសោះ"នីគី
"យ៉ាងម៉េចបងចង់វៃខ្ញុំទៀតហេស?"ជុងវ៉ុន
"ឯងស្មានតែយើងមិនហ៊ាន?"នីគី
"ចឹងសាកទៅ ខ្ញុំធានាព័ត៌មាននិងលោតនៅទំព័រមុខមិនខាន!(ឱ្យចឹងឡើងកូន)"ជុងវ៉ុន
"ឯងគម្រាមយើង?"នីគី
"ខ្ញុំមិនបានគម្រាម តែបើបងហ៊ានសាកប៉ះខ្ញុំមួយដៃទៅ"ជុងវ៉ុនមិនបានញញើតនិងសំឡេងស្រែកសម្លុតរបស់នីគីសោះគេក្រោកឈរឱបដៃខាំមាត់ជាប់សម្លឹងទៅនាយវិញហាក់ដូចជាសត្រូវ ចំណែកនីគីវិញពេលនេះកំពុងស្រឡាំងកាំង វាជាលើកទីមួយហើយដែរជុងវ៉ុនហ៊ានតម្លើងសំឡេងដាក់នាយបែបនេះចាប់តាំងពីពួកគេស្គាល់គ្នាមក ក្នុងចិត្តពិតជាឆ្ងល់ណាស់តើក្មេងម្នាក់នេះបានភាពក្លាហានមកពីណាមក
"ឯងចង់បានអី"ពួកគេនៅតែសម្លឹងគ្នា
"ហួយ...ខ្ញុំប្រាប់បងប៉ុន្មានដងទៀត ខ្ញុំមកធ្វើតួនាទីប្រពន្ធ"ជុងវ៉ុនដកដង្ហើមធំធ្វើមុខធុញ និយាយដដែលៗបើប្រាប់ម្ដងហើយមិនយកត្រចៀកស្ដាប់ទេឬ
"ចេញទៅវិញយើងមិនត្រូវការ"នីគីបែរមុខដើរចេញព្រោះតែខ្ជិលនាំរឿងឈ្លោះទាំងព្រឹក
"បងមិនត្រូវការតែខ្ញុំត្រូវការយ៉ាងម៉េច?បងឯងអន់ធ្វើតួនាទីប្ដីមិនបានចង់ឱ្យខ្ញុំអន់ដូចបងឯងដែរ-"
"យ៉ាងជុងវ៉ុន!"នីគីបែរមកវិញជាមួយទឹកមុខខឹងក្រោធគឺខឹងដោយសារពាក្យមួយអន់មួយម៉ាត់របស់ជុងវ៉ុននឹងហើយ
"សុំទោស ហិហិ ...ហួយ...បងនៅធ្វើមុខខឹងដល់ណាមិនប្រញាប់ទៅងូតទឹកទេហេស ហួសមកធ្វើការឥឡូវហើយណា"ជុងវ៉ុនពេលដឹងថាខ្លួនឯងនិយាយខុសក៏ប្រញាប់កែពាក្យវិញទាំងញញឹមស្ងេច

ក្រាក
15នាទីក្រោយនីគីបើកទ្វារចេញពីបន្ទប់ទឹកគិតថាជុងវ៉ុនហ្នឹងទៅវិញទៅហើយតែមានឯណាគេនៅតែនៅទីនេះដដែលហើយថែមទាំងចូលទៅរើកកាយទូខោអាវនាយទៀត
"នេះ...ខ្ញុំឮថាថ្ងៃនេះបងមានប្រជុំចឹងបងគួរតែពាក់ឈុតពណ៌ខៀវនេះវាស្អាតហើយថ្លៃថ្នូរទៀត"ជុងវ៉ុន
"ចេញពីបន្ទប់យើងទៅ"នីគី
"តែធ្វើតួនាទីខ្ញុំរួចខ្ញុំចេញហើយមិនបាច់បងដេញច្រើនដងទេ"នីគីក៏មិនមាត់តបទៀតនាយបែរខ្នងដើរចូលទៅបន្ទប់ខោអាវដោយសារអារម្មណ៍មិនល្អទើបមិនចង់និយាយច្រើន
"បងទៅណា?"ជុងវ៉ុន
"រឿងរបស់យើង"រាងតូចដឹងថានាយមិនចង់ពាក់ខោអាវដែលគេយកមកឱ្យទេគេក៏មិនហ៊ានបង្ខំនាយដែរម្យ៉ាងខ្លាចនាយទុកមិនបានច្រឡោតមកទៀតទើបបែរខ្នងចាកចេញទៅ
ក្រាក
នីគីរៀបចំខ្លួនហើយដើរចេញពីបន្ទប់សំលៀកបំពាក់មកវិញមិនឃើញជុងវ៉ុននៅទីនេះក៏រៀនសប្បាយចិត្តបន្តិចមកវិញដែលប៉ុន្តែ...
"ខ្ញុំស្រមៃថា បងពាក់ឈុតមួយនេះស្អាតប៉ុណ្ណា តែមិនអីទេ ខ្ញុំជឿថាបងប្រាកដជារករបស់ដែលបងចូលចិត្តបំផុតសុំទោសផងដែលចាកចេញទៅមិនបានលា...បងប្រុស"នេះជាក្រដាសnoteដែរជុងវ៉ុនបិតភ្ជាប់លើអាវមុននឹងចាកចេញពីទីនេះ
"ក្មេងនេះ"នីគីអានហើយចង់សើចបន្តិចអីបន្តិចកន្លងទៅច្រើនឆ្នាំហើយជុងវ៉ុននៅតែប្រើស្តាយមួយនេះដដែល ចំណែកឯរាងតូចនៅពួនចាំលួចមើលចន្លោះទ្វារនោះបានឃើញបែបនេះមានតែញញឹមពេញចិត្តប៉ុណ្ណោះ

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now