បន្ទាប់ពីឈប់សម្រាកអស់រយ:ពេលមួយថ្ងៃជាងជុងវ៉ុនបានគិតយល់រឿងជាច្រើន ពេលខ្លះវាហត់មែន បើការខំប្រឹងមិនទទួលបានផលអី្វសោះមកវិញបែបនេះ គេក៏ធ្លាប់គិតដែរហេតុអីគេខំប្រឹងខ្លាំងថ្នាក់នេះ តើគេគ្រាន់តែចង់ឈ្នះនាយឬយ៉ាងណា បើបែបនេះគេមិនចង់ទេ គេស្រលាញ់នាយគេចង់អោយនាយសប្បាយចិត្តជាងកើតទុក ចឹងហើយទើបគេសម្រេចចិត្តមិនចូលខ្លួនទៅពាក់ពន្ធ័នឹងនាយច្រើន ខ្លាចនាយកើតទុកពេលដែលគេចេញទៅ
"ខ្ញុំគ្រាន់តែចង់ធ្វើអោយខ្លួនឯងសប្បាយចិត្ត"
ក្រាក
"អុ!"ជុងវ៉ុនបើកទ្វាចូលបន្ទប់នាយស្រាប់តែវាក់អឺនឹងនាយដែលចេញពីបន្ទប់ទឹកមកមានត្រឹមកន្សែងរុំចង្កេះ ព្រះអើយ...នេះលើកទីមួយហើយហេតុអីគាត់hotយ៉ាងនេះមើលចុះសសៃរសក់សើមតិចៗជាមួយតំណក់ទឹកតូចៗកំពុងហូរស្រក់ចុះមកលើផែនទ្រូងហាប់ណែនសខ្ចីSexyសាច់ដុំកង់ៗគួរអោយចង់ខាំក្រញិចនៅលើសាច់ដុំដ៏Sexy ជុងវ៉ុន គាត់ពិតជាសាកសមជាតួរTopរបស់ឯងណាស់hotខ្លាំងណាស់ទ្រាំមិនបានទេ
"អ្ហាយ!"ជុងវ៉ុនស្រែកឡើងចាចធ្មេចភ្នែកជិតឈឹងនៅពេលដែលខ្លួនគេកំពុងឈរគិតញាប់ញ័រសុខៗនាយក៏ដើរមកជិតគេឈោងដៃបើទូរយកកន្សែងជូតសក់ធ្វើអោយដើមទ្រូងហាប់ណែនមួយនោះប៉ះតិចៗលើបបូរមាត់ទន់រលោងរបស់គេ ព្រះអើយបើខ្ញុំសន្លប់ជួយយកទៅពេទ្យផង
គ្រិប!! ជុងវ៉ុនគិតដល់ត្រង់នេះស្រាប់តែទន់ជង្គង់គ្រិបដួលអុកគូទមកលើឥដ្ឋតែម្ដងធ្វើអោយកម្ពស់របស់គេស្មើរនឹង....ព្រះអើយជួយផងអស់ពីមួយចូលមួយ🙈ចំណែកនីគីពេលឃើញបែបនេះនាយក៏អោនសួរកើតអីម៉េចឈរសុខៗដួលចឹង
"កើតអី"នាយប្រុងនឹងអោនជួយលើកប៉ុន្តែ..
"អត់...ទេៗខ្ញុំងើបហើយៗបាច់អង្គុយទេ អាយ"ជុងខ្ទប់ភ្នែកងាកមុខចេញមិនបានទេនាយអត់មានស្លៀកខោក្នុងផងបើអង្គុយទៅវាមិនចេញ... ទេៗគេមិនចង់ឃើញទេវាគួរអោយខ្មាស់ព្រឺសម្បុរណាស់ គេក៏រហ័សស្ទុះវឹងក្រោកឈរធ្វើក្បាលរបស់គេប៉ះនឹងចង្ការរបស់នាយមួយទំហឹង នីគីត្រូវដួលផ្ងារក្រោយព្រោះប្រឹងគេចពីថ្ងាស់ជុងវ៉ុនចំណែករាងកាយគេខ្លួនឯងក៏ដួលទៅដែរព្រោះអស់ជំហរ
"អុ!សុំទោសៗ"ដៃទាំងពីរកំពុងច្រត់លើសាច់ដុំទ្រូងហាប់ណែនទាំងពីរនោះ ជុងវ៉ុនធ្វើមុខភ្ញាក់ផ្អើលលាយភ័យងើបសម្លឹងមុខនាយទើបរហ័សដកដៃចេញភ្លេចគិតថាគ្មានអ្វីទប់ ទើបធ្វើអោយផ្ទៃមុខរបស់គេធ្លាក់ទៅលើសាច់សខ្ចីនោះម្ដងទៀត
ឌិប!! សាច់ដុំប្រាំមួយកំពុងស្ថិតនៅចន្លោះទាំងសងខាងនៃថ្ពាល់របស់គេវាពិតជាទន់ណាស់បើធៀបនឹងការគិតរបស់គេដែលគិតថារឹងកំព្រឹសមុននេះ ជុងវ៉ុនក្នុងខណ:នេះមិនដឹងធ្វើយ៉ាងម៉េចទៀតទេគេក៏សម្ងំស្ងៀមទីនោះតែម្ដង(បន្លំច្បាស់ណាស់កូនហ្នឹង😒)
"ក្រោកបាននៅធ្ងន់ណាស់"
"អុ អូ!សុំទោសៗ"ជុងវ៉ុនទាល់តែឮនាយនិយាយបែបនេះទើបគេក្រោកចេញមកធ្វើឫកអៀនៗចំពោះរឿងអចេតនាមិញនេះ(អចេតនាប៉ុន្មានដងហីកាវឿន😒)
"បងមិនអីទេមែនទេខ្ញុំសុំទោស"ពេលឃើញនាយយកដៃស្ទាបចង្ការគេក៏ចាប់ផ្ដើមសួរជាមួយទឹកមុខដឹងកំហុស
"ក្បាលរឹងដូចថ្ម"នីគីនិយាយតែប៉ុណ្ណឹងក៏ក្រោកចេញទៅ ជុងវ៉ុនក៏អង្គុយពេបមាត់បន្តិចក្រោកចេញទៅដែរ គេសុំទោសហីនៅខឹងគេទៀត ពេបមាត់រអ៊ូក្នុងចិត្តម្នាក់ឯង ដើរចូលបន្ទប់ខោអាវនាយ
ក្រាក
"ថ្ងៃនេះមុនចេញពីធ្វើការខ្ញុំសុំច្បាប់បងឈប់មួយល្ងាច"ជុងវ៉ុននិយាយពេលលើកពាក់អាវអោយនាយ
"ទៅណា ឈឺទៀតហេស"
"បាទ?អត់ទេ ខ្ញុំទៅជប់លៀងទទួលមិត្តមកពីអាមេរិកវិញ ប្រហែលញ៉ាំស្រាច្រើនបន្តិចទើបសុំបងនៅគេងនោះតែម្ដង"ជុងវ៉ុននិយាយហើយនីគីក៏មិនមាត់អីនាយសម្ងំអោយគេរៀបចំខ្លួនអោយបន្ត
"រួចហើយបងសង្ហាណាស់"ជុងវ៉ុនចង់ក្រវ៉ាត់ករអោយនាយរួចដើរទៅយកកាបូបធ្វើការអោយនាយហើយចាកចេញទៅដោយមិនបានផ្ដល់ស្នាមថើបនិងនិយាយពាក្យជូនពរដូចរាល់ដងនោះទេ
«ម៉េចក៏គេមិនថើបយើង»នីគីបានត្រឹមជ្រួញចិញ្ចើមធុញថប់ក្នុងចិត្តគិតឆ្ងល់ម៉េចក៏កាយវិការជុងវ៉ុនប្ដូរប្រែ ថ្ងៃមុនថាផ្ដាសាយចឹងថ្ងៃនេះជាអី ដឹងទេម្សិលមិញនាយដេញបុគ្គលិកក្រុមហ៊ុនចេញម្នាក់ហើយដោយសាររឿងហ្នឹង ម៉េច?ចង់អោយនាយដេញទាំងក្រុមហ៊ុនចោលទៀតមែនទេក្មេងម្នាក់នេះពិតជាមិនយល់ពីចិត្តគេមែន
SKIP
ទៅដល់ក្រុមហ៊ុនកាយវិការក្រម៉ក់ក្រម៉ូវរបស់នីគីនៅតែមិនផ្លាស់ប្ដូរ នាយដើរចង់ចិញ្ចើមចូលគ្នាម្នាក់ឯងព្រោះពួកគេតែងតែជិះឡានផ្សេងគ្នាជុងវ៉ុនមិនចង់អោយនាយអារម្មណ៍មិនល្អទេទើបជិះមករៀបចំការងារអោយនាយមុនមិនបានទាំងញ៉ាំបាយព្រឹកផង ម្យ៉ាងគេត្រូវឈប់ពេលល្ងាចទៀតទើបត្រូវមកធ្វើការអោយលឿនជាងរាល់ដង
"ហ៎ក ណេះយកទៅ"នីគីបោះប្រអប់ដាក់បាយទៅលើតុជុងវ៉ុនរួចដៀងភ្នែកចង់ចិញ្ចើមខឹងមិនប្រែបើកទ្វាចូលក្នុងofficeនាយខ្លាំងៗកញ្ឆក់ៗមិនដឹងខឹងអ្នកណាមកពីណា?
"អុញ?"ជុងវ៉ុនធ្វើមុខឆ្ងល់ៗញីសសៃរក្បាល កើតស្អីចេះព្រះអង្គអើយខឹងអ្នកណាមកពីណា
គេសម្ងំធ្វើការតែមួយព្រឹកទេចឹងហើយគេត្រូវចូលទៅរាយការណ៍ការងារអោយនាយសម្រាប់ថ្ងៃស្អែកនៅមុនបាយថ្ងៃត្រង់នេះ
"ថ្ងៃនេះការងារអស់ប៉ុណ្ណឹងព្រោះការណាត់ជួបភ្ញៀវល្ងាចនេះត្រូវបានលើកទៅថ្ងៃស្អែកម៉ោង11ថ្ងៃត្រង់វិញព្រោះលោកស្មីតមានការបន្ទាន់ចុះខេត្ត ចំពោះការប្រជុំសម្រាប់ projectថ្មី គឹនៅថ្ងៃស្អែកម៉ោង2រសៀល ចំណែកការងារបន្ទាប់បន្សំអគ្គនាយកអាចទម្លាក់អោយកូនចៅថ្នាក់ក្រោមធ្វើបាន នេះបាទ អគ្គនាយកសូមពិនិត្យមើលមានកន្លែងណាចង់អោយខ្ញុំផ្លាស់ប្ដូរ"ជុងវ៉ុនហុចក្រដាស់របាយការណ៍អោយនាយមើលទើបនិយាយបន្ថែម
"បន្តិចទៀតមានគេយកបាយអោយបងហើយ ខ្ញុំនឹងទៅជាមួយគេតែម្ដង"ម្ដងនេះជាការងារផ្ទាល់ខ្លួនទើបគេនិយាយភាសាធម្មតារបៀបនៅផ្ទះ
"ទៅជប់លៀងមកវិញម៉ោងប៉ុន្មាន"
"បាទ?"
"ចាំអោយគេទៅយក ខ្លួនមានគ្រួសារហើយកុំចេះតែដើរដេកផ្ទះគេផ្ដេសផ្ដាស កុំអោយគេមើលងាយដល់យើងថាមើលប្រពន្ធមិនកើត"
"បាទ?ប៉ុន្តែ...ចាំខ្ញុំទូរសព្ទ័ទៅអ៊ំខ្លួនឯងចុះ"ជុងវ៉ុនឃើញថានាយមិនពេញចិត្តទើបស្របតាម
"អស់ការណ៍ហើយមែនទេចឹងខ្ញុំសុំទៅផ្ទះមុនហើយ...បងមិនបាច់ភ័យថាគេមើលងាយបងទេព្រោះបន្ទាប់ពីប៉ុន្មានថ្ងៃនេះកន្លងទៅបងនឹងបានមានសេរីភាពវិញហើយ" ជុងវ៉ុនបង្ហើយប៉ុន្មានម៉ាត់រួចលូកយកឯកសារបើទ្វាចាកចេញពីបន្ទប់នេះទៅ
"ហ៊ើយ.."នីគីអង្គុយដកដង្ហើមធំកាន់តែតប់ប្រម៉លលើសដើម មនុស្សកំពុងគិតច្រើនស្មុកស្មាញផង មកនិយាយអោយបន្ថែមអោយtocixទៀត។
បន្ទាប់ពីអង្គុយទីនេះមិនបានមួយនាទីផងនីគីសម្រេចចិត្តងើបចេញទៅរកកន្លែងហាត់ប្រាណកាត់បន្ថយរឿងតប់ប្រម៉ល់ចេញខ្លះ
ក្រាក
"គាត់ចេញពីofficeហើយទាន" អ្នកដែលជាជនបង្កប់ឃើញហើយប្រញាប់រាយការណ៍ភ្លាម
"ទៅយកឯកសារប្រជុំថ្ងៃស្អែកអោយយើង"
"បាទ"និយាយហើយដើរចូលទៅ មើលទៅនាយដូចជាអ្នកជិតឌិតនឹងនីគីណាស់គ្រាន់តែចូលទៅដល់ដឹងកន្លែងយកតែម្ដង
"បាន ហើយទាន"
"ល្អ"ញញឹមខ្ជិបព្រោះដឹងថាល្បិចនេះនឹងបានផលដល់អ្នកឈ្នះ
"នីគីឯងចាំមើលចុះ"
_____________________________(ទាយមើលថាណ៎ាគេ?ទាយត្រូវឲ្យមួយភាគទៀត)
Vote and comm 💗
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Übernatürlichesប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki