ថ្ងៃបន្ទាប់
ព្រឹកនេះជុងវ៉ុនត្រូវទៅបន្ទប់របស់នាយទាំងព្រឹកមិនមែនស្មគ្រ័ចិត្តតែត្រូវនាយបង្ខំ បើគេមិនទៅនាយនឹងមករកគេដល់បន្ទប់បែបនេះច្បាស់ជាត្រូវធ្ងន់មិនខាន ជុងវ៉ុន ថ្ងៃនេះគេមានការងារសំខាន់មួយត្រូវធ្វើចឹងហើយគេមិនអាចឈឺក្រោកមិនរួចបានទេ(ប្រូគីលេងយប់មិញខ្លាំងពេក)
ក្រាក
ជុងវ៉ុនដើរចូលទៅក្នុងបន្ទប់នាយមិននិយាយអីមួយម៉ាត់ គេដឹងថាខ្លួនឯងត្រូវធ្វើអីទើបដើរទៅយកមកអោយខ្ជិលស្ដាប់សម្លេងសម្លុតរបស់នាយទៀត
"ស្ដាប់បង្គាប់ល្អណាស់ហ្ន៎ បែបនេះគួរតែអោយរង្វាន់"ពេលជុងវ៉ុនចង់ក្រវាត់ករអោយនាយរួច នាយក៏និយាយឡើងចាប់ផ្ដួលគេទៅលើគ្រែ ទាញក្រវាត់កចេញយកទៅចង់ដៃគេ ជុងវ៉ុនក៏នៅសម្លឹងទ្រឹងមកគេដដែលមិននិយាយអីព្រោះដឹងហើយថាប្រកែកមិនបាន
"ពេលថ្ងៃត្រង់ទៅជួបយើងនៅក្រុមហ៊ុន កុំមានគំនិតចង់រត់អោយសោះ ព្រោះទោះជាឯងរត់ដល់ជើងមេឃទៀតក៏យើងតាមរកឯងឃើញដែរ" ពេលរៀបចំខ្លួនរួចហើយ នាយឆ្លៀតនិយាយគម្រាមខ្លាចគេមានគំនិតចង់រត់ទៀត
"ជុប លាហើយប្រពន្ធលើគ្រែ"នាយអោនទៅថើបជុងវ៉ុនមួយខ្សឺតទើបយកកាតាបចេញទៅ ជុងវ៉ុនមិនបាននិយាយអីសោះត្រឹមបង្ហូរទឹកភ្នែករលីងរលោងប៉ុណ្ណោះ
"វាគឺជាកម្មរបស់ខ្ញុំ"ពាក្យសម្ដីបានត្រឹមនិយាយក្នុងចិត្តព្រោះអួលដើមករពេកនិយាយមិនចេញ មកពីគេស្រលាញ់នាយពេកបានក្លាយជាកម្មដែលគេត្រូវទទួល
*ទួលរែកទៅទទួលយកទៅទឹកភ្នែករបស់ខ្ញុំថ្ងៃណាមួយបងនឹងត្រូវហែលអន្លង់ទឹកភ្នែកមួយនេះរហូតដល់ថ្ងៃស្លាប់ទោះបីជាខ្ញុំលែងមានវត្តមានលើលោកនេះទៀតក៏ដោយ*នេះជាពាក្យដែលគេសសេរដាក់ក្រដាស់Note ទំព័រចុងក្រោយនោះ វាអស់សន្លឹកសសេរហើយចឹងក៏គ្មានអីឈឺចាប់ទៀតដែរ
SKIP
ម៉ោងប្រហែលជា9ព្រឹកជុងវ៉ុនមានការងាររបស់គេគឺខាងរោងកុនទាក់ទងមកគេចង់ទិញសាច់រឿងរបស់គេមកផលិតជាខ្សែភាពយន្តខ្នាតខ្លី ក៏មានការសម្ភាសន៍បន្តិចបន្តួចដែរនិយាយពីចំណាប់អារម្មណ៍នឹងអ្វីដែលជុំរុញចិត្តអោយគេសសេររឿងនេះឡើងជាដើម
បន្ទាប់ពីចប់ការងារម៉ោង១២ថ្ងៃត្រង់គេក៏ទៅក្រុមហ៊ុនរាងក្រាសយកលិខិតលាឈប់ទៅអោយប្រធានរដ្ឋបាលក៏មានការផ្ដាំផ្ញើរបន្តិចបន្តួចដែរកុំអោយគេយកទៅដាក់ថ្ងៃនេះចាំស្អែកអីបែបហ្នឹង ។
ចេញពីទីនោះ គេក៏ជួបនឹងជំនួយការរបស់នាយគេក៏ធ្វើជាចូលទៅរកនាយកុំអោយនាយសង្ស័យ។ ចូលទៅដល់គ្មានអីទេក្រៅពីត្រូវនាយស្ដីអោយ រឿងរូបវីដេអូខ្លីមួយដែលអ្នកណាក៏មិនដឹងផ្ញើរមកអោយឃើញជុងវ៉ុនអង្គុយជាមួយមនុស្សប្រុសម្នាក់ជាមួយអ្នកណាក៏មិនដឹងនៅក្បែររោងកុនក្នុងផ្សារទំនើបធំមួយកណ្ដាលក្រុង ពេលនិយាយគ្នារួចក៏នាំគ្នាដើរចូលរោងកុនជាមួយគ្នាទៀត ធ្វើអោយនាយខឹងចោតប្រកាន់ថាគេណាត់គ្នាជាមួយប្រុស dateគ្នាទៅមើលកុន។
ជុងវ៉ុនក៏មិនប្រកែកបើនាយយល់ចឹងហើយអោយវាតាមហ្នឹងទៅ គេគ្មានចិត្តចង់បកស្រាយអីដែរ។ បន្ទាប់មកគេក៏ត្រូវនីគីចាត់ការម្ដងទៀតកណ្ដាលថ្ងៃត្រង់រួចទើបត្រឡប់ទៅផ្ទះ(ប្រូគីញឹកពេកហើយហី!)
"អ្នកប្រុស "
"ខ្ញុំមិនអីទេអ៊ំ"ជុងវ៉ុនដើរទាំងគ្មានវិញ្ញាណក្នុងខ្លួនចូលផ្ទះ ទាំងខោអាវលើខ្លួនប្រាណរហែករយ៉េរយៃគ្រាន់តែមើលក៏ដឹងថាមកពីធ្វើអី្វដែរ មកដល់ក៏ឡើងទៅលើសង្ងំគេងរបស់ដល់ល្ងាច។
មនុស្សធ្លាប់តែស្រស់ស្រាយសប្បាយចិត្តស្រលាញ់ស្អាតគ្រប់ពេលតែប្រែជាដើរចេញក្រៅកាត់ក្រុមហ៊ុនជួបមនុស្សច្រើនក្នុងសភាពមើលមិនយល់បែបនេះទាំងគ្មានអារម្មណ៍អីគិតមើលសភាពផ្លូវចិត្តជុងវ៉ុនទៅជាយ៉ាងណា
ពេលល្ងាចដល់ពេលត្រូវឡើងយន្តហោះជុងវ៉ុនក៏អូសវ៉ាលីចុះមកក្រោមគេនឹងទៅប្រទេល អាមេរិក ទឹកដីភាគខាងជើងកន្លែងដែលនៅឆ្ងាយពីប្រទេសកូរ៉េជាទីបំផុត
"អ៊ំខ្ញុំផ្ញើរផងណា នេះសំបុត្រលែងលះ ប្រាប់មេធាវីខ្ញុំចុះចេញតែខ្លួនមិនយកអីទៅទេ ហើយនេះ ចាត់ទុកថាថ្លៃខូចខាតដែលខ្ញុំបំពេញកិច្ចសន្យាមិនទាន់គ្រប់ នឹងចុងក្រោយចិញ្ចៀនរៀបការខ្ញុំមានតែប៉ុណ្ណឹងទេ អរគុណហើយ ខ្ញុំលារហូតហើយអ៊ំសូមសំណាងល្អណា" ជុងវ៉ុននិយាយទាំងអោបគាត់
"អ៊ំប្រាកដជានឹកអ្នកប្រុសទូចណាស់ហើយ"
"ខ្ញុំក៏ដូចគ្នា លាហើយអ៊ំ"ជុងវ៉ុនញញឹមដាក់អ៊ំ អ៊ំក៏យំ ព្រោះអាល័យជុងវ៉ុនពេកមួយផ្ទះនេះនរណាដែលមិនចូលចិត្តគេប្រហែលមានតែរាងក្រាសនីគីទេមើលទៅ
"អ៊ំ!"គ្រាន់តែរៀបអូសវ៉ាលីចេញភ្លាមឡានរបស់នីគីបរចូលមកភ្លែត
"សុំអង្វរកុំប្រាប់គាត់អីណាថាខ្ញុំនៅទីនេះ"ជុងវ៉ុនទាញវ៉ាលីមកវិញរត់ទៅពួននៅបន្ទប់ដាក់អីវ៉ាន់ក្រោមជណ្ដើរ
"អ៊ំ ជុងវ៉ុននៅបន្ទប់គេមែនទេ"នីគីមើលទៅអារម្មណ៍ល្អដល់ហើយញញឹមញញែមមានបាច់ផ្កាមកតាមទៀត
"ចាស៎..គឺ"គាត់មិនដឹងឆ្លើយថាយ៉ាងម៉េចភ្លាមៗ ពេកនីគីមិនរងចាំចម្លើយទេគេក៏ឡើងទៅលើតែម្ដង
"អ៊ំ ជុងវ៉ុននៅឯណា"ចុះមកវិញមុខក្រហមព្រោះដឹងថាជុងវ៉ុនលួចរត់ហើយ
"អ្នកប្រុសជុងវ៉ុនគាត់..."
"គេទៅណា"នាយនិយាយទាំងស្រែកសម្លុត
"អ្នកប្រុសជុងវ៉ុនរៀបវ៉ាលីរត់ចេញពីផ្ទះបាត់ហើយអ្នកប្រុស"គាត់បិទភ្នែកនិយាយព្រោះខ្លាចនាយ
"ថាមែនៗក្មេងនេះវើយ កុំអោយយើងចាប់បានឲ្យសោះ"នីគីទម្លាក់របស់ចោលរត់ទៅបើកឡានចេញទៅ
"អរគុណហើយណាអ៊ំ ខ្ញុំទៅហើយ"ជុងវ៉ុនពេលឃើញនាយទៅបាត់ស្ងាត់ផ្ទះទើបហ៊ានចេញមក
"ទៅដល់ខលប្រាប់ខ្ញុំផងណ៎ាអ្នកប្រុស"
"បាទ លាហើយអ៊ំ"ជុងវ៉ុនរត់ចេញទៅហៅតាក់ស៊ីជិះចេញទៅផ្ទះសម្ងាត់របស់គេ តែប៉ុណ្ណេះនាយច្បាស់ជាបិទជើងហោះហើរទាំងអស់ហើយមិនចឹងទេដាក់ទម្រាយកូនចៅគ្រប់កន្លែងបែបនេះហើយការចាកចេញដោយប្រើយន្តហោះច្បាស់ជាទៅមិនរួច ចំណែកអ៊ំកាលដែលគាត់និយាយកុហកបែបនេះគាត់មិនមែនចង់ជួយជុងវ៉ុនតែមួយមុខទេ គាត់ធ្វើដើម្បីផ្ដល់មេរៀនដល់នាយក្រាសដែរ ជួនកាលការចាកចេញរបស់គេក៏អាចធ្វើអោយនាយយល់ពីចិត្តខ្លួនឯងច្បាស់ដែរ គាត់ជឿថានាយប្រាកដជារកជុងវ៉ុនឃើញវិញ បើសិនជានាយស្រលាញ់គេពិតប្រាកដមែន
__________________
Vote and comm💋
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki