ភាគ២០:យល់សប្តិឃើញអី?

150 29 7
                                    

  ការប្រជុំចំណាយពេលអស់3ម៉ោងនីគីចេញពីបន្ទប់ធ្វើការវិញរាងធុញថប់បន្តិចព្រោះត្រូវអនុវត្តគម្រោងថ្មីចំណាយការគិតពិភាក្សាច្រើន។ ជុងវ៉ុនដែលដើរតាមក្រោយឃើញបែបនេះក៏ទៅឆុងសូកូឡាក្ដៅអោយនាយមួយកែវ គេក៏ចូលប្រជុំដូចគ្នាគ្រាន់តែមិនពិបាកគិតស្គុកស្មាញដូចនាយគេគ្រាន់តែចាំស្ដាប់បញ្ចេញយោបលបន្តិចបន្តួចនឹងចាំបូកសរុបរបាយការណ៍អោយនាយប៉ុណ្ណឹង
"នេះ"
"អីគេ?"
"សូកូឡាក្ដៅ"
"ឆុងកាហេ្វអោយបងវិញ បងមិនចូលចិត្តសូកូឡាទេ"
"សាកភ្លក្សទៅ ធានាថាបងនឹងជាប់ចិត្ត"ជុងវ៉ុននិយាយទាំងជឿជាក់ នាយក៏ព្រមភ្លក្ស
"រសជាតិប្លែក"នីគីក្រេបមួយមាត់ទើបដឹងថាវាមានក្លិនអ្វីម្យ៉ាងខុសពីគេ
"ជារូបមន្តថ្មីខ្ញុំលាយខ្លួនឯង"
"មានដាក់អីចូលអត់"
"ដាក់បេះដូងចូលច្រើនណាស់"ជុងវ៉ុនមិនត្រឹមតែនិយាយតែនៅធ្វើកាយវិការច្រឡឺមដាក់នាយទៀត
"បានហើយទៅតុធ្វើការឯងវិញទៅ កុំភ្លេចយករបាយការណ៍អោយបងផង"
"ដឹងហើយ"ជុងវ៉ុនពេបមាត់តិចៗលូកយកកែវសូកូឡាដើរទៅវិញ
"ល្ងាចនេះចេញពីធ្វើការមុនម៉ោងពួកយើងទៅប៊ូសាន"នីគីនិយាយពីក្រោយយ៉ាងណានាយសន្យានឹងគេរួចហើយ
"មែនហេស យេសសប្បាយចិត្តណាស់បានដើរលេងហើយ"ជុងវ៉ុនលោតកញ្ច្រោលត្រេកអរកខិបកខុប គេសប្បាយចិត្តដោយសារខកខានដើរលេងនៅស្រុកកូរ៉េយូរហើយ ហើយក៏ខានដើរលេងជាមួយនាយតែពីនាក់យូរដែរ
SKIP
ពេលចេញពីធ្វើការមុនម៉ោងជុងវ៉ុនទទួលការអនុញ្ញាតពីនាយហើយក៏មកផ្ទះរៀបចំខ្លួន គេស្លៀកពាក់បែបស៊ីវីល័យអាវចាក់ពណ៍បែកស ជាមួយខោកាប៊យពណ៍ខៀវ ពណ៍សក់បែករាងសូកូឡាបន្តិច បែបcute boyអ្នកទីក្រុងអីបែបហ្នឹង

  ការប្រជុំចំណាយពេលអស់3ម៉ោងនីគីចេញពីបន្ទប់ធ្វើការវិញរាងធុញថប់បន្តិចព្រោះត្រូវអនុវត្តគម្រោងថ្មីចំណាយការគិតពិភាក្សាច្រើន។ ជុងវ៉ុនដែលដើរតាមក្រោយឃើញបែបនេះក៏ទៅឆុងសូកូឡាក្ដៅអោយនាយមួយកែវ គេក៏ចូលប្រជុំដូចគ្នាគ្រាន់តែមិនពិបាកគិតស្គុកស្មាញដូចនាយគេគ្រាន់តែចា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"រួចហើយ?"
"បាទ តោះ"និយាយរួចពួកគេក៏ចេញដំណើរទៅ មានឡានពីក្រោយតាមដែរជាកូនចៅនាយតាមការពារខ្លាចកើតរឿងដូចលើកមុនទៀត
"ខានទៅលេងយូរហើយទីនោះមានអីខ្លះណ៎"
"មានគេអុចកាំជ្រួច បង្ហោះគោមល្បែងកម្សាន្តច្រៀងរាំបណ្ដែតប្រទីតប៉ុណ្ណឹង"
"Wow ពួកគេនៅតែលេងបែបនេះ..ឡូយណាស់ដូចត្រឡប់ទៅអតីតកាលចឹង"
"ចូលញ៉ាំអីសិនអត់"
"អត់ទេ ចង់ញ៉ាំម្ហូបតាមតំបន់វិញចង់ដឹងរសជាតិដូចដើមអត់"ជុងវ៉ុនពេបមាត់តិចៗគេឃ្លានតែមិនហ៊ាននិយាយ
"នេះ អាហារអ៊ំខ្ចប់អោយញ៉ាំទ្រាប់ពោះសិនទៅ" នីគីងាកក្រោយយកកញ្ចប់អាហារអោយគេ
"Wow មានតែអ៊ំទេយល់ចិត្តខ្ញុំជាងគេ"ជុងវ៉ុននិយាយនាយក៏ដៀងភ្នែកសម្លក់
"ហៃយ៉ា...បងម្នាក់ដែរ គួរអោយស្រលាញ់ណាស់"ជុងវ៉ុនឃើញចឹងប្រញាប់ចូលទៅលួងមិនបានទេ ខឹងងរខ្ទឺតឥឡូវហើយ
"ឆើស ទទួលក៏បានយល់ថាយើងគួរអោយស្រលាញ់មែន"ជុងវ៉ុនឮហើយក៏ពេបមាត់មនុស្សស៊ីជោរតែប៉ុណ្ណឹង
    ទៅដល់កម្មវិធីបុណ្យជុងវ៉ុនរត់តម្រង់ទៅតូបអាហារមុនគេខ្វា.ករយកទាំងអស់អោយតែម្ហូបប្លែកៗ ចំណែកនីគីបានត្រឹមក្រវីក្បាហួសចិត្ត
"ខ្លួនតូចតែមួយតែញ៉ាំច្រើននោះច្រើន"
"យី!បងស្មានងាយបានញ៉ាំហី"ជុងវ៉ុនឆ្លើយតប នាយគ្រាន់តែក្រវីក្បាលចូលញ៉ាំដែរ
      ពួកស្លៀកពាក់ធម្មតាដើរលេងបែបនេះគ្មានអ្នកណាដឹងថាជាកូនបង្កើតនឹងកូនប្រសាមហាសេដ្ឋីលំដាប់ប្រទេសនោះទេ នីគីគេអាចសម្គាល់បានខ្លះតែជុងវ៉ុនអត់សោះគេដើរលេងកូវ៉ល់ពេញកម្មវិធីមើលទៅសប្បាយណាស់ តែទោះជាយ៉ាងណាក៏មានអ្នកស្គាល់ពួកគេបានចូលមកសុំថតរូបព្រោះឃើញថាស្អាតៗស្មានថាជាតារា ជុងវ៉ុនក៏មិនថាអីទាញទាំងនាយក្រាសចូលមកជាមួយដែរ
"អរគុណហើយ"និយាយហើយដើរលេងបន្តទៀត នៅក្នុងកម្មវិធីមានអ្វីគ្រប់យ៉ាងដូចនីគីនិយាយចឹង គ្រាន់តែមានអ្នកថើបគ្នាក្រោមកាំជ្រួចយើងមិនដឹង🤭
      ពួកគេចេញពីកម្មវិធីនៅម៉ោង8យប់មកដល់ផ្ទះម៉ោងដប់ជាង ជុងវ៉ុនសប្បាយណាស់ដើរឡើងអស់ជើងក៏ឡើងទៅបន្ទប់សម្រាកតែម្ដង មិននិយាយច្រើនទេ នីគីក៏ដូចគ្នាមកដល់ផ្ទះបំបែកគ្នាទៅបន្ទប់ចូលគេងស្ងាត់អស់
ក្រាក
សម្រិបជើងថើរៗរបស់បុរសមាឌធំម្នាក់លួវបើកទ្វាចូលបន្ទប់ជុងវ៉ុនស្ងៀមស្ងាត់ពេលគេកំពុងគេងលក់ ពេលដើរទៅដល់គ្រែហើយក៏ដាក់ខ្លួនអង្គុយចុះលើកភួយមកគ្រប់អោយគេត្រឹមត្រូវ ពេលនាយអោនទៅមើលមុខគេជិតៗពន្លឺព្រះចន្ទ័ចាំងរះចូលបន្ទប់នោះជះពន្លឺប៉ះផ្ទៃមុខរបស់នាយ តាមពិតនាយជានីគីសោះ ដោយសារគេងមិនលក់ទើបគេលួចចូលមកដល់ទីនេះ
"យើងមិនយល់ យើងមិនចង់អោយឯងទៅ កុំទៅបានទេ" ដោយសាររឿងដែលអ្នកស្រីយ៉ាងមកនិយាយព្រឹកមិញនោះហើយបានជានាយរារែកយ៉ាងនេះ ទទួលស្គាល់ឥឡូវនេះនាយមានអារម្មណ៍ល្អច្រើនទៅលើជុងវ៉ុនតែវាមិនដល់អារម្មណ៍គូរស្នេហ៍នោះទេនាយដឹងខ្លួនឯងច្បាស់
"យើងមិនចង់ឃុំឯងទុកទេ តែ...ឯងកុំទៅអីណា"អារម្មណ៍ស្រលាញ់ជុងវ៉ុនត្រឹមបងប្អូនតែបេះដូងទទួលយកគេទៅហើយអោយនាយគិតសម្រេចចិត្តបែបណា?
"ហ៊ឹម.."និយាយហើយទម្លាក់ខ្លួនគេងក្បែរជុងវ៉ុនយ៉ាងណាទៅវិញច្បាស់ជាគេងមិនលក់ដដែលហើយចឹងគេទីនេះតែម្ដងទៅ ព្រឹកស្អែកនាយមានការត្រូវធ្វើបន្តទៀត រវល់តែគិតយល់រឿងស្នេហាបែបនេះខូចការណ៍ធំមិនខាន..
SKIP
The Next Day
ជុងវ៉ុនក្រោកពីគេងមកឃើញខ្លួនឯងនៅក្នុងបន្ទប់ម្នាក់ឯងគ្មាននរណាទៀតទេក៏គ្មាននីគីគេងជាមួយដែរ គេរេភ្នែករកមើលនាយពេញបន្ទប់រកមិនឃើញអ្វីក៏បានន័យថាគេគ្រាន់តែយល់សប្តិ
"យប់មិញយល់ល្អមែន"បើជាការពិតមិនដឹងល្អយ៉ាងណា ជុងវ៉ុនទាញភួយក្រោកឡើងងើបចេញ តែ...
"យល់សប្តិឃើញអី?"
"អា្ហយ!ប្រឹប អិប"ជុងវ៉ុនភ្ញាក់ក្រញែញខ្លួនច្រត់ដៃថយក្រោយខុសក៏ផុងខ្លួនធ្លាប់ពីលើគ្រែតែនាយក្រាស់រហ័សចាប់ដៃគេបានទាញមកលើខ្លួននាយទើបធ្វើអោយបបូរមាត់ពួកគេប៉ះគ្នាហើយក៏.....ថើបគ្នាទាំងព្រឹក......

(សម្រាប់អ្នកដែលចង់អានភាគស្វីតៗអីនិងភាគក្រោយដល់ហើយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(សម្រាប់អ្នកដែលចង់អានភាគស្វីតៗអីនិងភាគក្រោយដល់ហើយ.ហើយភាគក្រោយក៏មានភាគចាក់ខ្ចៅដែរ🥳)
_____________
អាឡូវដូចធ្លាក់អ្នកអានដល់ហើយ.អ្នកអានរត់ចោលអស់ហើយ☹️
  Vote and comm❤️

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now