ភាគទី2:បើបងចង់បានសេរីភាពខ្ញុំនឹងឲ្យវាទៅបង...

187 23 4
                                    

      នៅក្នុងបន្ទប់ធំទូលាយ ការរៀបចំស្អាតបាតតាមបែបបុរសមានអំណាចរបស់នាយសង្ហានីគី។រូបភាពបង្ហាញឲ្យឃើញនាយកំលោះតូចជុងវ៉ុនកំពុងបើកទ្វារសន្សឹមៗចូលមកខាងក្នុងយ៉ាងស្ងៀមស្ងាត់។
   ពេលនេះម៉ោងជិត 12 ទៅហើយដោយសារគេងមិនលក់ទើបគេសម្រេចចិត្តចូលមកទីនេះដើម្បីមើលនាយ។មែនហើយដោយសារតែមុននេះគេឃើញនាយទទឹកទឹកភ្លៀងម្យ៉ាងនៅរបួសដែលមិនទាន់លាបថ្នាំទៀតទើបគេអត់ទ្រាំមិនបាននឹងចូលមកលាងឲ្យចាត់ទុកថាធ្វើឱ្យនាយជាលើកចុងក្រោយទៅចុះ។
"បងនៅតែដូចដើម"ជុងវ៉ុនដកដង្ហើមធំហួសចិត្តបន្តិចនីគីនៅតែបែបនេះតាំងពីតូចដល់ធំឲ្យតែទៅទទឹកទឹកភ្លៀងនាយមិនដែលដូរសំលៀកបំពាក់សោះមុនចូលគេង
"ឆ្ងល់បងដែរមិនចេះខ្លាចឈឺសោះឬយ៉ាងម៉េច"ប្ដូរសំលៀកបំពាក់ឱ្យនាយបណ្ដើររអ៊ូម្នាក់ឯងបណ្ដើរពេលរួចក៏យកទឹកមកជូតខ្លួនឲ្យខ្លាចនាយផ្ដាសាយ បន្ទាប់មកទើបយកថ្នាំមកលាងរបួសឱ្យ
"បួនឆ្នាំកន្លងទៅហើយ ខ្ញុំមិននឹកស្មានថាការវិលត្រឡប់របស់ខ្ញុំនាំរឿងឈឺក្បាលឱ្យបងច្រើនយ៉ាងនេះសោះ"មែនហើយកាលពី 4 ឆ្នាំមុនពួកគេទាំងពីរធ្លាប់ជាមិត្តល្អនឹងគ្នា នីគីធ្លាប់ជាបងប្រុសដ៏ល្អម្នាក់សម្រាប់ជុងវ៉ុននាយទាំងស្រលាញ់និងមើលថែគេបានល្អខ្លាំងណាស់ រហូតធ្វើឲ្យចិត្តរបស់គេរំជើបរំជួររហូតបាកចិត្តទៅលើទង្វើល្អដល់កក់ក្ដៅរបស់នាយដោយមិនដឹងខ្លួន ហើយដោយសារតែលោកប៉ាពួកគេទាំងពីរជាមិត្តសម្លាញ់នឹងគ្នាទៀតនោះ ការចេញចូលទៅមករកគ្នាគឺជារឿងធម្មតាសម្រាប់នីគី ប៉ុន្តែមិនមែនសម្រាប់ជុងវ៉ុននោះទេ ពីមួយថ្ងៃទៅមួយថ្ងៃទំហំនៃចិត្តស្រឡាញ់ទាំងនោះកាន់តែរីកធំឡើងកើនឡើងរាល់ថ្ងៃរហូតទុកលែងជាប់អត់នឹងសារភាពប្រាប់នាយមិនបានព្រោះតែគេយកច្រឡំថានាយក៏មានចិត្តមកលើគេដែរ
"ខ្ញុំចាំបានថ្ងៃខួបកំណើតបងថ្ងៃនោះបងខឹងខ្ញុំខ្លាំងណាស់''ជុងវ៉ុននិយាយទាំងសម្លឹងទៅលើតុឃើញរូបដែលនាយដាក់តាំងជារូបដែលនាយថតការពីខួបកំណើតថ្ងៃនោះ នាយសង្ហាណាស់ញញឹមឡើងស្រស់។
ប្រាវ!(រូបភាពស្រមៃទៅអតីតថ្ងៃដែរជុងវ៉ុនសារភាពស្នេហ៍ទៅនីគី)
"យ៉ាងជុងវ៉ុន!ឯងនិយាយស្អីហាស"នីគី
"ខ្ញុំស្រឡាញ់បង!"ជុងវ៉ុន
"ឯងឆ្កួតស្អី? ក្រែងយើងជាបងប្អូនល្អនឹងគ្នាហី!"នីគី
"ប៉ុន្តែខ្ញុំមិនបានស្រឡាញ់បងត្រឹមបងប្អូនទេខ្ញុំស្រលាញ់បងលើសពីហ្នឹង បងយកព្រមនឹងខ្ញុំទៅខ្ញុំសន្យាថាមិនធ្វើឲ្យបងខូចចិត្តទេ"ជុងវ៉ុន
"យ៉ាង!ជុងវ៉ុនឯង!ឆាប់ចេញពីមុខយើងទៅ!"នីគី
" បងនីគី!"
"ឯងមិនដឹងទេហេសថាយើងស្អប់ស្អីជាងគេក្នុងជីវិតគឺយើងស្អប់ឯងយើងស្អប់ខ្ទើយឱ្យយើងស្អប់អាស្រឡាញ់ភេទ ដូចគ្នាពិសេសពេលនេះយើងស្អប់ឯងស្អប់ខ្លាំងជាងស្អីទៅទៀតឆាប់ចេញទៅ ចេញពីមុខយើងទៅចេញទៅ ព្រុស!"ចាប់តាំងពីថ្ងៃនោះមកនីគីមិនដែលនិយាយរកជុងវ៉ុនទៀតទេ នាយតែងតែដើរគេចពីគេ ព្រងើយកន្តើយដាក់គេជារឿយៗទោះជុងវ៉ុនខំស្កាត់ជួប តាមនិយាយរកតាមយកចិត្តតាមសុំទោសយ៉ាងម៉េចក៏នាយមិនព្រមត្រឡប់ជានាជាមួយគេវិញដែរ រហូតថ្ងៃមួយជុងវ៉ុនទ្រាំមិនបានក៏ទើបសម្រេចចិត្តសូមប៉ាទៅរស់នៅសហរដ្ឋអាមេរិកជាមួយលោកពូគិតថាប៉ុន្មានឆ្នាំក្រោយពេលគេត្រឡប់មកវិញគេនឹងបានជួបនីគីជាបងប្រុសល្អរបស់គេវិញប៉ុន្តែមិននឹកស្មានថាការជួបលើកទីពីររបស់គេបានជាជួបចំថ្ងៃរៀបការរបស់ពួកគេទៅវិញ
"ហ៊ឹម...បើខ្ញុំដឹងមុនថាពេលដែលខ្ញុំសារភាពប្រាប់បងហើយបងប្រែជាស្អប់ខ្ញុំយ៉ាងនេះខ្ញុំមិនធ្វើវានោះទេ ខ្ញុំសុំទោសដែលនាំរឿងអោយបងឈឺក្បាលច្រើនយ៉ាងនេះបើ...បងត្រូវការសេរីភាពខ្ញុំនឹងឲ្យវាទៅបងសង្ឃឹមថាបងនិងរស់នៅបានសុខ"ជុងវ៉ុននិយាយទាំងញញឹមស្ងួតលើកដៃឆ្វេងមកដោះចិញ្ចៀនរៀបការចេញថើបមួយខ្សឺតទើបដាក់ទៅលើបាតដៃរបស់នាយគេស្រឡាញ់នាយគេចង់នៅជាមួយ ប៉ុន្តែគេសម្រេចចិត្តរួចហើយបើនាយមិនស្រឡាញ់គេទេខំនៅបន្តទៀតក៏គ្មានន័យ ដោះលែងគ្នាឱ្យមានសេរីភាពទៅបែបនេះក៏ហៅថាការស្រឡាញ់ម្យ៉ាងដែរ
"ត្រូវចេះមើលថែខ្លួនឮនៅ កុំគេងយប់ជ្រៅកុំគេងទាំងសើមបែបនេះទៀត អាហារពេលព្រឹកត្រូវញ៉ាំឱ្យទៀង ហើយកុំផឹកស្រាច្រើនពេកមិនល្អចំពោះសុខភាពបងទេ"ជុងវ៉ុនចេះតែផ្ដាំទៅធ្វើម៉េចយើងនៅមិនទាន់អស់អាល័យម្យ៉ាងពេលនេះនាយស្រវឹងសន្លប់បាត់ហើយស្ដាប់មិនឮអ្វីទេ
"ខ្ញុំស្រឡាញ់បង"ជុងវ៉ុនដកដង្ហើមធំមុននឹងយោងខ្លួនក្រោកចេញទៅ។ការចេញទៅលើកនេះគឺចេញទៅរហូតហើយ គេមិនត្រឡប់មកឱ្យនាយឃើញមុខគួរឲ្យស្អប់របស់គេទៀតនោះទេ...
"កុំទៅ"នីគីមមើលបម្រាស់ខ្លួនទាញដៃជុងវ៉ុនឱ្យដួលទៅលើនាយមួយទំហឹងហើយនៅស្រវាឱបគេឡើងជាប់
"បងនីគី!"
"ហឹក!កុំទៅៗអី សុំទោសៗកុំទៅអីណា កុំទៅអីសុំទោស..."នីគីមមើលតែប៉ុន្មានម៉ាត់ហ្នឹងទេតែមើលទៅនាយដូចជាយល់សុបិនអាក្រក់ណាស់ខ្លួនបចាប់ផ្ដើមបែកញើសធំៗតាមថ្ងាសដាមដោយទឹកភ្នែករលីងរលោងតាមកន្ទុយភ្នែកទៀតផង ចំណែកជុងវ៉ុនភ្លាមៗក៏ស្រឡាំងកាំងដូចគ្នាប៉ុន្តែគេមិនហ៊ានដាស់នាយទេព្រោះតែគេពេលនេះកំពុងចូលបន្ទប់របស់នាយដោយគ្មានការអនុញ្ញាតខ្លាចនាយដឹងខ្លួនមកច្រឡោតដាក់គេទៀតទើបសម្រេចចិត្តទុកឱ្យនាយស្ងៀមស្ងាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែភ្លាមៗនីគីស្រាប់តែប្រែខ្លួនទៅម្ខាងតាមដោយរាងកាយដូចសំឡីរបស់គេដែរ
"អា!"ជុងវ៉ុនព្យាយាមខ្ទប់មាត់ខ្លាចនាយឮសំឡេងហើយក៏ព្យាយាមរើចេញតែនាយឱបគេជាប់ពេករើមិនបានទេ ម្យ៉ាងគេខ្លាចនាយភ្ញាក់ផងទើបនៅប្រថុយគេង ទីនេះមួយយប់ទៅ គេខានគេងឱបរង្វង់ដៃដ៏កក់ក្ដៅបែបមួយនេះយូរហើយ
"ខ្ញុំស្រឡាញ់បងណា"ជុងវ៉ុន
"អឹម"ឮសំឡេងក្រហឹមដើមករបស់នាយធ្វើឲ្យគេញញឹមបានបន្តិចទើបរុលខ្លួនចូលទៅឱបគ្នាជាប់ស្អិតវិញដូចគ្នា។
     វាគួរឲ្យចង់សើចណាស់ប្ដីប្រពន្ធដែលទើបតែឈ្លោះគ្នាស្ទើរតែបែកផ្ទះកាលពីព្រលប់ពរពាក្យថាស្អប់ៗពេញៗមាត់តែបែរជាមកឱបគ្នាស្អិតរមួតនៅពេលពាក់កណ្ដាលយកទៅវិញ។
.............
💁មូលហេតុដែរជុងវ៉ុនរៀបការចូលគ្រួសារ នីសុីម៉ូរា:
+ពាក្យសន្យាចាស់ទុំ(ពូដណ្ដឹងតាំងពីតូច)
+ដើម្បីជួយឱ្យនីគីឡើងតំណែងជាអគ្គនាយក
💁ដោយសារប៉ានីគីមានបញ្ហាសុខភាពដែលត្រូវសម្រាប់ព្យាបាលរយៈពេលយូរ ហើយជួនជាពេលនោះសង្សាររបស់នាយស្រាប់តែបាត់ខ្លួនភ្លាមៗទៀតទើបធ្វើឱ្យលោកនីសុីម៉ូរាជ្រើសរើសទៅសុំជំនួយពីរជុងវ៉ុនព្រោះដឹងថាគេក៏ស្រឡាញ់កូនគាត់ដូចគ្នា ម្យ៉ាងក៏ពួកគេជាគូដណ្ដឹងនឹងគ្នាស្រាប់។

Please vote and comm💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now