ព្រឹកព្រលឹមថ្ងៃថ្មី ព្រះសូរិយាចាប់ផ្តើមរះជះពន្លឺសន្សឹមៗចូលទៅតាមចន្លោះបង្អួចមួយនៃគេហដ្ឋានរបស់នាយសង្ហាមហាសេដ្ឋី នីគី។ រូបភាពបង្ហាញអោយឃើញ គូរស្នេហ៍មួយគូរគេងអោបគ្នាយ៉ាងស្អិតរមួតមិនរបេះតាំងពីយប់ មិនយូរត្របកភ្នែកតូចស្ដើងចាប់ផ្ដើមកម្រើកឡើង ព្រេចញាប់បន្តិចទើបបើកពេញលីង ភ្លាមៗស្នាមញញឹមរីកដូចផ្កាស្រស់ត្រូវទឹកសន្សើមនៅពេលព្រឹក នៅពេលដែលឃើញផ្ទៃមុខស្រស់សង្ហារបស់អ្នកជាស្វាមីម្ចាស់បេះដូងនៅជាប់គៀកកិតថ្នាក់នេះ
"បងសង្ហាណាស់"ជុងវ៉ុនមិននឹកស្មានថាគេមានថ្ងៃនេះទេ ថ្ងៃដែលនាយអនុញ្ញាតអោយគេគេងបន្ទប់ជាមួយនាយបានម្ដងទៀតបែបនេះឡើយ
"ជុប!"ជុងវ៉ុនញញឹមលួចលោទៅថើបនាយបន្តិចទើបប្រះខ្លួនងើបឡើងទាញភួយមកគ្របអោយនាយស្រួលបួលរួចទើបអោនទៅថើបថ្ពាល់នាយមួយខ្សឺតទៀតទើបរហ័សក្រោកចេញទៅបន្ទប់គេវិញ។ ថ្ងៃនេះជាថ្ងៃស្រស់ស្រាយបំផុតសម្រាប់គេ
ក្រឹប
ទ្វាបន្ទប់ត្រូវបានបិទតាមដោយត្របកភ្នែកធំក្រាស់ដែលបានបើក កែវភ្នែកកំហូចចោលសម្លឹងទៅមាត់ទ្វារញោចស្នាមញញឹមចុងមាត់តិចៗទើបប្រះខ្លួនក្រោកទៅងូតទឹក
ក្រាក
"អុ! បងភ្ញាក់ហើយ?"ជុងវ៉ុនដើរចូលមកវិញស្មានតែនាយនៅគេង
"អឹម.."នាយគ្រាន់តែងក់ក្បាលមើលទៅដូចជាអារម្មណ៍មិនល្អ
"បងកើតអី?"
"បងស្ដាយ"
"ហឹម?"
"បងយល់សប្តិមិនល្អ"
"បងយល់សប្តិឃើញអី"
"ឃើញមានក្មេងប្រុសម្នាក់មកលួចស្នាមថើបបងទាំងព្រឹកហើយថែមទាំងទុកបងចោលទៀត"នីគីនិយាយញ៉ោះគេនោះទេ
"ចឹងបងឃើញមុខគេអត់"ជុងវ៉ុនញញឹមអៀន នាយយល់សប្តិម៉េចក៏ដូចកាពិតម៉េស
"អត់ទេ បងស្ដាយណាស់ គួរតែបានចាប់ថើបពីរបីខ្សឺតវិញ"
"ហៃយ៉ា...បងកុំថើបអីក្មេងប្រុសម្នាក់នោះមិនល្អទេ"ជុងវ៉ុននិយាយទាំងអៀនរួចភាសខ្លួនរត់ទៅក្នុងបាត់
"អេៗ..នេះកុំប្រាប់ថាឯងដឹងថាគេជាអ្នកណាហាស"
"អត់ទេ អត់ដឹងទេ"ជុងវ៉ុនស្រែកតវ៉ាពីក្នុង ស្ដាប់សម្លេងក៏ដឹងដែលថាកំពុងខ្មាស់
"ក្មេងនេះក្លាហានថើបគេដល់គេចាប់បានធ្វើឯងរត់គេច"នីគីនិយាយទាំងក្រវីក្បាលហួសចិត្តរួចទើបដើរទៅយកម៉ាស៊ីនផ្លុំសម្ងួតសក់
"របួសយ៉ាងម៉េចហើយ?"
"មិនអីទេ"
"កុំចេះតែថាមិនអី"
"ថាតែខ្ញុំចុះបងហក៎ ព្រឹកមិញមានអោយប៉ះទឹកអត់"
"ប៉ះតែមិនអីទេ"
"ឃើញទេ"ជុងវ៉ុនសើច
"ថ្ងៃនេះបងទៅដោះស្រាយអោយខ្ញុំហេស"
"អឹម"
"កុំធ្វើបាបពួកគាត់អី គាត់នៅស្ងៀមក៏ដើម្បីជួយខ្ញុំដែរ"
"ជួយបែបនេះមិនបានទេ បើបងមិនរៀបល្បិចឯងច្បាស់ជាយ៉ាប់"
"អរគុណបងហើយ"
"មិនអីទេយ៉ាងណាឯងក៏ជាប្អូនប្រុសបងម្នាក់ដែរ"
"បាទ"ជុងវ៉ុនរៀងធ្លាក់ទឹកមុខបន្តិចព្រោះគេមិនចង់អោយចាត់ទុកគេត្រឹមប្អូនប្រុសទេ តែប៉ុណ្ណឹងក៏បានកុំអោយតែនាយស្អប់គេខ្លាំងដូចមុន នីគីឃើញបែបនេះក៏សើចហើយឈោងដៃទៅអោបចង្កេះជុងវ៉ុនទាញមកគៀកជាប់ខ្លួននាយ
"អុ"ជុងវ៉ុនរាងភ្ញាក់បន្តិចភ្នែកក្រហមចង់រលីងរលោងទឹកភ្នែក
"កើតអី?"
"អត់...អត់មានអីទេ"ជុងវ៉ុនរេមុខគេចក្រសែភ្នែកនាយ តែនាយឈោងដៃចាប់ចង្ការគេជាប់
"មុខរបស់ឯងដូចគេណាស់" នាយនិយាយទាំងសម្លឹងកែវភ្នែកជុងវ៉ុនជាប់
"អ្នកណា?"
"ម្នាក់ថើបបងព្រឹកមិញ"
"ហួយ..បងហក៎"ជុងវ៉ុនគេខំតាំងអារម្មណ៍ឡើងស្ងប់ចាំស្ដាប់តាមពិតនិយាយបង្កាប់គេសោះ
"និយាយមែន គួរតែចាប់ថើបពីរបីខ្សឺតឬអត់នេះ"នីគីញញឹមជុងវ៉ុនក៏ពេបមាត់ធ្វើមុខស្អុយប្រលេសដៃនាយចេញពីគេដើរទៅយកកាបូបធ្វើការអោយនាយ
"ខ្ញុំមិនមែន-អុប"គ្រាន់តែប្រែខ្លួនដើរមិនបានមួយជំហ៊ានផងរាងកាយតូចស្ដើងក៏ត្រូវបាននាយក្រាស់ចាប់កន្ត្រាក់អោយមកជិតហើយទម្លាក់បបូរមាត់គ្របជិតពីលើភ្លាមៗ ជុងវ៉ុនដំបូងបើកភ្នែកធំៗភ្ញាក់ផ្អើលតែពេលទទួលដឹងស្នាមថើមផ្អែមល្ហែមពីនាយគេក៏យល់ព្រមបិទភ្នែកសន្សឹមៗលើកដៃស្រាក់ករតបស្នងការថើបទៅកាន់នាយវិញ
"អឹម"សម្លេងគ្រហឹមដើមករលាន់បន្លឺរឡើងមិនដឹងជារបស់អ្នកណា នីគីដំបូងគ្រាប់តែចង់ថើបដេញជើងក្មេងជើងល្អម្នាក់នេះប៉ុណ្ណោះទេ តែពេលជុងវ៉ុនតបស្នងនាយវិញធ្វើអោយនាយឈ្លួកវង្វេងមិនចង់ដកហើយថែមទាំងស៊កអណ្ដាតក្រលាស់ក្រលែងប្រលែងគ្នាលេងទៀត
"អឺ.."លែងចេញពីការថើបពួកគេគ្មានអ្នកណានិយាយអីទេម្នាក់ៗមើលទៅដូចជាខ្មាស់អៀនជុងវ៉ុនក៏រហ័សញញឹមចូលទៅអោបនាយ ទើបទទួលដឹងថាបេះដូងនាយកំពុងលោតញាប់ នីគីនាយមិនដឹងខ្លួនថាខ្លួនឯងកំពុងធ្វើអី្វនោះទេគ្រាន់តែតែដឹងថារាល់ពេលនៅក្បែរជុងវ៉ុនបេះដូងនាយកក់ក្ដៅនឹងរីករាយគ្រប់ពេល ជុងវ៉ុនគេល្អគ្រប់សព្វតាំងពីការងារផ្ទះរហូតដល់ការងារក្រុមហ៊ុនមិនដែលធ្វើអោយនាយពិបាកក៏មិនដែលធ្វើអោយនាយខ្មាស់គេ មានតែខំជួយនាយពេលមានបញ្ហា ទោះបីជាពេលខ្លះរាងច្រឡឺមបន្តិចមែនតែគេធ្វើបែបនេះក៏ដើម្បីអោយនាយសើចសប្បាយដែរមិនចឹង ចរិកគេខាងក្រៅម៉តចត់ណាស់ចំណុចនេះនាយទទួលស្គាល់
"ហួសម៉ោងធ្វើការហើយនៅអោបយូរទៀតទេ"
"អុ!ហិហិ សុំទោស"ជុងវ៉ុនលែងចេញវិញសើចតិចៗយកដៃជូតទឹកភ្នែក គេរំភើបដល់យំ
"គ្រាន់តែចឹងសោះក៏យំដែរ"នីគីសើចហើយយកដៃជូតទឹកភ្នែកគេ ហួសចិត្តបន្តិចដែរជុងវ៉ុនថើបនាយរាល់ថ្ងៃមិនឃើញកើតអីគ្រាន់តែនាយថើបម្ដងសោះយំ ចំណែកជុងវ៉ុនគេមិននិយាយអីគ្រាន់តែសើចហើយចូលទៅអោបនាយម្ដងទៀត
"បានហើយក្មេងនេះជូតទឹកភ្នែកចេញប្រញាប់ធ្វើការហួសម៉ោងប្រជុំបងអាឡូវហើយ"
"ហិហិ តោះ"ជុងវ៉ុនសើចលាយទឹកភ្នែកហើយអោបដៃនាយចេញទៅ
"ហៃយ៉ា...មើលទៅដូចសុខសប្បាយដល់ហើយណ៎"
"ម៉ាក់?"ជុងវ៉ុនលាន់មាត់ភ្ញាក់ផ្អើលនេះម៉ាក់គេមកពីកាល ដោយសារព័ត៌មាននោះមែនទេ
"ម៉ាក់មកតឿនឯងខែក្រោយដល់ពេលកំណត់ហើយ ត្រៀមខ្លួនទៅនៅអាមេរិកជាមួយម៉ាក់" កាពិតជុងវ៉ុនបានដាក់ពាក្យរៀនបន្តយក Masterរួចហើយ តែដោយសារពេលរៀនចប់លោកម៉ូរ៉ាចូលទៅរកគេមុនហើយទើបគេត្រូវផ្អាករៀនមករៀបការសិន សន្យារៀបការតែមួយរយ:ប៉ុណ្ណោះ ពេលលែងលះរួចក៏ទៅរៀនវិញចុងខែក្រោយនេះដល់ពេលហើយ.....
____________________
Vote and comm❤️💋
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki