ភាគទី១៤:មេដឹងនាំល្អ

164 29 4
                                    

       ពិភពលោកមិនមែនចេះតែផ្ដល់អោយយើងនូវរឿងល្អគ្រប់ពេលនោះទេ ដឹងទេទម្រាំតែជុងវ៉ុនងអាចធ្វើអោយនាយត្រឡប់មកនិយាយល្អនឹងគេត្រូវចំណាយកម្លាំងការតាំងចិត្តអស់ប៉ុន្មាន តស៊ូអត់ទ្រាំនឹងពាក្យជេរប្រមាថរបស់នាយប៉ុន្មានដង ប្រើខួរក្បាលគិតរៀបល្បិចរយជំពូក គ្រាន់តែនាយត្រឡប់មកនិយាយល្អនឹងគេ ឈប់ស្អប់គេតទៅទៀតប៉ុណ្ណេះអាចថាជាសមិទ្ធផលធំធេងណាស់ទៅហើយ ប៉ុន្តែចិត្តគេមិនចង់បានតែត្រឹមនេះ តទៅគេត្រូវធ្វើអោយនាយស្រឡាញ់ម្ដងគេជាជឿជាក់ថាគេប្រាកដជាអាចធ្វើបាន «ស៊ូៗ»
"ញញឹមអី"ពេញមួយព្រឹកទៅហើយជុងវ៉ុនគិតតែពីញញឹមរីកមាត់មិនឈប់មិនដឹងជាស្អីទេក្ដីសុខដូចជាហូរហៀរពេកហើយបានជាមាត់មួយមាត់មិននិយាយគិតតែញញឹមថ្ពាល់ក្រហមបែបនេះ
"បងសង្ហា.សឺតៗ"ជុងវ៉ុនញញឹមលោទៅថើបនាយត្រង់កន្លែងដដែលមួយខ្សឺតហើយមួយខ្សឺតទៀតទើបធ្វើឫកអៀនព្រានតាមក្រោយ
"ម៉េចក៏ថើប2 ដងអ្នកណាអនុញ្ញាត"
"ក៏ថើបសងជំនួសម្សិលមិញមិនបានថើបហ្នឹងហើយ"
"ចឹងម្សិលមិញម៉េចមិនថើបអោយហើយ"
"អត់ចង់ខ្ជិល ចង់ថើបងៃនឹងម៉េចចុះ?"ជុងវ៉ុនធ្វើជាច្រត់ចង្កេះបញ្ជេញចរិកខ្ជូតៗចេញមក
"ខ្លស! "នីគីគ្រឺតពេកខោកមួយក្រញ៉ពូកែណាស់ខាងច្រឡឺម
"អូយ!ម៉េចក៏វៃអូន?"ជុងវ៉ុនធ្វើមុខខឹងយកដៃស្ទាបក្បាលហើយបូញមាត់ខ្ជូតៗស្រែកឈឺ
"អូនអួយអី ស៊ីក្រញ៉ឥឡូវ ឆាប់ចេញទៅប្រញាប់ទៅធ្វើការផង"នីគីនិយាយហើយជុងវ៉ុនបានត្រឹមធ្វើមុខខឹងពេបមាត់រអ៊ូដាក់នាយប៉ុន្មានម៉ាត់ ....
“បានគេស្រលាញ់ធ្វើឯងខ្មឺត🙄”
"នែ៎...រអ៊ូស្អីមិនប្រញាប់ទៅធ្វើការទេហេស"
"បាទ ទៅហើយតើ លោកតា"និយាយហើយក៏ព្រមដើរទៅតែនៅធ្វើមុខក្រញ៉ូវញ៉ោះនាយដដែល
      
     ចុះមកដល់ក្រោមដោយទឹកមុខញញឹមញញែមជុងវ៉ុនអង្គុយរួមតុបាយជាមួយនាយក្រោមការញញឹមត្រេកអររបស់អ្នកបម្រើគ្រប់គ្នាព្រោះពួកគេកម្រញ៉ាំបានជុំគ្នាណាស់ ហើយបើជុំក៏មិនមែនញញឹមរីករាយបែបនេះដែរ
"អ្នកប្រុសៗ មានរឿងហើយ"ជំនួយការគីមរត់ចូលមក
"មានរឿងអី?"នីគីសួរនាយក៏អោនមកខ្សឺត
"ចឹងតោះឆាប់ទៅ"
"ឈប់សិនបងមានរឿងអី"ជុងវ៉ុនក្រោករត់ទៅតាមនាយដែរ
"ឯកសារប្រជុំថ្ងៃនេះបាត់ហើយ"
"ហាស?"ជុងវ៉ុនធ្វើមុខភ្ញាក់ផ្អើលក្រែងឯកសារនោះគេរៀបចំទុកដាក់រួចរាល់ហើយតើម៉េចក៏បាត់
"ជួយគ្នារកអោយសព្វទៅ"ពេលនេះពួកគេកំពុងនៅofficeនីគីជួយគ្នារកឯកសារខ្វែងដៃខ្វែងជើងពេញហ្នឹង
"ម្សិលមិញខ្ញុំដាក់ត្រង់នេះតើ បងមានយកទៅណាអត់"
"បើយើងយកទៅចាំបាច់ស្រែកថាបាត់ហី"
"ខ្ញុំរកមិនឃើញទេ"
"ហ៊ើយ ចប់ហើយ"នីគីនិយាយទាំងដកដង្ហើមធំធុញថប់ក្នុងចិត្តទម្លាក់ខ្លួនអង្គុយលើកៅអីទាំងក្ដីអស់សង្ឃឹម ឯកសារនោះជា projectថ្មីសម្រាប់គម្រោងនៅឆមាសក្រោយ នាយខំធ្វើនិងរៀបចំជិតកន្លះឆ្នាំទម្រាំបានវាប៉ុន្តែឥឡូវបែរជាមកបាត់ត្រឹមកន្លះថ្ងៃពិតជាគួរអោយខឹងមែន
"បងកុំចឹងអី ពួកយើងជួយគ្នារៀបចំឡើងវិញទៅ"ជុងវ៉ុនឃើញនាយបែបនេះនឹកអាណិតក៏ចូលទៅលួងលោមផ្ដល់ដំណោះស្រាយ ដឹងស្រាប់ហើយនីគីបូជាខ្លួនដើម្បីការងារមួយនេះណាស់
"រៀបចំមិនទាន់ទេអ្នកប្រុស ឯកសារនោះច្រើនសន្លឹកណាស់"
"យើងនៅសល់ពេលទៀតតើមិនចឹង  បងនៅចាំវាទាំងអស់ឬ"
"ទោះបីចាំក៏មិនទាន់ដែលអ្នកប្រុសកុំភ្លេចណាយើងត្រូវជួបលោកស្មីតថ្ងៃនេះ"
"មែនហើយ យើងត្រូវជួបលោកស្មីតថ្ងៃនេះ គីមម៉ោងប៉ុន្មានហើយ"
"ម៉ោងដប់ជាងហើយ អគ្គនាយក"
"ចឹង..."
"ខ្ញុំអាចទៅជំនួសបានអត់"ជុងវ៉ុនឃើញថានាយស្មុគស្មាញ ហើយក៏ចង់អោយនាយនៅរៀនចំឯកសារឡើងវិញដែរក្រែងទាន់ព្រោះម៉ោង2ឯណោះទើបការប្រជុំមកដល់
"មិនបានទេអ្នកប្រុស លោកស្មីតជាភ្ញៀវសំខាន់បើអោយត្រឹមលេខានឹងជំនួយការទៅ គាត់ច្បាស់ជាថាយើងមិនគោរពអោយតម្លៃគាត់មិនខាន"
"ប៉ុន្តែខ្ញុំអាចទៅក្នុងនាមជា..."ជុងវ៉ុននិយាយបានប៉ុណ្ណឹងក៏ឈប់ងាកមើលមុខនាយ ព្រោះនាយមិនបានផ្ដល់ឋាន:ជាភរិយាដល់គេនោះទេចឹងគេមិនអាចនិយាយបានឡើយ
"ពួកយើងគួរតែធ្វើអ្វីម្យ៉ាង"
"ពួកយើងទៅជួបលោកស្មីត"
"មិនបាច់ទេ ពូអាចទៅជំនួយឯងបាន" Rlckyដើរចូលមករកពួកគេស្នើរខ្លួនចូលទៅជំនួស ព្រោះគាត់រងចាំឱកាសនេះយូរហើយ ក៏ឈរស្ដាប់នៅខាងក្រៅយូរហើយដែរ
"ពូសំអាងអី"
"សំអាងយើងជាកូនប្រុសច្បងគ្រួសារម៉ូរ៉ានោះហើយ"
"ហឹសៗ កូនប្រុសច្បង"នីគីហួសចិត្តពេកលាន់មាត់ឈរសើចបន្តិចទៅ ហឹស កូនប្រុសច្បង កោតចេះនិយាយមិនខ្មាស់មាត់
"ចាំខ្ញុំទៅជាមួយគាត់បងនៅរៀបចំឯកសារទៅ"ជុងវ៉ុនចូលខ្លួននិយាយកាត់ភាពស្ងប់ស្ងាត់ សុំខ្លួនទៅជាមួយគាត់ព្រោះហោចណាស់ក៏មានអ្នកមកជួយដែរ ចំណែកនីគីបានត្រឹមសម្លឹងមុខជុងវ៉ុនទាំងហួសចិត្ត នេះគេមិនដឹងទេហេសថាគាត់នេះរងចាំតែឱកាសឆក់តំណែងពីនាយទេ
"ចឹងតោះ"
"មិនបាច់ទេ រឿងខ្ញុំ ខ្ញុំចេះដោះស្រាយហើយ"នីគីទាញជុងវ៉ុនមកវិញពេលគាត់ចូលមកអូសដៃគេទៅជាមួយ
"ដោះស្រាយយ៉ាងម៉េច លើកប្រជុំឬcancelភ្ញៀវ?"គាត់និយាយទាំងញញឹមក្នុងនាមជាអ្នកឈ្នះ ដឹងស្រាប់ហើយលោកស្មីតនឹងឡើងយន្តទៅវិញនៅល្ងាចនេះ ចំណែកការប្រជុំត្រូវបានលើកពេលបីដងទៅហើយ បើហ៊ានតែលើកនេះម្ដងទៀតនីគីច្បាស់ជាត្រូវគេដៀលជាអគ្គនាយកគ្មានសម្ថភាពមិនខាន
"ហៃយ៉ា... មេដឹងនាំល្អគេមិនដែលគិតយូរនោះទេ ក៏មិនដែលយករឿងផ្ទាល់ខ្លួនមកលុកឡំនឹងការងារដែល"ឃើញនាយស្ងាត់មិនតបគាត់បានដៃនិយាយមើលងាយនាយថែមទៀត ដឹងស្រាប់ហើយRlckyជាមនុស្សក្អេងក្អាងលោភលន់ប៉ុណ្ណា គាត់ខំធ្វើគ្រប់យ៉ាងលួចទាំងឯកសារនីគីទៅទៀតក៏ដើម្បីពេលនេះដែល គឺថ្ងៃដែលនីគីព្រមចាញ់ឈរអោយគាត់ថាអោយតាមចិត្តបែបនេះ
"ចង់ទៅជំនួសខ្ញុំណាស់មែនទេ ល្អ! ជំនួយការគីមទៅតាមគាត់ទៅ"នីគីឈរក្ដាប់ដៃណែនប្រឹងទប់កំហឹង បើមិនដោយសាររឿងសំខាន់ទេ នាយមិនព្រមឈរស្ងៀមបែបនេះឡើយ
"ហឹសៗ យើងថាហើយ ក្មេងៗដូចឯងត្រូវតែមានមនុស្សចាស់ជាខ្នងបង្អែក"ឃើញទេៗ ខ្ញុំថាហើយច្បាស់ជាបែបនេះ ពេលនាយមិនព្រមអោយទៅក៏ដៀលនាយថាមិនចេះដឹកនាំជាមេមិនល្អតែពេលនាយព្រមអោយទៅក៏និយាយថានាយជាក្មេងបៀមដៃដែលត្រូវការមនុស្សចាស់ចាំមើលថែ មនុស្សមិនដែលឈ្នះគេដល់ឈ្នះគេម្ដងប្រឹងបំប៉ោងខ្លួនចឹងមែន
"ហ៊ើយ..ប្រាវ"នីគីខឹងចិត្តឈោងដៃក្រវាស់ឯកសារលើតុចោលអស់ ថែមទាំងយាដៃដាល់តុផាំងៗដើម្បីកំចាយកំហឹង
"នីគី បងបានហើយៗឈប់ទៅ"ជុងវ៉ុនឃើញហើយអាណិតឈឺសាច់ជំនួសមើលចុះឈាមហូរចេញមកច្រើនណាស់
"បងមិនអីទេហេស"
"ហឹសៗ"ជុងវ៉ុនសួរនីគីបានត្រឹមតែសើចចុងមាត់ប៉ុណ្ណោះ(គេមានល្បិចគេហើយ)
_____________________
Vote and comm❤️😊

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now