ភាគ២៧:ប្ដូរឈ្មោះចុះបញ្ជីរគ្រួសារ

137 29 7
                                    

           នីគីបានមកដល់ទីនេះទាន់ពេលវេលា នាយមិនបានប្ដឹងប៉ូលីសនោះទេយកតែកូនចៅមកបង្គប់ខ្លួនតែប៉ុណ្ណោះព្រោះខ្លាចRickyលេងល្បិចដាក់នាយ ដឹងស្រាប់ហើយមនុស្សដូចRickyម្នាក់នេះទុកចិត្តមិនបាន ប៉ុន្តែទោះបីជានាយមិនបានប្ដឹងក៏ប៉ូលីសបានមកលោមពទ្ធ័ទីនេះជិតដូចគ្នាព្រោះនាយបានប្ដឹងតាំងពីមុនRickyចាប់ជុងវ៉ុនបានទៅទៀត។ ពេលមកដល់នាយចូលមកតែម្នាក់ឯង ប៉ុន្តែក្រោយពេលនាយប្រគល់ត្រានោះអោយRickyរួចគេមិនព្រមប្រគល់ជុងវ៉ុនអោយនាយវិញនោះទេដោយគម្រាមបោះជុងវ៉ុនចូលទឹកខណ:ដែលលើខ្លួនរបស់ជុងវ៉ុនមានបំពាក់គ្រាប់បែកកំណត់នាទីស្រាប់...
"ប្រូង!!ជុងវ៉ុន!"នីគីលោតចុះចូលទៅក្នុងទឹកស្រង់គេឡើងមកលើគោវិញដោយគ្មានចិត្តគិតពិចារណារារែកខ្លាចក្រែងគ្រាប់បែកផ្ទុះអ្វីបន្តិចសោះ Rickyឃើញបែបនេះមានតែញញឹមគិតថាផែនការនឹងបានផល ប៉ុន្តែនាយមិនទាន់ទាំងបានចេញពីទីនេះមួយជំហ៊ានផងមនុស្សទាំងហ្វូងក៏ចូលមករកនាយ ទៅណារួចក្រៅពីដេកគុកបើភស្តុតាងនៅនឹងមុខសង្កត់ករជាប់បែបនេះ។ ចំណែកជុងវ៉ុនដែលត្រូវបាននាយក្រាស់ស្រង់ឡើងមកលើគោកនោះគេបានសន្លប់ទៅហើយខ្លួនគេឡើងស្វាយដោយសារស្រូបថ្នាំពុលច្រើនពេក នីគីភ័យណាស់ក្រោយពីដោះគ្រាប់បែកចេញពីខ្លួនគេរួចក៏យកគេទៅពេទ្យភ្លាមតែម្ដងទៅ...
SKIP
New Day
ពេលព្រឹកថ្ងៃថ្មីអ្វីៗហាក់ដូចជាថ្មីស្រឡះជុងវ៉ុនបានដឹងខ្លួនមកវិញ បន្ទាប់ពីគេងសន្លប់អស់រយ:ពេលពីរថ្ងៃ ឃើញខ្លួនឯងនៅក្នុងបន្ទប់គេងមួយកន្លែងរៀបចំស្អាតបាតស្រគត់ស្រគុំ គ្រឿងសង្ហារឹមមានពណ៌ឈើៗមិនដូចបន្ទប់គេរាល់ដងដែលមានពណ៍សរភ្លឺចែងចាំងនោះទេ អេ-គេនៅទីណា? ជុងវ៉ុនបើកភ្នែករេរកមើលជុំវិញខ្លួនមិនឃើញមាននរណាម្នាក់សោះ ជុំវិញខ្លួនគេមានតែធុងបំពង់អុកស៊ីសែននឹងបង្គោលព្យួរសារ៉ូមប៉ុណ្ណោះ ធ្វើអោយគេជ្រួញចិញ្ចើមឆ្ងល់ជាខ្លាំង
ក្រាក
ឮសម្លេងបើកទ្វាបន្ទប់ជុងវ៉ុនរេភ្នែកទៅមើលរៀបនឹងហើបមាត់សួរតែក៏ត្រូវអាក់គាំងឈប់ទៅវិញនៅពេលឃើញជាក់ច្បាស់ថាម្នាក់ដែលចូលមកនោះជាអ្នកណា
"អូ!ដឹងខ្លួនហើយ? បងគិតថានឹងឡើងមកដាស់អូនហើយតើ មើលឯណាមានឈឺត្រង់ណាទៀតទេ ក្ដៅខ្លួនទៀតឬអត់មើល"នាយចូលមកដាក់ខ្លួនអង្គុយក្បែរ ដកកន្សែងលើក្បាលរាងតូចចេញដាក់ដៃស្ទាប់ស្ទង់មើល ចំណែកជុងវ៉ុនមិនមាត់គេជ្រួញចិញ្ចើមចូលគ្នាដដែល
"លោកចូលមកបានយ៉ាងម៉េច" ទេគេគួរតែសួរថាគេមកនៅទីនេះបានយ៉ាងម៉េចទើបត្រូវជាង
"ទីនេះបន្ទប់បងមិនអោយបងចូលមក អោយបងទៅណា"នាយនិយាយហើយជុងវ៉ុនក៏ងាកទៅមើលម្ដងទៀតគេទើបសម្គាល់ថាទីនេះជាបន្ទប់នីគីពិតមែន គ្រាន់តែនាយបានប្ដូរពណ៍នឹងគ្រឿងសង្ហារឹមខ្លះៗប៉ុណ្ណោះទើបគេចំណាំមិនបាន
"អេ-អូនប្រុងទៅណាជុងវ៉ុន ឈប់សិន"នាយស្ទុះចូលទៅចាប់នៅពេលដែលជុងវ៉ុនស្ទុះងើបចេញពីគ្រែ
"ចេញពីទីនេះ លែងខ្ញុំ!"
"អូនចង់ទៅណាជុងវ៉ុន...បងសុំទោសៗ ពិតមែនណា វាគ្រាន់តែជាល្បិចRickyប៉ុណ្ណោះ គេចង់អោយយើងឈ្លោះគ្នា មែនបងខុស បងមិនជឿស្ដាប់សម្ដីអូន ប៉ុន្តែអូនលើកលែងអោយបងម្ដងទៅណាបងសន្យាមិនមានលើកក្រោយទៀតទេ បងនឹងមើលថែអូនអោយល្អ បងសន្យាសូមលើកលែងអោយបងម្ដងទៅណា"នាយស្ទុះចូលទៅអោបគេលួងអង្វរសុំអោយលើកលែង ជុងវ៉ុនក្នុងពេលនេះក៏ស្រឡាំងកាំងមិនដឹងធ្វើអ្វីដូចគ្នាគេមិនដឹងគិតបែបណាព្រោះវាលឿនខ្លាំងពេកទើបសម្រេចចិត្តជឿតាមបេះដូងម្ដងទៀត យ៉ាងណាក្នុងរឿងនេះគេក៏មានចំណែកខុសដែរ
"ខ្ញុំមិនលើកលែងអោយបងទេ"
"បានមិនលើកលែងអោយបងក៏បានអោយតែអូនព្រមនៅទីនេះអោយបងបានមើលថែអូនសងអូនវិញអោយជាពេលនោះអូនចង់ដាក់ទោសបងយ៉ាងម៉េចក៏បានដែរបងព្រមទាំងអស់" ពាក្យសម្ដីលួងលោមផ្អែមល្ហែមទាំងអស់នេះហើយធ្វើអោយបេះដូងជុងវ៉ុនរលាយមួយរំពេច គេព្រមលើកដៃអោបតបស្នងនាយវិញថែមទាំងរលីងរលោងទឹកភ្នែកតិចៗ មួយជីវិតរបស់គេមានបែបនេះប៉ុន្មានដង ជុងវ៉ុនគិតដល់ត្រង់នេះក៏យំចេញមកខ្លាំងៗ គេមិនដឹងផ្លូវខាងមុខទៅជាយ៉ាងណាក៏មិនដឹងថានាយខំចំណាយពេលលួងលោមគេដើម្បីអីបើរាល់ថ្ងៃគេគ្មានអ្វីនៅសល់អោយនាយទៀតផង
"បានហើយកុំយំទៀតអី ចាប់ពីពេលនេះទៅពួកយើងនឹងចាប់ផ្ដើមជីវិតថ្មីម្ដងទៀតណា បងបានអោយគេរៀបចំបន្ទប់នេះសម្រាប់អូនមានសម្ភារៈរបស់អូននឹងពណ៍ដែលអូនចូលចិត្ត យ៉ាងម៉េចដែរស្អាតទេ"លែងចេញពីការអោបយកដៃជូតទឹកភ្នែករបស់គេ
"មែនហើយស្អាតណាស់ ហឹកៗ ស្អាតណាស់"ជុងវ៉ុនឈប់យំតែនៅអណ្ដឺតអណ្ដកតិចៗ
"បានហើយកុំយំអី ចាប់ពីពេលនេះទៅត្រូវគេងនៅទីនេះស្ដាប់បានទេ កុំមានគំនិតរត់ចេញទៅណាទៀតអោយសោះព្រោះពេលនេះអូនជា នីសុីម៉ូរ៉ា ជុងវ៉ុន ប្រពន្ធរបស់បងអ្នកប្រុសតូចក្នុងផ្ទះមួយនេះ"នីគីនិយាយមាត់ៗច្បាស់ៗព្រោះនាយបានប្ដូរឈ្មោះនាមត្រកូលអោយជុងវ៉ុននឹងចុះឈ្មោះក្នុងបញ្ជីរគ្រួសាររួចហើយតាំងពីថ្ងៃនាយទៅប្ដឹងRickyនោះម្លេះ វាក៏ជាហេតុផលដែលនាយចូលផ្ទះទាំងញញឹមព្រោះជឿជាក់ថាជុងវ៉ុននឹងសប្បាយចិត្តដូចពេលនេះចឹង
"នីគី ហឹកៗ..."ជុងវ៉ុនយំសារជាថ្មីម្ដងទៀតដោយក្ដីរំភើបនិយាយមិនចេញព្រោះមិននឹកស្មាននាយធ្វើអោយគេច្រើនថ្នាក់នេះ គេចង់អរគុណនាយតែមិនដឹងនិយាយយ៉ាងម៉េចចេញមកសម
"អរគុណៗ ហឹកៗ អរគុណបងណាស់..."ជុងវ៉ុន យំនិយាយបានតែប៉ុណ្ណឹងហើយក៏ចូលមកអោបនាយក៏ញញឹមអោបគេវិញដូចគ្នា
"បានហើយកុំយំទៀតអី ប្រយ័ត្នឈឺទៀតណា"
"មានយំមកពីណា គេរំភើបតើ"
"បើរំភើបចឹងយំធ្វើអី មើលចុះភ្នែកហើមអស់ហើយក្មេងនេះ អូនទើបតែងើបពីឈឺណា"លែងចេញពីការអោបនាយនិយាយរអ៊ូព្រមទាំងយកដៃជូតទឹកភ្នែករាងតូចថើរៗ មើលចុះជុងវ៉ុនមិនព្រមឈប់យំទេ គេមានតែយំបន្ថែមកាន់តែខ្លាំងទៀត នីគីមិនដឹងធ្វើម៉េចទេបើកាន់តែលួងកាន់តែយំបែបនេះនោះ
«ខ្ញុំរំភើប ខ្ញុំរំភើបណាស់បងដឹងទេ ហឹកៗ»កុំថាឡើយរាងកាយខាងផ្នែកក្រៅ សភាវៈខាងក្នុងរបស់ជុងវ៉ុនក៏យំដូចគ្នា គេយំដោយក្ដីរំភើបព្រោះមិននឹកថានាយធ្វើអោយគេច្រើនថ្នាក់ហ្នឹង ក៏មិននឹកថាខ្លួនឯងរស់មកឃើញរបស់អស់នេះដែរ បែបនេះត្រូវអរគុណអ្នកណា ទេវតា វាសនា ឬព្រហ្មលិខិត? អ្នកណាក៏ដោយអោយតែបណ្ដាលអោយគេមានថ្ងៃនេះគេពិតជាអរគុណណាស់
"ខ្ញុំស្រលាញ់បងនីគី!"
"អឹម!បងក៏ស្រឡាញ់អូនដែរ"
_____________________
Vote and comm💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now