បន្ទាប់ពីចាកចេញទៅនៅសហរដ្ឋអាមេរិករយះពេលបួនឆ្នាំជុងវ៉ុនបានស្គាល់មិត្តម្នាក់ឈ្មោះស៊ុននូជាកូនម្ចាស់អាកាសយានដ្ឋានធំមួយនៅកូរ៉េនេះ។ដោយសារជាជនជាតិកូរ៉េដូចគ្នា ម្យា៉ងស្គាល់គ្នារាងជិតឌិតដែរទើបពួកគេតែងតែចែករំលែករឿងរ៉ាវរបស់គ្នាទៅវិញទៅមក ពិសេសរឿងគេនិងនីគីតែម្ដង។
"អាឡូ!''
"អាឡូ!ស៊ុននូហាឯងនៅឯណាឥឡូវនេះ"
"យើងនៅផ្ទះកំពុងដេកមានការអី?"
"ព្រឹកនេះមានជើងហោះហើរទៅអាមេរិកឬអត់?"
"មានប៉ុន្តែយើងឆែកមើលសិន...ហើយឯងមានការអីបានជាទៅទាំងទាន់ហន់បែបនេះ"
"យើងគ្មានការអីទេយើងចង់ទៅនៅទីនោះវិញ"
"យ៉ាងមិចដាច់ចិត្តរត់ចោលប្ដីហើយហេស"
"ស៊ុននូឯងកុំល.យើងមើល...យើងកំពុងពិបាកចិត្តណា"
"អឺ...អាហ្នឹងហើយ យើងប្រាប់ថាកុំៗនៅតែខំៗ"
"ស៊ុននូ...!"
"នែ...យប់មិញយើងឃើញព័ត៌មានប្ដីឯង"
"ដោយសាររឿងហ្នឹងហើយ"
"ឥឡូវគាត់កំពុងមានរបួសឯងមិនគិតចូលទៅមើលគាត់ខ្លះទេឬ?"
"គាត់ស្អប់យើងកប់ឆ្អឹងឯងក៏ដឹង"
"បើយើងជាឯងយើងធានាថាគាត់នឹងត្រឡប់មកស្រឡាញ់យើងវិញក្នុងរយៈពេល5នាទី!''
''យើងមិនជឿ!"ជុងវ៉ុនពេបមាត់មិនជឿ ស៊ុននូប្រូពេកហើយគេខំតាមស្រឡាញ់នាយជាង8ឆ្នាំមិនបានផងមកបានអី5នាទី បោកសុទ្ធ
"មិនជឿប្រយ័ត្នស្ដាយក្រោយវើយប្ដីឯងកំពុងត្រូវការអ្នកស្អំបេះដូងផង"ស៊ុននូនិយាយទាំងសើចគេដឹងថាជុងវ៉ុនកំពុងរំជើបរំជួល
"ឯងកុំនិយាយលេងសើចទៅមើល"បើថាបានមែនគេជឿ មនុស្សកំពុងមិនចង់ទៅស្រាប់ផង
"យើងមិនបានលេងទេ យើងមានវិធីពិតមែន"
"ចឹងមិនឆាប់និយាយមក!"
"វិធីរបស់យើងគឺ...ឯងមិនបាច់ប្រាប់គាត់ថាឯងស្រឡាញ់គាត់ប៉ុណ្ណាទេ!"
"អាឆ្កួត!"ជុងវ៉ុនជេរ មនុស្សខំស្ដាប់មកនិយាយអីឡប់ៗ
"នៅមុខយើងដូចខ្លាំងណាស់ នៅមុខប្ដីឯងមិនខ្លាំងចឹងផងទៅ!"
"យើងខ្លាចគាត់សម្លុតយើង"
"ចឹងឯងធ្វើកុំឲ្យគាត់សម្លុតឯងបានទៅ ជុងវ៉ុនហ៎ាឯងកុំភ្លេចណ៎ា មនុស្សតែទន់ជ្រាយងាយគេធ្វើបាបណាស់!"
"អរគុណឯងហើយណ៎ាស៊ុននូឯងជាមិត្តល្អរបស់យើង''
"បើបានផលយ៉ាងណាប្រាប់យើងផង''
"អឺ...ប៉ុណឹ្ណងចុះ"
ជុងវ៉ុនបន្ទាប់ពីស្ដាប់ផែនការរបស់ស៊ុននូហើយក៏ងើបទៅរៀបខោអាវដាក់ទូត្រឹមត្រូវវិញរួចរាល់ទើបរៀបចំខ្លួនស្អាតបាតមុននឹងទូរសព្ទទៅនរណាម្នាក់ទៀតរួចទើបចុះទៅក្រោមធ្វើម្ហូបនិងទឹកតែខ្ងីឱ្យនាយ។ចាប់ពីពេលនេះទៅគេនិងធ្វើជាជុងវ៉នថ្មីម្នាក់ទៀតដែលរឹងមាំមិនឲ្យអ្នកណាធ្វើបាបដោយងាយបានទៀតទេពិសេសគេនឹងធ្វើឱ្យនីគីស្ដាយក្រោយចំពោះការចាកចេញលើកទី 2របស់គេនៅរយៈពេលខ្លីខាងមុខនេះ។
"ចាប់ពីពេលនេះទៅខ្ញុំនឹងស្រឡាញ់បងដោយវិធីផ្សេង"ជុងវ៉ុននិយាយហើយបើកទ្វារចូលទៅបន្ទប់នាយ
"មោទៀតហើយ"នីគីធ្វើមុខធុញ ប៉ុន្មានថ្ងៃនេះជុងវ៉ុនចេញចូលបន្ទប់នាយរហូតអាងនាយមិនមាត់បានចិត្តនោះ
''ក្នុងកិច្ចសន្យាបងមិនបានហាមខ្ញុំមិនឲ្យចូលក្នុងបន្ទប់បងឯណា''ទៀតហើយអាងលេសហ្នឹងរហូត
"យើងនឹងដាក់វាចាប់ពីពេលនេះទៅ"
"លែងទាន់ហើយ កិច្ចសន្យាតែបងសញ្ញេហើយកែមិនបានទេខ្ញុំថារឿងនេះបងគួរតែបានដឹងច្បាស់ជាងខ្ញុំ''
"ធ្វើតួនាទីឯងហើយឆាប់ចេញទៅ''នីគីធ្វើមុខធុញអស់ជម្រើសនិងដេញជុងវ៉ុនហើយទើបបណ្ដោយគេទៅ ពេលគេធ្វើហើយគេនឹងចេញនាយខ្ជិលទាំងនិយាយជាមួយទៀតផង
"មែនហ៎...ជុប good morning ប្ដីសម្លាញ់"
"ន៎ែ...ឯង-"នីគីងាកមកវិញស្រែកដាក់ជុងវ៉ុនមុខក្រហមងាំងព្រោះដែលគេថើបនាយមិញនេះ
"ហិហិ តួនាទីរបស់ប្រពន្ធគឺថើបប្ដីនៅពេលព្រឹក"ជុងវ៉ុនសើចស្ងេចបែបគួរឱ្យស្រឡាញ់ដាក់នាយនីគីបានត្រឹមធ្វើមុខខឹងហើយក្រោកចេញទៅ។
"អេ...ខ្ញុំប្រាប់បងហើយថាកុំឲ្យពាក់អាវនឹងមើលចុះដូចតាចាស់អញ្ចឹង"ជុងវ៉ុនក្រឡេកឃើញនាយដើរចេញពីបន្ទប់សំលៀកបំពាក់មក តាមពិតឈុតហ្នឹងសមនិងនាយណាស់តែគេចង់ឱ្យនាយពាក់អាវដែលគេរើសឲ្យនាយពាក់ទើបគេប្រើវិធីនេះ ដឹងស្រាប់ហើយនីគីគឺស្រឡាញ់មុខមាត់ណាស់ នាយក៏ឈរឱ្យគេប្ដូរឲ្យទោះចងចិញ្ចើមមិនពេញចិត្តក៏ដោយ
"មើលចុះបងសង្ហាណាស់ ខ្ញុំធានាស្រីៗនៅក្រុមហ៊ុនច្បាស់ជាតាមមើលបងមិនដាក់ភ្នែកទេ"ជុងវ៉ុននិយាយពេលចងក្រវ៉ាត់កឱ្យនាយរួច
"ចេញពីបន្ទប់យើងទៅ!"
"ខ្ញុំដឹងហើយ ជុប!សូមសំណាងល្អជោគជ័យគ្រប់ភារកិច្ចការងារណាបងសម្លាញ់!"ជុងវ៉ុននិយាយហើយលោទៅថើបនាយមួយសឺតទៀតទើបបែរខ្លួនចាកចេញទៅដូចដែលគេបានប្រាប់ហើយអញ្ចឹងពេលដែលគេធ្វើតួនាទីគេរួចគេនឹងចាកចេញ
"គិតថាធ្វើប៉ុណ្ណឹងយើងទន់ចិត្តស្រឡាញ់ឯងឬជុងវ៉ុន ចាំទុកក្នុងខ្លួរឯងឱ្យច្បាស់ទៅ ថ្ងៃនេះយើងស្អប់ឯងប៉ុណ្ណាថ្ងៃក្រោយយើងនឹងស្អប់ឯងខ្លាំងជាងនេះទៅទៀត(ប្រឹងស្អប់ទៅ!តិចទៀតស្រឡាញ់គេងប់ហើយ🙄)"នីគីនិយាយទាំងបោចក្រវ៉ាត់កដែលជុងវ៉ុនពាក់ឲ្យនោះបោះទៅដីហើយជាន់ខ្លាំងៗបញ្ជាក់ថានាយស្អប់គេប៉ុណ្ណា ចំណែកជុងវុ៉នគេបានត្រឹមញញឹមមិននិយាយអីទេ ប៉ុន្តែក្រសែភ្នែកគេសម្លឹងមើលនាយមុតណាស់
"បងក៏គួរតែចាំទុកដូចគ្នានីគីថ្ងៃនេះខ្ញុំអោនក្បាលអោយបងថ្ងៃក្រោយបងនឹងអោនឱ្យខ្ញុំវិញ"ជុងវ៉ុននិយាយកត់ចំណាំក្នុងចិត្តរួចបើទ្វារចេញពីបន្ទប់នាយទៅ កាន់តែឃើញនាយស្អប់គេប៉ុណ្ណាគេកាន់តែចង់ឃើញថ្ងៃដែលនាយលោតជង្គង់អង្វរឱ្យគេប៉ុណ្ណោះដូចគ្នា។SkIP
នៅជាន់ក្រោមអ្នកបម្រើកំពុងរហ័សដែររហ័សជើងរៀបចំអាហារពេលព្រឹកជុងវ៉ុនក៏ដើរចុះមកមើលរបៀបរៀបរយ
"អ៊ំ ខ្ជប់អាហារពីប្រអប់មក''
"ម៉េចចឹងអ្នកប្រុសតូច''
"ខ្ញុំយកទៅញ៉ាំនៅក្រុមហ៊ុន"ជុងវ៉ុនគេដឹងហើយថានីគីមិនញ៉ាំអាហារជុំគេនោះទេចឹងហើយទើបប្រើអ្នកបម្រើឱ្យរៀបចំមុន នាយក៏ចុះមកដល់ល្មម
"បងញ៉ាំអាហារពេលព្រឹកសិនទៅ''ជុងវ៉ុនហៅនាយ
"អាហារពេលព្រឹកគួរតែញ៉ាំមុនម៉ោង 8កុំឱ្យឈឺក្រពះ"ជុងវ៉ុនហៅនាយកាក់ធ្វើយ៉ាងណាឱ្យនាយនិយាយរកគេឲ្យបាន
"ឯងជាអ្នកណាមានសិទ្ធិអីមកបញ្ជាយើង!''នីគី
"សិទ្ធិជាប្រពន្ធបងហ្នឹងហើយ''ជុងវ៉ុន
"បើបងជាមនុស្សធំបងគួរតែដឹងហើយថាខ្ញុំមានសិទ្ធិបែបណានៅក្នុងផ្ទះនេះ"
"ដេកអោបសិទ្ធិរបស់ឯងទៅ"នីគីនិយាយហើយជុងវ៉ុនបានត្រឹមតែសើចដើមករួចទទួលអាហារខ្ជប់ពីអ្នកបម្រើដើរទៅតានាយដែរ
"ឯងចូលមកធ្វើអី?"
"ខ្ញុំមកធ្វើការ!"
"យ៉ាងជុងវ៉ុន........!"នាយហៅឈ្មោះគេយ៉ាងវែង
"ចាប់ពីពេលនេះខ្ញុំជាលេខារបស់បង អូ!មិនមែនទេលោកអគ្គនាយកសុំណែនាំផង"ជុងវ៉ុន ញញឹមជាអ្នកឈ្នះពូកែស្អប់ខ្ញុំណាស់ហេសចាំមើលខ្ញុំនឹងតាមបងទាល់តែបងស្អប់ខ្ញុំដល់ឆ្កួត.(ចឹងទៅ!រាងមានទឹកមាត់លេបតិច)រាងយឺតតិចហើយណ៎ាព្រោះរវល់ទន្ទេញមេរៀនប្រឡងឆមាស☺️
vote and comm💋🥺
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki