នៅក្នុងបន្ទប់ធ្លាប់តែមានការតុបតែងស្អាតបាទរៀបរយសមជាឋាន:អភិជន ពេលនេះការតុបតែងស្អាតបាទទាំងនេះលែងជាទីគយគន់ទៀតហើយព្រោះ កម្លោះតូច ជុងវ៉ុនដែលគេស្គាល់ច្បាស់ជាម្ចាស់បន្ទប់កំពុងដេកស្ដូកស្ដឹងសម្លឹងមើលទៅឆ្ងាយនឹកសោកស្ដាយរឿងកន្លងមក។ យូរៗម្ដងគេឃើញនាយឈោងដៃទៅជូតទឹកភ្នែកថ្លាៗហូរចុះមកហាក់ដូចជាមិនអស់សោះ តើគេកំពុងគិតរឿងអ្វី?
តុតុ
សម្លេងគោះទ្វានៅមុខបន្ទប់ជុងវ៉ុនរហ័សជូតទឹកភ្នែកដែលហូរមិនចេះរីងស្ងូតនោះចេញបន្តិចទើបនិយាយដោយសម្លេងស្អកៗអនុញ្ញាតអោយអ្នកខាងក្រៅចូល
"អ្នកប្រុសតូច"អ៊ំមេផ្ទះចូលមកជាមួយស៊ុបមួយចានដែលរាងក្រាស់ចុះទៅប្រាប់អោយធ្វើការពីមិនទាន់មានរឿននោះមក
"អ៊ំ មិនអីទេទុកត្រង់ហ្នឹងហើយអ៊ំទៅវិញចុះ អរគុណហើយ"ជុងវ៉ុននិយាយឃាត់មិនអោយគាត់ចូលមកទៀតព្រោះសភាពគេគួរអោយខ្មាស់ណាស់
"អ្នកប្រុសតូច..."គាត់ឃើញទឹកមុខជុងវ៉ុនមិនស្រួលក៏មិនហ៊ានចូលទៅដែរបានត្រឹមនិយាយពីខាងក្រៅ
"អ្នកប្រុសត្រូវតែញ៉ាំទាន់ក្ដៅៗណាខ្ញុំទុកនៅត្រង់នេះ"គាត់និយាយហើយដាក់ថាស់លើតុមួយក្បែរនោះ
"អរគុណអ៊ំហើយ...កន្លងមកអ៊ំជួយខ្ញុំរហូតទោះមិនមែនសាច់ញាតិតែខ្ញុំស្រលាញ់គោរពអ៊ំដូចអ៊ំបង្កើត"
"អ្នកប្រុស"អ៊ំគាត់រត់ចូលទៅពេលឃើញជុងវ៉ុនស្រាប់តែពេបមាត់យំហ៊ូបែបនេះ
"អ្នកប្រុសចង់ទៅណាហេតុអីក៏ផ្ដាំខ្ញុំបែបនេះ"
"ខ្ញុំចង់ទៅផ្ទះវិញអ៊ំ ខ្ញុំលែងចង់នៅទីនេះទៀតហើយគាត់មិនដែលខ្វល់ពីខ្ញុំទេទោះខ្ញុំនិយាយអីក៏គាត់មិនដែលយកត្រចៀកស្ដាប់ដែរ ខ្ញុំប្រាប់គាត់ថាខ្ញុំមិនបានធ្វើៗតែមើលទង្វើគាត់ធ្វើមកលើខ្ញុំចុះអ៊ំខ្ញុំឈឺ ខ្ញុំឈឺណាស់អ៊ំតែគាត់មិនខ្វល់ទេ"
"អ្នកប្រុស!អ្នកប្រុសធំក៏មិនអាក្រក់ដាក់អ្នកប្រុសណាស់ដែរមើលចុះស៊ុបមួយចាននោះគាត់អោយខ្ញុំធ្វើជាពិសេសណា"
"ស៊ុបមួយនោះគាត់អោយអ៊ំធ្វើកាលពីគាត់មិនទាន់ខឹងខ្ញុំប៉ុណ្ណោះ អ៊ំមើលចុះ ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់ដែលមិនអាចស្អប់គាត់បាន ខ្ញុំស្រលាញ់គាត់ខ្ញុំរកមិនឃើញហេតុផលធ្វើអោយខ្ញុំស្អប់គាត់សោះ ពេលខ្លះខ្ញុំក៏ឆ្ងល់ដែរអ៊ំម៉េចបានខ្ញុំស្រលាញ់គាត់យ៉ាងនេះបើគាត់គ្រាន់តែធ្វើល្អដាក់ខ្ញុំតែម្ដងទៅមិនថាទេតែនេះអត់សោះអ៊ំ"
"មួយរយ:នេះខ្ញុំឃើញអ្នកប្រុសធំធ្វើល្អដាក់អ្នកប្រុសតូចច្រើនណាស់ ជួបកាលគាត់គ្រាន់តែខឹងមួយពេលអ្នកប្រុសកុំគិតច្រើនអីណាកុំអោយការខំប្រឹងទាំងនោះប្រែជាអាសាបង់អី"
"ការខំប្រឹងវារលាយអស់ហើយអ៊ំ គាត់ស្អប់ខ្ញុំ ខ្ញុំក៏គ្មានអ្វីនៅសល់ទៀតដែរសូម្បីតែខ្លួនប្រាណ..ហឹកៗ អ៊ំមើលចុះសភាពខ្ញុំដូចផ្លែប៉ោមរលួយត្រូវគេបោះបង់ចោល"
"អ្នកប្រុស"
"ខ្ញុំទៅហើយ ខ្ញុំលែងនៅទៀតហើយអ៊ំ ហឹកៗ អ៊ំខ្ញុំលែងចង់ស្រលាញ់គាត់ទៀតហើយ"ជុងវ៉ុនយំអោបគាត់គេខូចចិត្តណាស់ក៏លែងចង់ទ្រាំទៀតដែរគេស្រលាញ់នាយគេបានតែការឈឺចាប់មកវិញប៉ុណ្ណោះ
"អ្នកប្រុស..."អ៊ំគាត់នៅលួងជុងវ៉ុនរហូតទាល់តែគេគេងលក់ទើបឈប់យំមើលចុះប្រហែលជាឈឺចាប់ណាស់ហើយបានជាធ្លោយមាត់និយាយដល់ពាក្យអត្តឃាតបែបនេះ មិនដឹងអ្នកប្រុសនីគីបានធ្វើអីគាត់ខ្លះទេ បានជាសភាពមើលមិនយល់បែបនេះមើលចុះមានកន្លែងខ្លះមានស្នាមជាំខ្មៅកន្លែងខ្លះមានស្នាមកកឈាម កន្លែងខ្លះត្រឹមជាំក្រហមបើបបូរមាត់នឹងមុខវិញមិនបាច់មើលទេក្រហមហើមអស់ហើយដោយសារយំ ហ៊ឹម...អ៊ំគាត់ឈរមើលហើយអាណិតតឹងចិត្តជំនួសគាត់ក៏យកថ្នាំមកលាបអោយគិតថាធ្វើបែបនេះអាចជួយសម្រាលការឈឺចាប់បានខ្លះ
SKIP
គ្រប់យ៉ាងក្នុងលោកតែងតែមានហេតុផលនិងការពិតរបស់វា ជុងវ៉ុនពិតជាបានទិញថ្នាំនោះមែនក៏មានបំណងដាក់ថ្នាំនាយដូចគ្នា ដោយសារតែពេលដែលគេចូលទៅរកស៊ុននូនោះគេឃើញស៊ុងហ៊ុនស្រលាញ់ថ្នាក់ថ្នមនាយណាស់គ្រាន់តែស៊ុននូខឹងបន្តិចក៏ប្រញាប់រត់ត្រហេបត្រហបមកលួង គេក៏កើតចិត្តច្រណែនចង់បានស្នេហាដូចពួកគេដែរស៊ុននូក៏ចូលមកផ្ដល់យោបល់ដូចរាល់ដងចឹង គេគ្រាន់តែអោយនាយធ្វើយ៉ាងណាពង្វក់នីគីដោយប្រើខ្លួនប្រាណគេអោយបាន ពេលនោះជុងវ៉ុនបានខឹងព្រោះគេគិតថាទង្វើរបស់នេះល្អគ្រប់គ្រាន់អោយនាយស្រលាញ់គេទទួលយកគេបានហើយ តែពេលគេទៅដល់officeនាយក៏និយាយបែបនោះដាក់គេ គេក៏ដើរចេញមកចាំមើលប្រតិកម្មនាយតែអត់សោះគេក៏ចាប់ផ្ដើមអន់ចិត្តមិននិយាយរកនាយច្រើនថ្ងៃតែនាយក៏នៅដដែលមិននិយាយរកគេដូចគ្នា ពេលនោះទើបគេចាប់ផ្ដើមភ័យខ្លាចការខំប្រឹងប្រែជាអាសាបង់គេក៏កើតគំនិតឆ្គួតៗទិញថ្នាំនោះមក មែនហើយតែនៅវិនាទីចុងក្រោយគេបានប្ដូរចិត្តវិញ ធ្វើបែបនេះគ្មានតម្លៃទេហើយគេក៏មិនចង់អោយនាយស្រលាញ់គេដោយសារទទួលខុសត្រូវខ្លួនប្រាណដែរ ប៉ុន្តែមិនស្មានថាយប់មិញនោះនាយបែរជាមករកគេយកខ្លួនប្រាណគេដដែល សរុបមកជុងវ៉ុនបានខុសដែលគេមានគំនិតមិនល្អទិញថ្នាំនោះមកតែគេមិនបានដាក់ទេ មិនដឹងនាយទៅត្រូវរបស់អ្នកណាពីកន្លែងណាមកផងមកចោតគេគ្រាន់តែមានថ្នាំសម្រើបមួយគ្រាប់នៅក្នុងបន្ទប់ តែបើគ្មានថ្នាំមួយគ្រាប់នោះគេនឹងនាយមានក្ដីសុខដល់ណាផងក៏មិនដឹង ។
ពេលល្ងាចម៉ោង7នីគីបានត្រឡប់មកវិញដើរទ្រេតទ្រោតចូលផ្ទះ ពេញមួយថ្ងៃនាយមិនបានទៅធ្វើការទេគឺទៅផឹកឯក្លិនស៊ុងហ៊ុនរហូតដល់ស្មើរនេះមកផ្ទះ រកស្រីមកកំដរកំចាយអារម្មណ៍ខ្លះតែគ្រាន់តែឃើញមុខនាងនឹកដល់ជុងវ៉ុនទៅហើយ ធុញពេកក៏មកផ្ទះតែម្ដងទៅ
"ជុងវ៉ុននៅឯណា"នាយសួររកជុងវ៉ុនពីអ្នកបម្រើ
"នៅបន្ទប់គាត់អ្នកប្រុស"នាងឆ្លើយហើយនាយក៏ឡើងទៅ
ក្រាក
"ទៅណា?"នាយចូលមកដល់ឃើញជុងវ៉ុនរៀបខោអាវដាក់វាលី
"ទៅណាស្រេចខ្ញុំកុំចេះ"ជុងវ៉ុនមិនខ្វល់បារខោអាវដាក់វ៉ាលីយ៉ាងលឿន
"ទៅណាមិនអោយទៅ ឯងត្រូវនៅទីនេះជាមួយយើង"នីគីស្រវឹងទ្រោតខ្លួនទៅហើយចាប់ វាលីខោអាវជុងវ៉ុនបោះទៅឆ្ងាយ
"បងត្រូវការស្អី ក្រែងស្អប់ខ្ញុំហេសចឹងខ្ញុំទៅហើយឃាត់ខ្ញុំធ្វើស្អី"
"ឯងភ្លេចហើយហេស ឯងគឺជាប្រពន្ធរបស់យើង ប្រពន្ធត្រូវនៅជាមួយប្ដី"នាយនិយាយរបៀបមនុស្សស្រវឹង
"ប្ដីស្អី ប្រពន្ធស្អី ខ្ញុំមិនមែនប្រពន្ធរបស់លោកទេលោកច្រឡំហើយ"ជុងវ៉ុននិយាយហើយដើរទៅរើសវាលីមកវិញ
"យើងមិនច្រឡំទេ ឯងហ្នឹងហើយ យ៉ាង ជុងវ៉ុន "
"អាយ បងធ្វើស្អីស្អុយស្រាណាស់ថយចេញទៅ"ជុងវ៉ុនរុញនាយចេញពេលនាយបូញមាត់ស្រួចរកថើបគេ
"ហ៊ឹម..ធ្វើឯងខ្ពឺម ត្រង់ដាក់ថ្នាំរំលោភយើងមិនឃើញខ្ពឺមផង"
"និយាយឆ្គួតស្អី ខ្ញុំមិនបានដាក់ថ្នាំស្អីបងទេ"
"ហៃយ៉ា..ធ្វើភ្លេចថ្ងៃមិញឯងថើបកូនប្រុសយើងយើងចាំបាន"
"នែ៎...និយាយឆ្គួតស្អីអត់អនាម័យ"ជុងវ៉ុនខឹងមែនទែនតែគេមិនប្រកាន់អ្នកស្រវឹងបានត្រឹមក្រវីក្បាលរើរខោអាវរៀបបន្ត
"តោះអូនសម្លាញ់ទៅដើរលេង"នីគីចូលមកអូសដៃគេ
"នែ..ស្រវឹងដេកទៅកុំរំខានខ្ញុំ"
"មិនហៅថារំខានទេ ហៅថាចែកក្ដីសុខអោយគ្នា មោះៗ"នាយចូលទៅចាប់ក្របូកករអាវគេតែម្ដង
"នែ៎ៗ..លែងខ្ញុំចែករំលែងស្អី ឆ្គួតហើយខ្ញុំមិនធ្វើទេ លែងខ្ញុំ អួយ"ជុងវ៉ុនស្រែកចាចពេលនាយចាប់បោះគេទៅលើគ្រែ ស្រវឹងហើយនៅមានកម្លាំងទៀតសសើរមែន
"លែងខ្ញុំៗទៅនីគីប្រយត្ន័ខ្ញុំខឹងណា"ជុងវ៉ុនព្យាយាមរើតែរើមិនរួច ត្បិតថានាយស្រវឹងមែនតែមាឌដូចដំរីឯជុងវ៉ុនមាឌតូចមួយគ្រាន់តែនាយចាប់ដៃសង្កត់ជើងជាប់រើលែងរួចហើយ
"ខឹងអីអូនសម្លាញ់បងនាំអូនដើរលេងតើ មើលចុះ ពួកយើងនាំគ្នាលេងល្បែរខ្លាស៊ីឆ្មាទៅល្អទេ បងធ្វើខ្លាអូនធ្វើឆ្មាពួកយើងនាំគ្នាទៅដើរលេងនៅឋានសួរពីនាក់"មើលនាយនិយាយចុះជុងវ៉ុនទប់សើចចង់ងាប់នាយម្នាក់នេះស្រវឹងគួរអោយស្រលាញ់ម្លេះ
"ខ្លាស្អីឆ្មាស្អីមិនធ្វើទេថយចេញ"
"ហឹម..ចឹងអូនធ្វើខ្លាវិញទៅ"នាយក្រឡាប់ខ្លួនអោយជុងវ៉ុនមកលើឱកាសល្អរបស់គេហើយគេក៏ប្រញាប់រត់ភ្លាម
"អេៗ ទៅណាៗ នៅលេងរំលោភគ្នាសិន"នាយស្រវាអោបជុងវ៉ុនជាប់ត្រឹមចង្កេះមិនអោយទៅនៅពេបមាត់ដូចកូនក្មេងទៀត
"លែងខ្ញុំទៅ ខ្ញុំព្រមហើយ"ទាល់តែជុងវ៉ុននិយាយបែបនេះទើបនាយព្រមលែងតែពេលនោះគេក៏ក្រោកចេញទៅ
"ស្រវឹងដេកទៅធុញណាស់...អួយ"ជុងវ៉ុនបែរខ្លួនចេញដើរទៅដល់ទ្វា ស្រាប់តែនាយស្ទុះចេញមកចាប់គេគ្រៀកនឹងទ្វាទូរខោអាវជាប់នៅញញឹញកំណាចដាក់គេទៀត
"បើមិនចង់លេងខ្លាស៊ីឆ្មា ចឹងលេងខ្លាស៊ីខ្លាឃ្មុំទៅ ល្អទេខ្លាឃ្មុំតូច"ជុងវ៉ុនបានត្រឹមសម្លឹងមុខនាយទឹកភ្នែករលីងរលោងប៉ុណ្ណោះដឹងស្រាប់ហើយគេប្រកែកមិនបានទេ.....
_________________
Vote and comm💋
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki