*ត្រទ្បប់ក្រោយ
ពេញមួយថ្ងៃជុងវ៉ុនគិតតែពីធ្វើការ គេទៅផ្សារ មើលរបស់ដែលត្រូវទិញអោយនាយផង ដាក់ផ្ទះផង ឥវ៉ាន់សំពីងសំពោងច្រើនពេកគេក៏យកអ្នកបម្រើពីរនាក់ទៅជាមួយ ស្រួលកាន់របស់គ្រាន់បាននិយាយគ្នាផង ។ ចំណាយពេលមួយព្រឹកធំក្នុងការដើរផ្សារ គេទិញបានរបស់ច្រើនណាស់ ក៏កំពុងគិតត្រឡប់ទៅផ្ទះវិញដែរ ព្រោះតែត្រូវធ្វើបាយអោយនាយដែរ
"បងស្រី..រួចហើយមែនទេតោះ! ខ្ញុំជួយកាន់"
"អត់ទេ មិនបាច់ទេអ្នកប្រុស" នាងជាអ្នកបម្រើមិនហ៊ានអោយទេ សុខចិត្តកាន់ទោះធ្ងន់ក៏ដោយ
"បងស្រីនិយាយអីចឹង ឥវ៉ាន់ធ្ងន់ណាស់មោះខ្ញុំជួយ"ជុងវ៉ុនគិតថាយ៉ាងណាក៏គេជាប្រុសដែរ គេម៉េចនឹងអោយមនុស្សស្រីកាន់របស់ធ្ងន់ ហើយខ្លួនឯងដើរខ្លួនទទេរនោះទោះគេជាចៅហ្វាយក៏ដោយ តែនាងនៅតែមិនព្រមអោយ
"បងស្រីយករបស់ទៅទុកមុនទៅខ្ញុំចូលមើលអាវបន្តិច" ដើរកាត់ហាងសម្លៀកបំពាក់ទាន់សម័យមួយគេក៏ចាប់អារម្មណ៍អាវគេងយប់មួយឈុតទើបមានចិត្តចង់ចូលទៅមើល
"តែ.."នាងក្រឡេកមើលឆ្វេងស្ដាំ មិនហ៊ានទៅព្រោះខ្លាចចៅហ្វាយធំរករឿង
"មិនអីទេ តែមួយភ្លែតទេ"
"បើចឹងខ្ងុំចាំអ្នកប្រុសនៅកន្លែងចតឡាន"នាងនិយាយហើយងាកទៅនាងម្នាក់ទៀតដើរទៅជាមួយគ្នា ជុងវ៉ុនក៏ចូលទៅមើលអាវ តាមពិតគេស្រលាញ់តែម៉ូតខោទេ ព្រោះអាវនោះស្ដើងពេកមើលធ្លុះដល់សាច់ខាងក្នុងឯណោះ គេមិនសូវចង់បានព្រោះមិនចូលចិត្តស្លៀកបែបនិង
"បងស្រី មានម៉ូតផ្សេងទេ" គេចង់សួររកអាវដែលមានម៉ូតផ្សេងព្រោះចង់បានខោ
"ចាស! អត់មានទេអ្នកប្រុស ម៉ូតវាភ្ជាប់គ្នាបែបនេះ ប៉ុន្តែអាវនេះមានខោខ្លីមួយទៀត"
"ខ្ញុំចង់បានតែខោ"ជុងវ៉ុនពេបមាត់ គេស្រលាញ់ម៉ូតខោ ចំណែកអាវវាស្ដើងពេកគេមិនហ៊ានពាក់ចេញក្រៅទេ បើទិញច្បាស់ជាយកទៅចោល
"ផ្ដាច់អត់បានទេ ប៉ុន្តែអ្នកប្រុសអាចពាក់ពីម៉ូតបានណា" នាងព្យាយាមនិយាយបញ្ចុះបញ្ចូលជុងវ៉ុនអោយទិញ ដោយសំនៀងផ្អែមពិរោះតាមធម្មតានៃសម្ដីអ្នកលក់ ភ្លាមនោះស្រាប់តែមានស្រីស្អាតម្នាក់ទៀតចូលមក
"ហ្អែមៗ អាវនេះស្អាតណាស់"នាងចូលមកក្អកក្រហែមអោយជុងវ៉ុនចាប់អារម្មណ៍ហើយឈោងដៃចាប់អាវដែលជុងវ៉ុនកំពុងកាន់
"អ្នកនាងចង់បានអាវហេស?"
"អាវនេះម៉ូតស្អាតបើសង្សារខ្ញុំឃើញច្បាស់ជាពេញចិត្ត" នាងនិយាយធ្វើដូចជាមិនឮសំណួររបស់ជុងវ៉ុន តែគេក៏មិនប្រកាន់ទេចាត់ទុកថាគេមិនបាននិយាយទៅចុះ
"បងស្រីមាន..."
"បងនីគីឥឡូវសុខសប្បាយទេ?"
"ហឹម!?"ជុងវ៉ុនបែរមកវិញយ៉ាងលឿនពេលឮនាងនិយាយឈ្មោះរបស់ស្វាមីខ្លួន ប៉ុន្តែក៏ប្រញាប់បែរទៅវិញគិតថាប្រហែលនាងនិយាយទូរសព្ទ័ប៉ុន្តែ...
"ឃើញថាមួយរយៈនេះគ្មានលេចឮព័ត៌លែងលះអីទេ ឬយ៉ាងម៉េច?យករបស់គេហើយសម្ងំមានក្ដីសុខទៀត" នាងបែរមើលមុខជុងវ៉ុនចំៗ ហើយក៏រហ័សបែរទៅវិញញញឹមមើលអាវធ្វើដូចនិយាយចោល
"អ្នកនាងគឺ..."
"ហៃយ៉ា... chulsooច្បាស់ជាចូលចិត្តឈុតមួយនេះ នាងខ្ចប់វាអោយខ្ញុំ"
<< chulsoo?>>គឺជាសព្វនាមដែលអ្នកផ្ញើរសារអោយនីគីរាល់ដងនោះហៅនាយតើ ចឹងគឺបានន័យថា...
"អត់ទេ ខ្ចប់អោយខ្ញុំវិញ"ជុងវ៉ុន ងាកទៅដណ្ដើមវិញយ៉ាងលឿន បើនាងជាគេម្នាក់នោះមែនគេមិនព្រមអោយទេ
"អេ..ក្រែងមិនចង់បានហី"
"អ្នកណាថា?ខ្ញុំចង់បាន បងស្រីឆាប់ទៅខ្ចប់មក"
"ចាស"
"នែ..."
"ខ្ញុំមកមុននាង"ជុងវ៉ុននិយាយកាត់ពេលដែលនាងប្រុងនឹងស្រែកថាអោយបុគ្គលិក ទាំងក្រសែភ្នែកសម្លក់ទៅនាងស្ទើរតែចង់ជ្រុះ
"ឯងសំអាងអី?"
"សំអាងលើភស្តុតាងទាំងអស់ខ្ញុំមាន បុគ្គលិកក៏ឃើញកាមេរ៉ាក៏មាន គ្រប់យ៉ាងគឺខ្ញុំមកមុននាង"
"ហឹស.បានតែមកមុន ចុងក្រោយ chulsooក៏ស្រលាញ់ខ្ញុំ"នាងឈរអោបដៃនិយាយក្បែរៗជុងវ៉ុនពេលដែលគេទៅគិតលុយ
"នាងស្គាល់chulsooច្បាស់ប៉ុណ្ណា?"ជុងវ៉ុនបែរមកវិញហើយលើកចិញ្ចើមសួរ
"ក៏...ច្បាស់ជាងឯងផងទេដឹង"
"ហឹស.ខ្ញុំប្រាប់នាងរឿងមួយចុះchulsoo របស់នាង គេមិនចូលចិត្តចរិកមនុស្សធូថ្លៃនោះទេ"
"ឯងចង់បានន័យថាម៉េច?"
"មានប្ដីហើយ កុំរត់ទៅទាក់ប្ដីគេទៀតអី"និយាយតែប៉ុណ្ណឹងជុងវ៉ុនក៏យួរប្រអប់ដាក់ខោអាវដើរចេញទៅ ដោយបន្សល់ទុកនូវ ក្រសែភ្នែក ស្នាមញញឹម និងសម្លេងសើចចម្អកអោយនាយមិនដាច់ពីមាត់
"ឯង-ឯង-យ៉ាង ជុងវ៉ុនឯងហ៊ានថាអោយយើង ឯងចាំមើល យើងនឹងអោយបងនីគីលែងក្បាលឯងចោល..មើលស្អី!"នាងទម្រាំជើងស្រែកជេរជុងវ៉ុន តែជេរមិនចេញព្រោះតែវាគាំងអស់ពាក្យនិយាយ ងាកមកវិញស្រាប់តែឃើញអ្នកនៅក្នុងហាងប្រើក្រសែភ្នែកសម្លឹងមកនាងព្រាត នាងក៏ប្រញាប់ជម្លៀសខ្លួនចេញទៅទាំងខឹងទាំងទម្រាំជើងដដែរ (ថាមកឌឺដងអោយគេ មានអីគេដាក់ចំៗវិញចុកអស់ពាក្យនិយាយ)
*កោតតែបងនីគីស្រលាញ់នាងកើតដែរ ជុងវ៉ុនឈរនៅជ្រុងម្ខាងក្រវីក្បាលហួសចិត្តនិងនាង*
ជុងវ៉ុនត្រូវត្រឡប់ទៅផ្ទះវិញ ធ្វើបាយអោយនាយរួចក៏សម្ងំនៅផ្ទះពេញមួយថ្ងៃ តាំងពីកើតរឿងនោះមក អត់ទេ! តាំងពីលាឈប់ពីលេខានាយនោះមក គេមិនដែលទៅណាទេ ភាគច្រើននៅផ្ទះសសេររឿងឬធ្វើការងារផ្សេងៗ ឆ្លៀតពេលទំនេរក៏ទៅរៀបចំឥវ៉ាន់អោយនាយ
"រួចហើយ បងមើល មានខ្វះខាតអីទេ"
"អត់ទេ ប៉ុណ្ណឹងគ្រាន់ហើយ អូនហត់នឿយមួយថ្ងៃហើយ ទៅសម្រាកទៅ"
"ដឹងហើយ"ជុងវ៉ុនយាយហើយក៏ដើរចេញទៅទាញកន្សែងងូតទឹក ព្រមទាំងយកឈុតគេងថ្ងៃមិញទៅជាមួយដែរ
*សម្លាញ់!ទាក់ប្ដីណាសម្លាញ់ សម្លេងស៊ុននូលោតរំលឹកពេញខួរក្បាលគេ ពេលដែលគេកំពុងរេរែកមិនចង់ស្លៀក និយាយត្រង់គេក៏ខ្លាចរអានឹងឈុតនេះដែរ
"ណ្ហើយ..ប្ដីយើងអ្នករើសទេ"ទម្រាំតែដាច់ចិត្តស្លៀកប្រើពេលឡើងយូរ ប៉ុន្តែមានអីសមនិងគេដែរតើ គ្រាន់តែវារាង sexyបន្តិច(ធម្មតាខោរឹបខ្លីជាមួយអាវសាច់ក្រណាត់វែងលុបគូតស្លៀកដូចអត់ស្លៀកប៉ុណ្នឹង)
ក្រាក
"បងមិនទាន់គេងទេ?"ពេលគេបើកទ្វាឃើញនាយកំពុងអង្គុយចុចទូរសព្ទ័នៅលើគ្រែ គេក៏ធ្វើជាហៅដើម្បីទាក់ទាញក្រសែភ្នែករបស់នាយ
"នៅទេ"នាយឆ្លើយប៉ុណ្ណឹងក៏ងាកសម្លឹងទៅមើលទូរសព្ទ័វិញ ជុងវ៉ុនធ្វើជាមិនដឹងញាក់ស្មាបន្តិចក៏ដើរចេញទៅតុសម្អាងទាំងលួចញញឹមតិចៗពេលគេក្រឡេកឃើញនាយលួចសម្លឹងមកគេដែរ
"អូនបានអាវនេះមកពីណា?" ឮសំណួរនេះហើយ គេចង់តែសើចតែក៏ប្រឹងទប់ព្រោះខ្លាចបែកការសំខាន់
"ក៏..ទិញនៅផ្សារ"គេឆ្លើយធម្មតាខណ:ពេលដែលលើកជើងគងទាក់ខ្លាទាញកំប៉ុងលេមកលាប អែនចង្កេះបន្តិចបន្ថែមដោយកាយវិកាស៊ីចស៊ី ស៊ីអារម្មណ៍(កាពិតកូនឆីញុមមែនចឹងទេ)ដៀងភ្នែកទៅមើលនាយឃើញនាយនៅមិនសុខ ក្អកក្រហែមមិនឈប់
"ថ្ងៃក្រោយកុំស្លៀកទៀតអី?"
"ហេតុអី?"គេងាកទៅសួរនាយភ្លាមៗ នាយក្រាស់មិនឆ្លើយគ្រាន់តែមើលមុខ ជ្រួញចិញ្ចើមបន្តិចខណ:ពេលជុងវ៉ុនកាន់កំប៉ុងលេតម្រង់ទៅនាយ
"នីគីហា៎.."(អីយ៉ា...)
"បងកើតអី?"
"បងមានកើតអី"
"លាបឡេអោយអូនបានទេ"
"ហេតុអី?"
"លេខ្នងនៀក អូនលាបវាមិនដល់"(ឆីវ៉ុនហា៎..អាណិតប្ដី ទាញសំយេសស្មាអី ប្ដីបែកញើសប៉ិនៗគ្រាប់ពោតហើយមើលចុះ🤭)
"ជួយអូនបន្តិចបានទេ លោកប្ដី"រាងតូចព្រិចភ្នែកញាប់ធ្វើមុខកូនឆ្មា នីគីបានត្រឹមងក់ក្បាល ឈោងដៃយកកំប៉ុងលេមកលាប
ម្នាយហ្អើយ សរខ្ចី ខ្នងដ៏រលោងស្រិលសរខ្ចីបង្ហាញចំពោះមុខនាយ ខណៈពេលជុងវ៉ុនទាញទម្លាក់អាវចុះ បែរខ្នងអោយនាយ នីគីក៏ឈោងដៃសសៃច្រើនរបស់នាយលូកចូលបៀកលេមកលាប
"នីគីហា៎..ខ្លាំងដៃជាងនេះបន្តិចបានទេ លាបស្រាលបែបនេះលេធ្វើម៉េចនឹងចូល"
"អូនកុំធ្វើបាបបងបានទេ"
"ហឹម?"ជុងវ៉ុនបែរមកវិញធ្វើមុខឆ្ងល់
"បងកើតអី?"នីគីមិនឆ្លើយគ្រាន់តែបើកភ្នែកម៉កៗសម្លឹងទៅគេវិញ
«ប្អូនបងកំពុងខឹង អូនឃើញទេ»នាយទ្រាំដល់ដំណាក់កាលចុងក្រោយហើយប្រាប់អោយដឹង😅😅"(កុំអីមានវគ្គចាក់ខ្ចៅបាត់ តែដោយសារភ្ជុំចឹងចង់សន្សំបុណ្យទុកខ្លះ ព្រះរាល់ងៃស្ពាយបាបឡើងធ្ងន់កហើយ)
________________
Vote and comm💋
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki