ភាគទី7:លោកពូមករករឿងខ្ញុំមុន

145 30 2
                                    


+កាត់
    ធ្វើការរាល់ថ្ងៃមិនរលូនដូចការគិតរបស់អ្នកគ្រប់គ្នានោះទេ ដឹងទេជារៀងរាល់ថ្ងៃនីគីតែងតែធ្វើបាបជុងវ៉ុនជានិច្ចមិនថាទម្លាក់ការងារឲ្យច្រើនរយជំពូកឬហៅស្រីមកបញ្ឈឺចិត្តគេ។ជាងពីរសប្តាហ៍កន្លងមកនេះស្រីៗរបស់នាយគឺប្ដូរមុខស្ទើររាល់ថ្ងៃឡើងជុងវ៉ុនសាំនឹងវាទៅហើយ
"អ្ហាយ!អ្នកទាំងពីរធ្វើអីហ្នឹង?"ជុងវ៉ុនចូលមកដល់ធ្វើជាយកដៃខ្ទប់ភ្នែកថ្មីស្រែកចាច
"ចូលមកមិនចេះគោះទ្វារទេហេស ឬមិនឃើញថាយើងកំពុងមានភ្ញៀវ?"
"ភ្ញៀវឯណាឱបថើបគ្នាកណ្ដាលវាចឹងនោះ"
"ឯងកុំចេះ!បងគីមើលលេខាបងហ៎តមាត់មិនឈប់បងដេញគេចេញទៅ!"
"បងក៏ចង់ដេញដែរអូនសម្លាញ់ តែធ្វើម៉េចបើដេញទៅបងច្បាស់ជាគ្មានពេលច្រើនគ្រប់គ្រាន់សម្រាប់អូនទេ"
"ប៉ុន្តែ..."
"ហៃយ៉ា...កុំខ្វល់ពីគេអី មកខ្វល់រឿងយើងវិញមោះ"នីគីទាញនាងដាក់លើភ្លៅហើយអោនមកថើបនាងនៅចំពោះមុខជុងវ៉ុនតែម្ដង
"លោកអគ្គនាយកឆាប់ស៊ីញ៉េទៅខ្ញុំប្រញាប់យកឱ្យខាងRH"ជុងវ៉ុនតឿននាយម្ដងទៀត ទោះគេសម្ដែងថាមិនខ្វល់ក៏មិនបានន័យថាគេមិនខ្វល់ដែរ
"យ៉ាងម៉េចទ្រាំមិនបាន?"នីគីងើបមុខមកវិញញញឹមឌឺ
"បើទ្រាំមិនបានស្មានខ្ញុំឈរគ្មានប្រតិកម្មអ្វីបែបនេះឬ"
"ហឹស!"នីគីគ្រាន់តែសើចដើមកនាយទាញឯកសារមកស៊ីញ៉េរួចបោះឱ្យគេវិញ
"អរគុណ"ជុងវ៉ុនទទួលបានហើយក៏ប្រញាប់ចាកចេញទៅ
"មិនបាច់ខំសម្ដែងទេយើងមើលដឹងថាឯងកំពុងគិតអី ចាំទុកក្នុងខួរឯងទៅ ទោះខំយ៉ាងណាក៏ឯងគ្មានរូបរាងក្នុងក្រសែភ្នែករបស់យើងដែរ"នីគីនិយាយពីក្រោយពេលជុងវ៉ុនចេញទៅគេក៏មិនតបតអ្វីដែរបើកទ្វារទៅចេញតាមសម្រួល
"បានហើយងើបចេញទៅ ថ្ងៃក្រោយកុំមកទីនេះទៀត/ច៎ាស"នាយងាកមកនិយាយនិងមនុស្សស្រីដែលគេជួលមកនោះដោយមិនចាប់អារម្មណ៍ទេថាទ្វារមិនទាន់បិទជិត
"ខ្ញុំថាបងទេដែលកំពុងសម្ដែងនោះ!"ជុងវ៉ុនសើចដើមករួចដើរចេញពីទីនេះទៅ
      
         ពេលល្ងាចមុនចេញពីធ្វើការ2ម៉ោងជុងវ៉ុនបានសុំច្បាប់ចេញទៅផ្ទះមុនអាងលេសថាឈឺក្បាលតែតាមពិតគែទៅសម្ងំធ្វើខ្លួននោះទេ។ថ្ងៃនេះមានពិធីជប់លៀងធំមួយនៅផ្ទះលោករដ្ឋមន្ត្រីកាងគឺគម្រប់ខួបអាពាហ៍ពិពាហ៍របស់គាត់បានអញ្ជើញមនុស្សក្នុងគ្រួសារនីសុីម៉ូរ៉ាទៅទាំងអស់គ្នា ជុងវ៉ុនបើសម្ងំធ្វើខ្លួននៅផ្ទះលោកយាយឯណោះព្រោះដឹងថានាយហ្នឹងទៅបើគ្រាន់តែលោកយាយខលហៅ
"បងមិនចាត់ទុកខ្ញុំក្នុងក្រសែភ្នែកមានទេ បានខ្ញុំនឹងឱ្យខ្លួនឯងចូលទៅក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា''ជុងវ៉ុនញញឹមមើលកញ្ចក់ពេលដែរគេរៀបចំខ្លួនរួចរាល់។ការរៀបចំខ្លួនថ្ងៃនេះគឺស្អាតបំផុតសម្រាប់គេ

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now