ភាគទី5:បងជាមនុស្សចិត្តរឹងជាងគេបំផុតដែលខ្ញុំធ្លាប់ជួប

144 28 8
                                    

   សម្ព័ន្ធRCTជាសម្ព័ន្ធនៃក្រុមហ៊ុនផលិតគ្រឿងយន្តធំជាងគេនៅប្រទេសកូរ៉េនេះដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋីនីសុីម៉ូរ៉ានិងឯង វារាប់បញ្ចូលទាំងការផលិត ផ្គត់ផ្គងទិញចូលនឹងលក់ចេញផ្ដាច់មុខនូវគ្រឿងយន្តគ្រប់ប្រភេទមិនថា ឡាន ម៉ូតូ ម៉ាស៊ីនគ្រឿងចក្រឧស្សាហកម្ម ឬកសិកម្មនិយាយរួមឱ្យតែវត្ថុទាក់ទងនឹងគ្រឿងយន្ត សម្ព័ន្ធមួយនេះជាអ្នកផ្គត់ផ្គង់ផលិតទាំងអស់។សព្វថ្ងៃនេះសម្ព័ន្ធមួយនេះគ្រប់គ្រងដែលអគ្គនាយកតូចជំនាន់ទីប្រាំពីរគឺនីគីរបស់យើងហ្នឹងឯង ប៉ុន្តែនៅមានសាខាជាច្រើនទៀតដែលគ្រប់គ្រងដោយបងប្អូនកូនចៅគ្រួសារមួយនេះដូចគ្នា។
ក្រាក
"លោកអគ្គនាយក"
"មានការអី"
"គឺ...មានបញ្ជាពីថ្នាក់លើមកថាថ្ងៃនេះមានលេខាថ្មី"
"លេខាថ្មីអី ក្រែងលោកប៉ាថាមិនទុកចិត្តអ្នកក្រៅហេស?"
"ខ្ញុំមិនដឹងទេ នេះជាប្រវត្តិរូបរបស់គាត់"គេហុចឯកសារឱ្យទាំងអោនមុខចុះ ព្រោះខ្លាចក្រសែរភ្នែកដែលនាយមើលមកគេនោះ
"មិនបាច់ទេហៅគេចូលមក យើងតេស្ដសមត្ថភាពគេខ្លួនឯង"
"បាទ"ឱនគោរពហើយចេញទៅហៅលេខាថ្មីនោះចូលមក ចំណែកនីគីឱនមុខមើលឯកសារខ្លះៗសិន
"លោកអគ្គនាយកគាត់មកដល់ហើយ"
"អឹម"នីគីក្រហមដើមកហើយងើបមុខមើលឃើញជុងវ៉ុនឈររាដៃHelloដាក់នាយ
"អ្នកណាឲ្យឯងចូលមក!"
"Aww?ក្រែងហៅលេខាថ្មីហី"
"ខ្ញុំមិនដឹងទេនេះជាបញ្ជារបស់លោកនាយកដោយផ្ទាល់"នាយជាកូនចៅឱនមុខនិយាយឡើងញាប់ពេលដែរនីគីសម្លឹងមុខខ្លួន
"លោកចេញទៅសិនបានទេ!"
"បាទ"
"យ៉ាង ជុងវ៉ុន...!"
"បាទលោកប្ដី!អ៊ុស ច្រឡំលោកអគ្គនាយក"
"ឯងមកធ្វើអី"
"មកធ្វើលេខាបាទ"
"ត្រឡប់ទៅវិញភ្លាមទីនេះមិនមែនកន្លែងឯងលេងទេ"
"ខ្ញុំមិនបានលេងទេខ្ញុំមកធ្វើការ នេះឯកសារប្រវត្តិរូបរបស់ខ្ញុំមានទាំងសញ្ញាប័ត្រទាំងច្បាប់ការងារត្រឹមត្រូវច្បាស់លាស់ណាបាទ"ជុងវ៉ុនរៀបឯកសារដាក់លើតុគេបានដាក់ពាក្យត្រឹមត្រូវគ្រាន់តែអាងខ្សែដើម្បីបានជាលេខាប៉ុណ្ណោះ
"ឯងចង់បានអី"នីគីសម្លឹងមុខគេ នាយមិនយល់ទេជុងវ៉ុនខំធ្វើរាល់ថ្ងៃនេះចង់បានអីឱ្យប្រាកដទៅ
''ខ្ញុំចង់បានការងារហ្នឹងហើយ ហៃយ៉ា...បងក៏ដឹងប៉ុន្មានខែទៀតខ្ញុំលែងប្ដីហើយ ដូច្នេះខ្ញុំចង់រកការងារថ្មីធ្វើឲ្យហើយខ្លាចដាច់ពោះស្លាប់ព្រោះអត់អ្នកចិញ្ចឹម"
"ឯងមិនខ្លាចយើងសម្លាប់ឯងមុនដាច់ពោះស្លាប់ទេហេស"
"អត់ទេ!"
"ឯងគិតថាយើងមិនហ៊ាន?"
"ខ្ញុំដឹងថាបងហ៊ាន ប៉ុន្តែខ្ញុំមកទីនេះដើម្បីធ្វើការតើមិនបានមករករឿងបងឯណា ម្យ៉ាងក្រដាសពាក្យរបស់ខ្ញុំលោកនាយកសញ្ញេដោយផ្ទាល់ដៃ ក្នុងកិច្ចសន្យាក៏ដាក់រួចហើយដែរថាទាល់តែគាត់ស៊ីញ៉េឲ្យខ្ញុំឈប់ទើបខ្ញុំឈប់បាន"ជុងវ៉ុននិយាយរៀបរាប់ហូរហែររកលេសឱ្យខ្លួនឯងនៅបន្ត ដឹងស្រាប់ហើយប៉ានីគីពេលនេះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ឲ្យនាយទៅនិយាយជាមួយគាត់យ៉ាងម៉េច ហើយទោះបីជាបានក៏ត្រូវតែប្រើពេលដែរព្រោះគាត់មិននៅកូរ៉េឯណាឥឡូវនេះ
"ចង់ធ្វើការទីនេះណាស់មែនទេ  ល្អជំនួយការគីមចូលមកនេះ"នីគីនិយាយហើយទាញអាកូមចុចទៅជំនួយការនាយ
"បាទ លោកអគ្គនាយក"
"រៀបចំតុលេខានៅមុខបន្ទប់នេះ ហើយយកឯកសារនៅលើធ្នើជួរខាងស្ដាំទាំងអស់ឱ្យគេពិនិត្យ ហើយឯងល្ងាចនេះត្រូវតែបានរបាយការណ៍បូកសរុបឲ្យយើង''
"បាទខ្ញុំធ្វើបាន"ជុងវ៉ុនឆ្លើយយ៉ាងលឿនព្រោះគេមិនដឹងទេថាឯកសារនោះវាច្រើនថ្នាក់ណា
"បើធ្វើមិនបានយើងដេញឯងចេញ"
"ទុកចិត្តលើយ៉ាង ជុងវ៉ុនចុះ"ជុងវ៉ុនងើបឈរឡើងទះទ្រូងដាក់នាយផាច់ៗ គេនឹងធ្វើឲ្យនាយឃើញថាគេមានសមត្ថភាពប៉ុណ្ណា ចំណែកនីគីបានត្រឹមអោនមុខទប់សើចប៉ុណ្ណឹងនាយពិតជាចង់ឃើញព្រឹត្តិកម្មជុងវ៉ុនណាស់
"ហាស ខ្ញុំត្រូវធ្វើទាំងអស់ហ្នឹង!"ជុងវ៉ុនចំហរមាត់ធ្លុងពេលឃើញធ្នើរដាក់ឯកសារដែលគេត្រូវធ្វើនោះ ម៉ែហើ៊យជិត 10 ម៉ែត្រ តែឯងគេធ្វើម៉េចនឹងទាន់ទៅ
"បាទ.អ្នកប្រុសត្រូវធ្វើឲ្យរួចមុនចេញទៅផ្ទះ"
"ពុទ្ធោហើ៊យ បងគីមខ្ញុំសុំសន្លប់បន្តិចសិន"
"ទេៗអ្នកប្រុសសន្លប់មិនបានទេតិចលោកប្រុសធំដេញចេញទៅ!"
"មែនហើយៗសន្លប់មិនបានទេ ខ្ញុំត្រូវធ្វើវាឲ្យហើយល្ងាចនេះ"
"បើអ្នកប្រុសមិនយល់ត្រង់ណាចង់ឱ្យខ្ញុំជួយអាចប្រាប់បានណា"
"បាទ អរគុណហើយ បងជាមនុស្សចិត្តល្អជាងគេដែលខ្ញុំធ្លាប់ជួប"
"មិនចឹងទេអ្នកប្រុស"
"នេះខ្ញុំឱ្យបង"ជុងវ៉ុនហុចប្រអប់អាហារមួយប្រអប់ឱ្យនាយ
"អាហានេះខ្ញុំខ្ជប់មកពីផ្ទះឱ្យគាត់ តែប្រហែលជាគាត់មិនចង់បានទើបខ្ញុំឱ្យបងអរគុណហើយណាដែលបានជួយខ្ញុំ "
"បាទមិនអីទេ ចឹងខ្ញុំទៅធ្វើការហើយ"
"បាទ"ជុងវ៉ុនញញឹមបន្តិចទើបនាយម្នាក់នោះចាកចេញទៅ គេក៏ត្រឡប់មកមើលឯកសារបន្តដោយមិនបានដឹងទេថាមានក្រសែក្នែកមួយគូកំពុងសម្លឹងមកគេនោះ
"មិនទាន់ឲ្យផងម៉េចក៏ដឹងថាយើងមិនយកក្មេងនេះ"(មនុស្សធ្លាប់តែជាទីមួយឥឡូវធ្លាក់តំណែងមកទីប៉ុន្មានមិនដឹងកំពុងអន់ចិត្តហើយ🤭)

SkIp
       ម៉ោង 12 ថ្ងៃត្រង់ទៅហើយនាយអគ្គនាយកសង្ហានីគីកំពុងញាប់ដៃស៊ីញ៉េឯកសារខ្វោកៗនៅឡើយ ដោយសារប៉ុន្មានថ្ងៃមុននាយមិនបានមកទើបវាក៏ច្រើនជាន់គ្នាបែបនេះ
"ឃ្លានណាស់ ម៉ោង 12 ជាងហើយ ជំនួយការគីមទៅណាយូរទៀត"នីគីពេបមាត់ត្អូញឃ្លាន វាក៏ល្មមដែលហើយព្រោះនាយអត់អាហារតាំងពីយប់មិញ
"ហើ៊យ មិនគួរបង្អត់ខ្លួនឯងចឹងសោះអាគីហ៊ើយ"ល្ងាចមិញដោយសារអាហារជាស្នាដៃជុងវ៉ុនទើបនាយមិនព្រមញ៉ាំខ្លាចគេបានចិត្ត គិតថាព្រឹកឡើងនិងញ៉ាំជំនួសតែមានឯណាខាតលើសដើម ស្មើរនេះមិនទាន់បានបាយមួយគ្រាប់ចូលពោះផងម៉ោងជិតមួយហើយហ្នឹង
"គ្រូកៗ"អង្គុយយូរៗក្លិនអាហារឈ្ងុយៗហោះចូលច្រមុះនាយផ្លុកៗធ្វើឲ្យពោះនាយកូរពោះលើសដើម តែដោយសារអ្នកមកយកឱ្យជាជុងវ៉ុននាយមិនព្រមញ៉ាំទេ
"ញ៉ាំទៅ មិនបាច់ខ្លាចខ្ញុំដាក់ថ្នាំពុលទេ"អាហារមួយនោះជាអាហារគេខ្ចប់ពីផ្ទះមកគេយកទៅកំដៅរួចហើយ
"អាណិតក្រពះផង ខ្ញុំមិនចង់ឱ្យបងខាតការងារដោយសារឈឺទេ''ជុងវ៉ុននិយាយហើយបើកទ្វារចេញទៅដោយទុកអាហារនៅទីនោះដដែល
"បងជាមនុស្សចិត្តរឹងជាងគេបំផុតដែលខ្ញុំធ្លាប់ជួប"មិនដឹងផែនការគេបានសម្រេចឬអត់ទេបើនាយចិត្តរឹងយ៉ាងនេះ
"ណ្ហើយ...សល់ពេលមិនយូរទៀតទេ ចាត់ទុកថាធ្វើឳ្យហើយកុំឱ្យស្ដាយក្រោយទៅចុះ''ជុងវ៉ុននិយាយហើយត្រឡប់ទៅមើលការងារនាយវិញតាមពិតអាហារនោះជារបស់គេប៉ុន្តែគេឲ្យនាយទៅហើយចឹងមានតែអត់ខ្លួនឯង...

ភាគនេះអត់មានស្វីតទេណ៎ា
vote and comm💋🥺















✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now