រយៈពេល2ថ្ងៃកន្លងផុតទៅ ព័ត៌មាននៃការចាប់ខ្លួនរបស់Ricky ត្រូវបានស្ងប់ស្ងាត់ទៅវិញ ព្រោះតែនេះជារឿងពាក់ពន្ធ័ធំដល់ជំនួញគ្រួសារម៉ូរ៉ាទើបមានគេតាមបិទព័ត៍មានរហូតមានមនុស្សតិចតួចណាស់ដែលបានដឹង តែក៏មិនអាចលាក់អ្នករួមភាគហ៊ុនបានដែរ រយ:ពេល2ថ្ងៃមកនេះនីគីរវល់ចាត់ការ ការងារណាស់នៅក្រុមហ៊ុនបើកប្រជុំរហូត តែទោះជាយ៉ាងណាក៏នាយមិនភ្លេចមកមើលជុងវ៉ុនដែរ នាយជាអ្នកមើលគេផ្ទាល់ដៃតាំងពីចេញពីពេទ្យមកនាយជាអ្នករៀបចំអោយគេទាំងអស់ អាចថារវល់ខ្លាំងប៉ុន្តែក៏អាចឆ្លៀតបានព្រោះនាយប្រមូលការងារមកផ្ទះហើយទៅក្រុមហ៊ុនតែពេលប្រជុំប៉ុណ្ណោះ។ ជុងវ៉ុនប៉ុន្មានថ្ងៃនេះគេឧស្សាហ៍ក្ដៅខ្លួន រវើរវាយនិងបែកញើសគ្មានមូលហេតុ បែបនេះទើបនាយមិនអាចបណ្ដោយឲ្យគេនៅម្នាក់ឯងបាន នាយតែងតែនៅក្បែរ យកចិត្តទុកដាក់មើលថែរាងតូចរហូតៗដល់នាយទើបតែដឹងខ្លួនឯងថាធ្លាក់ក្នុងអន្លង់ស្នេហ៍ជុងវ៉ុនតាំងពីពេលណាក៏មិនដឹង
កាលពីព្រឹកមិញជុងវ៉ុនបានភ្ញាក់ដឹងខ្លួនម្ដងហើយសម្លឹងមើលជុំវិញបន្ទប់មួយសន្ទុះគេក៏គេងលក់ទៅវិញដោយសារអស់កម្លាំងពេក នីគីឃើញហើយក៏មិនរំខានរាងតូចដែរ នាយចុះទៅក្រោមធ្វើបបរអោយគេញ៉ាំ វាជាលើកទី2ហើយ លើកទីមួយនាយលួចធ្វើវាប្រហែលជុងវ៉ុនមិនដឹងទេ តែលើកនេះ....
"យ៉ាងម៉េចដែរ"នីគីអង្គុយគែមគ្រែ ដួសបបរផ្លុំបញ្ចុកជុងវ៉ុនព្រមទាំងញញឹមសួរគេតិចៗខ្លាចបបរមិនត្រូវមាត់
"សាប គួរតែថែមអំបិលបន្តិច"ជុងវ៉ុនគិតថាប្រហែសមកពីគេសន្លប់យូរទើបមាត់មិនដឹងរសជាតិបែបនេះ
"សាបពិតមែនតើ តែមិនអីទេអូនទ្រាំបន្តិចទៅគ្រូពេទ្យមិនអោយអូនញ៉ាំប្រៃទេ បងដាក់អំបិលបន្តិចប៉ុណ្ណោះ"នាយដួសបបរមកជិបបន្តិចឃើញថាសាបពិតមែនប៉ុន្តែប៉ុននេះជុងវ៉ុនអាចញ៉ាំបាន ប្រៃជាងនេះមិនបានទេគេនៅឈឺ
"ចាំពេលជា ចាំបងនាំអូនទៅញ៉ាំរបស់ឆ្ងាញ់ៗណា៎"
"អឹម"ជុងវ៉ុនគ្រាន់តែងក់ក្បាលគេមិនសូវមានកម្លាំងនិយាយអីច្រើនទេ តែក្នុងចិត្តពិតជារំភើបណាស់
"ខ្ញុំឈឺ ប៉ុន្មានថ្ងៃហើយ"
"ពីរបីថ្ងៃហើយ គ្រូពេទ្យប្រាប់ថាអូននឹងដឹងខ្លួនវិញឆាប់ៗ បងគិតថានឹងដាស់អូនថ្ងៃនេះតែអូនភ្ញាក់មកមុន ពេលញ៉ាំបបរហើយពួកយើងទៅពេទ្យ គ្រូពេទ្យផ្ដាំអោយបងយកអូនទៅពេលអូនដឹងខ្លួនវិញ"
"ចឹងហេតុអីមិនអោយខ្ញុំសម្រាកទីនោះតែម្ដងទៅ"ជុងវ៉ុនគ្រាន់តែឆ្ងល់ ក្រែងអ្នកជំងឺមុនពេលដឹងខ្លួនត្រូវសម្រាកតាមដានអាការ:នៅពេទ្យសិនមិនចឹង?
"បងជាអ្នកសុំនាំអូនចេញមក"ដោយសារតែនាយមានការរវល់ច្រើន នាយមិនអាចជិះទៅមក មន្ទីរពេទ្យផង ផ្ទះផង ក្រុមហ៊ុនផងបានទេ បែបនេះទើបនាយនាំគេមកផ្ទះ រៀបចំបន្ទប់នេះដូចបន្ទប់នៅមន្ទីរពេទ្យដែរពិសេសជួលពេទ្យផ្ទាល់ខ្លួនពីរបីនាក់មកមើលជុងវ៉ុនរៀងរាល់ថ្ងៃ មួយថ្ងៃ2-3ដងបែបនេះទើបនាយមានពេលគ្រប់គ្រាន់មើលថែគេ
"ដោយសារព័ត៌មាននោះប៉ះពាល់ដល់ជំនួញក្រុមហ៊ុនបងទើបបងត្រូវលាក់ពីស្ថានភាពរបស់អូន ប៉ុន្តែអូនកុំភ័យអី Ricky មិនមករកអូនទៀតទេគេជាប់គុកហើយ"
"ខ្ញុំមិនបានភ័យទេ ប៉ុន្តែនៅសុខៗប្រធានសាខាធំស្រាប់តែជាប់គុកបែបនេះមិនប៉ះពាល់ដល់បងទេ"
"រឿងមួយនេះបងដោះស្រាយរួចហើយ គ្រាន់តែប៉ុន្មានថ្ងៃទៀតបងត្រូវឡើងទៅប្រទេសជប៉ុនជ្រើសប្រធានសាខាថ្មី"នាយគ្រាន់តែប្រាប់ម្ចាស់ភាគហ៊ុនថាRickyមានគំនិតក្បត់លួចឯកសារក្រុមហ៊ុនលក់ព័ត៍មានអោយក្រុមហ៊ុនគូរប្រជែងជាច្រើនដងពេលនាយចាប់បានក៏បណ្ដេញចេញតែRickyនេះមិនព្រមឈប់ តាមព្យាបាទនាយរហូតនាយទ្រាំលែងបានក៏ប្ដឹងប៉ូលីសចាប់ដាក់គុកតែម្ដង វាអាចមើលមកឃើញថានាយអាក្រក់ចាប់ពូខ្លួនឯងដាក់គុកតែក៏មិនអាចប្រាប់ការពិតទៅពួកគេដែរ ជុងវ៉ុនអាចនឹងមានគ្រោះថ្នាក់នៅពេលក្រោយទៀតបើសិនជាមាននរណាម្នាក់មានគំនិតក្បត់ដូចពូគេនោះ ម្យ៉ាងវាក៏អាចគម្រាមដល់អ្នកក្រោយៗទៀតដែរថានាយមិនលើកលែងទេសូម្បីតែអ្នកមានឈ្មោះជាពូក៏ដោយ
"លោកតា បងប្រហែលជាខូចចិត្តណាស់ហើយ"ត្រូវមនុស្សខ្លួនឯងស្រលាញ់ទុកចិត្តបំផុតធ្វើអោយខកចិត្តឈឺចាប់ប៉ុណ្ណាមានតែគេទេ ទើបយល់ច្បាស់ ត្បិតតែរឿងរ៉ាវទាំងអស់ដោះស្រាយរួចហើយតែវាប្រៀបដូចជារន្ធដែកគោលដែលនៅសេសសល់ជាប់ក្រអៅបេះដូចយ៉ាងចឹង
"គាត់មិនអីទេគ្រាន់តែភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះ គាត់បានដឹងរឿងពិតទាំងអស់ហើយ គាត់ក៏បានផ្ដាំសុំទោសអូនដូចគ្នា"ប៉ុន្មានថ្ងៃនេះនាយរវល់មើលថែជុងវ៉ុនមិនបានដឹងស្ថានភាពលោកតានាយទាំងអស់ទេគ្រាន់តែឮល្អៀងៗមកថាសម្ពាធឈាមគាត់ឡើងខុសប្រក្រតីប៉ុណ្ណោះ
"ចុះប៉ាម៉ាក់ខ្ញុំនោះ?"
"គាត់មិនដឹងទេ តែមិនអីទេ បន្តិចទៀតបងនឹងខលប្រាប់គាត់តាមដំណើររឿង"
"មិនបាច់ទេ មិនអោយគាត់ដឹងបែបនេះល្អហើយ"
"គាត់មិនខឹងទេ"
"មិនអីទេ"ជុងវ៉ុនខ្លាចពេលគាត់ដឹងកើតចិត្តបារម្ភហើយនាំគេទៅអាមេរិកវិញ
តុតុ
"អ្នកណាគេ?"
"អ្នកប្រុសគឺជំនួយការគីមមករក"
"អោយគេចាំនៅទីនេះសិនហើយ"
"ចាស"
"បងទៅមើលសិន"នីគីងាកមកនិយាយនឹងជុងវ៉ុនរៀបចំអោយគេគេងស្រួលបួលរួចទើបលើកថាស់បបរចុះទៅ ជុងវ៉ុនលេបថ្នាំរួចក៏គេងលក់ដោយសារឥទ្ធិពលថ្នាំងងុយគេង
SKIP
ពេលថ្ងៃបន្តិចនីគីបានត្រឡប់មកពីក្រុមហ៊ុនវិញ ដោយសារមានណាត់ជាមួយគ្រូពេទ្យនាយត្រូវនាំជុងវ៉ុនទៅពិនិត្យតាមកាលកំណត់
" ជុងវ៉ុន វ៉ុននីហា~"នាយអង្គុយនៅគែមគ្រែដដែលដាស់ជុងវ៉ុនតិចៗ
"ហឹម..."
"ជុងវ៉ុនហា ក្រោកឡើង"នាយហៅរាងឮបន្តិចព្រោះជុងវ៉ុនភ្ញាក់ហើយបើកភ្នែកបន្តិចក៏បិទទៅវិញ
"ហឹម..បងមានការអី"ជុងវ៉ុនបើកភ្នែកស្ងាប់រួចព្យាយាមក្រោកអង្គុយ
"ពួកយើងទៅពេទ្យ បងណាត់រួចហើយ មោះ"
"មិនទៅបានទេ ចង់គេង"ថ្នាំដែលគេលេបវាមានជាតិងងុយច្រើនព្រោះតែគេត្រូវសម្រាកយកកម្លាំងអោយបានច្រើន
"ចាំមកវិញចាំគេង មោះ"នាយចូលទៅបីរាងតូចយកទៅបន្ទប់ទឹក ជុងវ៉ុនបានដោះសារ៉ូមចេញហើយតាំងពីព្រឹកមិញទើបនាយចង់យកគេទៅងូតទឹកសម្អាតខ្លួនចេញម្ដង
"ទឹកក្ដៅល្មមទេ"
"ហឹម!"
" រួចរាល់ហៅបងណា"
"បាទ"ជុងវ៉ុនឈរនៅក្បែរទ្វារញញឹមងក់ក្បាល នាយក៏ងើបចេញទៅបន្ទាប់ពីលាយទឹករួច តាមពិតនាយមិនបាច់ធ្វើដល់ថ្នាក់ហ្នឹងពេកក៏បានដែរ ជុងវ៉ុនមិនបានឈឺក្រោកមិនរួចដើរមិនកើតឯណា ត្រឹមលាយទឹកក្ដៅងូតខ្លួនឯងគេអាចធ្វើបានប៉ុន្តែគេក៏ចង់បានបែបហ្នឹងដែរទើបមិនប្រកែក ម្យ៉ាងគេអត់បានសុំនាយទេនាយស្មគ្រ័ចិត្តខ្លួនឯងតើ
"បែបនេះទើបខ្ញុំចង់បានបង"នាយគឺកក់ក្ដៅបែបនេះតាំងពីដើមហើយជុងវ៉ុនទទួលបានវាតាំងពីតូចទើបគេយល់ច្រឡំថានាយក៏ស្រលាញ់គេដែរ តែពេលនេះគេមិនយល់ច្រឡំទៀតទេត្រូវអត់?
"វ៉ុននីហា...រួចហើយនៅ"
"បាទ រួចហើយ"ជុងវ៉ុនងើបឈរស៊កអាវឃ្លុំ នាយក៏ចូលមកយកកន្សែងជូតសក់អោយរាងតូចរួចលើកពរគេចេញទៅ
"ខ្ញុំដើរបានតើ"
"ស្ងាត់! កុំរើប្រយ័ត្នបងចាប់រំលោភទាំងឈឺទៅ"ជុងវ៉ុនបានតែសើច ងាប់ហើយបើថ្នាក់ថ្នមម្លឹងៗគេធ្វើចិត្តរឹងដែលបានយូរហ៎ក ។
[ វិធីបង្ហាញក្ដីស្រឡាញ់របស់មនុស្សម្នាក់ៗគឺផ្សេងគ្នា ទាមទារឱ្យដូចគ្នាគឺមិនបានទេ]
__________________
Vote and comm💗💋
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki