ភាគ១៦:ក្មេងនេះ យ៉ាប់មែន

141 29 7
                                    

  មនុស្សដូច នីគីមិនងាយហ្វេសប្រហែសនោះទេ គ្រប់កន្លែងក្នុងបន្ទប់របស់នាយតែងតែមានកាំមេរ៉ាលាក់បង្កប់ជានិច្ច មិនថាតែក្នុងបន្ទប់ទេទូទាំងក្រុមហ៊ុនសុទ្ធតែមានទាំងអស់ នាយធ្វើបែបនេះគឺដើម្បីគ្រប់គ្រងបុគ្គលិកក៏ដូចជាដើម្បីការពារហេតុការណ៍កើតឡើងដូចព្រឹកមិញនេះ។ ចំណែកឯកសារសំខាន់ មនុស្សដូចនាយតែងតែប្រុងប្រយត្ន័ចឹងហើយនាយតែងតែដាក់តាមខ្លួនឬទុកនៅកន្លែងសុវត្ថិភាពបំផុតដែលមានតែនាយប៉ុណ្ណោះដែលដឹង..ប៉ុន្តែអេ-ព្រឹកមិញដូចជាមានជុងវ៉ុនម្នាក់ទៀតដែលដឹងព្រោះគេតែងតែនៅជិតនាយជាប់រហូត។
    
     បន្ទាប់ពីចេញពីបន្ទប់ប្រជុំ ជុងវ៉ុននីគីពួកគេក៏ត្រឡប់ទៅផ្ទះវិញ  ជុងវ៉ុនចូលមកមុននាំមុខនាយឡើងទៅលើងូតទឹកប្ដូរសម្លៀកបំពាក់រួចចុះមកក្រោយជួយធ្វើម្ហូបវិញ ចំណែកនាយនៅលើធ្វើឯកសារផែនការការងារបន្ត
តុតុ
"អ្នកណា?
"គឺខ្ញុំ.."
"ចូលមក"
"បងនីគីដៃបងយ៉ាងម៉េចហើយ"ជុងវ៉ុមចូលមកមានបំណងចង់លាងរបួសអោយនាយ
"មិនអីទេ បន្តិចទៀតជាហើយ"ព្រឹកមិញគេក៏បានលាបថ្នាំរុំដៃអោយនាយម្ដងដែរចឹងល្ងាចនេះគ្រាន់តែមកប្ដូរបង់រុំប៉ុណ្ណោះ
"មើលចុះ ដៃបងបែកចេញឈាមខ្លាំងណាស់ ខ្ញុំឆ្ងល់គ្រាន់តែសម្ដែងសោះចាំបាច់វៃខ្លាំងដល់ថ្នាក់ហ្នឹង"ជុងវ៉ុនរអ៊ូគេឈឺជំនួសមើលចុះរលាត់ដាច់អស់ដៃកំពុងសរស្អាតផង
"បើសម្ដែងត្រូវសម្ដែងអោយសម"👍
"ក៏មិនបាច់ចាំវៃដល់ថ្នាក់ហ្នឹងដែរ"ជុងវ៉ុនរអ៊ូបណ្ដើរផ្លុំបណ្ដើរពេលគេលាបអាកុលកុំអោយផ្សារ
"បន្តិចទៀត គេយកបាយមកហើយ បងញ៉ាំរួចចូលគេងទៅកុំវាយកុំព្យូរទ័រទៀតប្រយត្ន័ឈឺរបួស"ជុងវ៉ុននិយាយពេលរៀបរបស់ទុកវិញ
"ដឹងហើយ ប៉ុន្តែឯងទៅហើយមែនទេ"
"បាទ? បងមានអីមែនទេ"
"គឺ...បងចង់អោយឯងជួយកក់សក់អោយបង គឺដៃបងឈឺហើយប៉ះទឹកមិនបាន"នីគីនិយាយធម្មតាតែជុងវ៉ុនបែរជាស្រឡាំងកាំងគាំងនឹងពាក្យរបស់នាយទៅវិញ បងហេស?នេះនីគីហៅខ្លួនឯងថាបង? គេស្ដាប់ច្រឡំទេមែនទេ
"កើតអី"
"បងហៅខ្លួនឯងថាបង"បេះដូងជុងវ៉ុនកំពុងញាប់ញ័រលោតចេញមកក្រៅស្ទើរធ្លាយទៅហើយមើលចុះ គ្រាន់តែនាយនិយាយពាក្យបងមួយមាត់ទម្រាំពាក្យ...ដែលគេរង់ចាំនោះទៀតតើគេទ្រាំបាននឹងឈរស្ដាប់ឬអត់
"ក៏ហៅដូចរាល់ដងកាលពីមុនវិញ យ៉ាងម៉េចមិនពេញចិត្តហេស ចឹងហៅធម្មតាវិញក៏បាន"
"អត់ទេ អ្នកណាថា បងហៅបែបនេះពិរោះណាស់ហិហិ"ជុងវ៉ុនគេអររំភើយចង់ហោះទៅហើយថាគេមិនពេញចិត្តយ៉ាងម៉េច
ជុងវ៉ុន:*ពាក្យដែកខ្ញុំតាំងចិត្តរង់ចាំអស់8ឆ្នាំទីបំផុតបងនិយាយវាហើយ*បើសិនជាយំបានពេលនេះគេច្បាស់ជាយំអោយនាយមើលមិនខាន
តុតុ
"ប្រហែលគេយកអាហារមកហើយ"
"ចាំខ្ញុំទៅបើក"ជុងវ៉ុនងើបទៅទទួលអាហាររួចបិទទ្វាដើរមកវិញ
"ហេតុអីមានចានបាយតែមួយឯងមិនញ៉ាំទេហេស"
"ខ្ញុំខ្លាចថាបងឃ្លានទើបអោយគេរៀបចំប៉ុណ្ណឹង បងញ៉ាំទៅខ្ញុំចាំចុះទៅក្រោមញ៉ាំក៏បាន"
"មិនបានទេ នាងទៅយកមួយទៀតមក"
"មិនអីទេ ខ្ញុំចាំចុះទៅក្រោមក៏បានដែរ" ជុងវ៉ុនគ្រាន់តែក្រែងចិត្តនិងខ្លាចចិត្តប៉ុណ្ណោះ
"ហេតុអីមិនអាច ឯងមិនចង់រួមតុជាមួយបង"
"អត់ទេខ្ញុំគ្មានន័យចឹងទេ ខ្ញុំគ្រាន់តែ.."
"គ្រាន់តែ...?"
"ខ្ញុំញ៉ាំក៏បានដែរ"
"បើបង្ខំចិត្តមិនបាច់ទេ"
"អត់ទេ ខ្ញុំពេញចិត្ត"ជុងវ៉ុនប្រញាប់ប្រកែកយ៉ាងលឿនខ្លាចនាយអន់ចិត្ត ចំណែកនាយបានត្រឹមតែសើចដើមករប៉ុណ្ណោះ
      បន្ទាប់ពីបញ្ចប់អាហារជុងវ៉ុនបានចូលទៅកក់សក់អោយនាយរួចចេញទៅបន្ទប់ខ្លួនឯងបន្តិចក៏ចូលមកវិញព្រោះគេភ្លេចរបស់នៅទីនោះ
"បងកំពុងផ្លុំសក់ហេស មោះខ្ញុំជួយ"ជុងវ៉ុនដើរទៅជិតទាញម៉ាសីនផ្លុំសក់មកជួយផ្លុំអោយនាយព្រោះមើលទៅទើសភ្នែកពេក
"ស្រួលខ្លួនណាស់មានអារម្មណ៍ដូចមានសាឡនផ្ទាល់ខ្លួន"នីគីញញឹមមើលទៅកញ្ចក់មើលជុងវ៉ុនកំពុងផ្ចិតផ្ចង់ការងាររបស់គេ
"បើខ្ញុំចង់ធ្វើសាឡនអោយបងមួយជីវិត បងព្រមអត់"ជុងវ៉ុនសួរនីគីបានត្រឹមស្ងាត់ប្រែទឹកមុខបន្តិចជុងវ៉ុនក៏ប្រញាប់និយាយប្ដូររឿង
"ប៉ុន្មានថ្ងៃនេះខ្ញុំឃើញបងដូចជាហត់ដល់ហើយ"
"ហឹម?"
"ខ្ញុំចង់បបួលបងទៅដើរលេង ឮថានៅប៊ូសានមានពិធីបុណ្យសមុទ្រទៅលេងអត់"
"អត់ទេ បងត្រូវប្រជុំការងារបន្ថែមទៀត"
"ថ្ងៃអាទិត្យតើ បងមិនបាច់ធ្វើការទេ"
"អត់ទេ អាទិត្យនេះមានពិធីជប់លៀងនៅផ្ទះម្ចាស់ភាគហ៊ុនឯងភ្លេចហើយ"
"ខ្ញុំមិនទទួលបានសំបុត្រអញ្ជើញឯណា"ជុងវ៉ុនធ្វើមុខក្រៀមៗព្រោះតែចង់ទៅលេងបុណ្យសមុទ្រជាមួយនាយ
"រួចហើយបងចូលគេងចុះ"ជុងវ៉ុនរៀបចំទុកម៉ាស៊ិនវិញទើបយកទូរសព្ទ័ចេញពីបន្ទប់នាយ
"បើឯងកំដរបងទៅកម្មវិធី ថ្ងៃក្រោយបងជូនឯងទៅលេងបុណ្យទន្លេនៅប៊ូសាន"នីគីនិយាយកាក់ដំណើរជុងវ៉ុននាយដឹងថាគេចូលចិត្តទឹកទើបនិយាយបែបនេះ
"ពិតមែនហេស បងនិយាយមែនហេស"ជុងវ៉ុនបែរមកវិញសួរបញ្ជាក់
"បងមិនដែលកុហក"
"យេ បានទៅលេងបុណ្យសមុទ្រនឹងគេហើយ ហិហិ សឺតៗ"ជុងវ៉ុនសប្បាយចិត្តលោតកញ្ច្រោលស្រែកជ័យយោរពេញហ្នឹងគេថែមទាំងរត់មកថើបនាយបាន2ខ្សឺតទុកជាការអរគុណទៀតមើលចុះកាយវិកាយដូចក្មេងបានរបស់គេពីផ្សារ នីគីអង្គុយមើលហួសចិត្តមែនទែន ក្មេងនេះគ្រាន់តែប៉ុណ្ណឹងក៏សប្បាយអរដែរហួសហេតុ
"ហិហិ សឺតៗ good nightបងសម្លាញ់សុបិន្តល្អ ! ហិហិអត់អីទេ!"ជុងវ៉ុនសប្បាយចិត្តរត់មកថើបនាយពីរខ្សឺតទៀតនិយាយ good night រួចរត់ទៅវិញមិនប្រយត្ន័បុកក្បាលនឹងទ្វា ប៉ុន្តែគេងាកមកវិញញញឹមស្ញេចរាដៃដាក់នាយថាមិនអី ហើយក៏បើកទ្វារត់ចេញទៅ បន្តិចក៏បកមកវិញ
"ស្អែកបងកុំចាក់សោរហាសខ្ញុំចូលផង"ជុងវ៉ុនបើកទ្វាមកនិយាយតែប៉ុណ្ណឹងក៏រត់ទៅវិញ ចំណែកនីគីបានត្រឹមក្រវីក្បាលហួសចិត្តដល់ប៉ែតឯណោះ
"ក្មេងនេះ យ៉ាប់មែន"នាយក្រវីក្បាលរួចចូលគេងទាំងញញឹមហួសចិត្តនៅឡើយ

?""ខ្ញុំញ៉ាំក៏បានដែរ""បើបង្ខំចិត្តមិនបាច់ទេ""អត់ទេ ខ្ញុំពេញចិត្ត"ជុងវ៉ុនប្រញាប់ប្រកែកយ៉ាងលឿនខ្លាចនាយអន់ចិត្ត ចំណែកនាយបានត្រឹមតែសើចដើមករប៉ុណ្ណោះ      បន្ទាប់ពីបញ្ចប់អាហារជុងវ៉ុនបានចូលទៅកក់សក់អោយនាយរួចចេញទៅបន្ទប់ខ្លួនឯងបន្តិចក៏ចូលមកវិញព្រោះគេភ្លេចរប...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

     (Zip Zip Zip Zip👽👽🤣)
____________
Vote and comm💋

___________________

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now