ពេលល្ងាចមុនចេញពីធ្វើការជុងវ៉ុនបានយកឯកសារបូកសរុបការងារទៅឲ្យនាយមុន5នាទីនីគីក៏មិនថាអី ព្រោះឯកសារនេះជាឯកសារចាស់ៗប៉ុណ្ណោះ នាយគ្រាន់តែចង់សាកសមត្ថភាពលេខាថ្មីរបស់នាយប៉ុណ្ណឹង
"ឯងជាប់ហើយ"នាយនិយាយពេលមើលរួចហុចឱ្យគេវិញ
"អរគុណ"ជុងវ៉ុនគ្រាន់តែញញឹមអរគុណប៉ុណ្ណឹងដោយសារហត់ពេក
''ស្អែកមករកយើងម៉ោង 8ព្រឹក''
"បាទ"ជុងវ៉ុនគ្រាន់តែងក់ក្បាលបន្តិចនីគីក៏ក្រោកចេញទៅ គេក៏ទម្លាក់ខ្លួនអង្គុយចុះមួយទំហឹងគ្មានចិត្តតាមនាយទេ គ្មានកម្លាំងឈ្លោះទៀតទេ
"អ្នកប្រុសឡានមកទទួលហើយ''
"បាទ"មានគេមកហៅជុងវ៉ុនក៏ដើរចេញទៅចូលឡានដាក់ខ្លួនគេងតែម្ដង
"អ្នកប្រុសៗដល់ផ្ទះហើយ''អ្នកបើកឡានដាស់គេម្ដងទៀតពេលមកដល់ផ្ទះ
"បាទ"ជុងវ៉ុនរៀបងើបចេញអ្នកបើកឡានក៏ហុចអាហារឱ្យគ
"អីគេហ្នឹងបង''
"អ៊ំមិននៅទេ គ្មានអ្នកណាធ្វើម្ហូបទើបខ្ញុំចូលទិញឲ្យអ្នកប្រុស"
"បាទអរគុណហើយ"ជុងវ៉ុនញញឹមទទួលចុះពីឡាន
ដើរចូលផ្ទះ នីគីក៏ចេញពីខាងក្រោយមកទះស្មាអ្នកបើកឡានបន្តិចទើបចូលទៅក្នុងដែរ(ការពិតទិញឲ្យគេសោះនិងហ៎ាធ្វើឯងអីណា🤭)
ពេលយប់បន្តិចនីគីនៅអង្គុយមើលរបាយការណ៍ការងារបន្តិចទើបចូលគេង ចំណែកជុងវ៉ុនគេនៅសរសេររឿងបានពីរបីទំព័រសិនទើបចូលគេងដែរ។មែនហើយទោះអត់ការងារធ្វើក៏គេមិនដាច់ពោះស្លាប់
ដែរ ជុងវ៉ុនមានការងាររបស់គេជាក់លាក់មួយគឺនិពន្ធរឿងប្រលោមលោកដាក់លក់តាមទីផ្សារ តែថ្មីៗនេះរឿងរបស់គេត្រូវបានគេចាប់អារម្មណ៍គាំទ្រច្រើនទើបគេមានបំណងដាក់ប្រកួតសាកល្បងមើលក្រែងបានជាប់ចេញតាមទូរទស្សន៍នឹងគេ ហើយរឿងរបស់គេនិយាយពីសាច់រឿងពិតរបស់ខ្លួនឯង
"ហឹម...ខ្ញុំសង្ឃឹមថាបងជាតួឯកប្រុសរបស់ខ្ញុំ"ក្នុងសាច់រឿងគេសរសេរដាក់ឲ្យតួឯកទាំងពីរបានស្រឡាញ់គ្នាតែក្នុងជីវិតពិតមិនដឹងយ៉ាងណាទេ។បន្ទាប់ពីបញ្ចប់រឿងហើយគេក៏បិទភ្លើងចូលគេង
SKIP
ព្រឹកបន្ទាប់ដូចសព្វមួយដងចឹង ជុងវ៉ុនតែងទៅបន្ទប់នាយពេលព្រឹកព្រលឹម ជួនការទាន់នាយកំពុងគេង ជួនការកំពុងងូតទឹក។រាល់ថ្ងៃគេចេញចូលបន្ទប់នោះដូចបន្ទប់ខ្លួនឯងទៅហើយ នីគីក៏លែងមាត់ករអីទៀតដែរបើដេញមិនចេញផងខ្ជិលដេញនាំខាតទឹកមាត់
"រួចហើយ!"ជុងវ៉ុនចងក្រវ៉ាត់ក.ឱ្យនាយរួចថើបនាយមួយខ្សឺតទើបចាកចេញទៅ
"យកឯកសារទិន្នន័យរោងចក្រទៅផង''
"បាទ"ជុងវ៉ុនរាល់ថ្ងៃមិនត្រឹមជាលេខារៀបចំឯកសារនៅofficeទេនៅផ្ទះក៏គេរៀបចំកាបូបការងារឲ្យនាយដែរ និយាយរួមការងារភរិយាល្អគេធ្វើយ៉ាងម៉េចបានជុងវ៉ុនធ្វើបែបនោះទាំងអស់ឡើងទម្លាប់ទៅហើយ។
បន្ទាប់ពីចេញពីបន្ទប់នីគីគេក៏ទៅបន្ទប់របស់គេរៀបចំខ្លួនចុះទៅក្រោម ដោយថ្ងៃនេះត្រូវទៅមើលរោងចក្រចឹងហើយទៅយឺតក៏បានដែរ
"ញ៉ាំអាហារសិនទៅទុកទ្រាប់ពោះ"ជុងវ៉ុននិយាយនាយក៏ក៏ដើរមកតាម ដោយសារនៅរោងចក្រគឺឆ្ងាយដាច់ស្រយាលទើបត្រូវញ៉ាំឱ្យឆ្អែតៗមុនចេញទៅ
"អ៊ំ ហ៎ា!ខ្ចប់អាហារឲ្យខ្ញុំបីប្រអប់មក"ជុងវ៉ុន
"ចាស!ខ្ចប់រួចហើយអ្នកប្រុស"
"ខ្ជប់ឱ្យអ្នកណាដល់ទៅបី!"នីគី
"គឺ...ឱ្យបងគីមហ្នឹងហើយ ក្រែងគាត់ក៏ទៅដែរមិនចឹង?"
"អ្នកណាថាគេទៅដែរ អាគីមត្រូវនៅមើលក្រុមហ៊ុន''
"ចឹងយើងទៅតែ2អ្នកបងទេមែនទេ''ជុងវ៉ុនញញឹមញ៉ោះនាយ
"ខ្ចប់តែ2បានហើយ"នីគី
"ចាស!"
"អ៊ំ អត់ទេដាក់បីហ្នឹងមក"ជុងវ៉ុន
"ន៎ែ...ឯងចង់យកឲ្យអាណាមួយទៀតហាស"នីគី
"ខ្ញុំទុកញ៉ាំខ្លួនឯងមិនបាន?បងក៏ដឹងខ្ញុំញ៉ាំច្រើនប៉ុណ្ណា"ជុងវ៉ុននិយាយហើយនីគីក៏ងើបចេញ
"ស៊ីច្រើនដូចជ្រូក"និយាយតែប៉ុណ្ណឹងជុងវ៉ុនក៏ដៀលភ្នែកសម្លក់នាយថ្មែរ ថែមទាំងពេបមាត់ជីបអូចលួចជេរនាយទៀត
"អរគុណហើយអ៊ំ"ជុងវ៉ុនទទួលអាហារខ្ចប់ពីគាត់
"ចាស!អ្នកប្រុសស៊ូៗ"អ្នកនៅក្នុងផ្ទះសុទ្ធតែគាំទ្រខាងជុងវ៉ុនទាំងអស់
"ឃើញគាត់ឈ្លោះគ្នារាល់ថ្ងៃបែបនេះក៏សប្បាយម្យ៉ាងដែរអ៊ំ"អ្នកបម្រើ
"សប្បាយស្អីរបស់ឯង?"
"Aww?គឺការពីមុនខ្ញុំឃើញអ្នកប្រុសទឹកភ្នែករាល់ថ្ងៃខ្ងុំអាណិតគាត់"
"ចឹងរាល់ថ្ងៃឯងមានឃើញអីផ្លាស់ប្ដូរអត់?"
"ឃើញ"
"ឃើញអី?"
"ឃើញគាត់ឈ្លោះគ្នា"
"ល្ងង់!"
"Aww?"អ្នកបម្រើធ្វើមុខឆ្ងល់ បើឃើញឈ្លោះគ្នាមិនថាឈ្លោះគ្នាចឹងចង់ឱ្យថាយ៉ាងម៉េចវិញអត់យល់
.................
នៅក្នុងឡានមានតែមនុស្សពីរនាក់ទេតែសំឡេងចេចចាចរបស់ជុងវ៉ុនឡើងទ្រហឹងតែម្ដង
"ហុឹម...អាហារខ្ចប់របស់អ៊ំឈ្ងុយដល់ហើយ"
"មិនដូចអាហាររបស់ឯងឯណាអត់ជាតិអត់ចាវស៊ីមិនកើត!"
"អេ មកនិយាយបង្អាប់របស់គេធ្វើដូចខ្លួនឯងធ្លាប់ញ៉ាំរបស់គេធ្វើចឹងឬក៏....បងធ្លាប់ញ៉ាំហើយ ហៃយ៉ា...មិនបង្អាប់ខ្លាចអន់ទេខ្ញុំដឹងថាបងចូលចិត្តវាចាំខ្ញុំធ្វើឱ្យទៀត"
"អ្នកណាប្រាប់ថាយើងចូលចិត្ត?ឆ្កួតមែន!"និយាយហើយជុងវ៉ុនក៏ពេបមាត់ដាក់ស្មានគេមិនស្គាល់ចរិកហី
"ឆើស! ល្ងាចនេះចេញពីរោងចក្រខ្ញុំសូមបងឈប់មួយល្ងាច"
"ទៅណា?"នីគី
"បារម្ភពីខ្ញុំហេស"ជុងវ៉ុន
"អ្នកណាថាចង់ឈប់ក៏ឈប់ទៅឈប់រហូតក៏បានយើងមិនខ្វល់ទេ"
"ល្ងាចនេះខ្ញុំទៅផ្ទះម៉ាក់ហៅទៅ ប្រហែលគេងនៅទីនោះមួយយប់ដែរ"
"ប្រាប់ធ្វើអីអ្នកណាសួរ"
"យី!ក៏ប្រាប់ឱ្យដឹងហ្នឹងហើយ ក្រែងស្អែកឡើងយំនឹកខ្ញុំព្រោះគ្មានអ្នករៀបចំរបស់អោយ"
"រាល់ថ្ងៃនេះយើងបន់ឱ្យតែឯងកុំចូលបន្ទប់យើងទេធុញណាស់!"
"ធុញៗប្រយ័ត្នតែស្ដាយក្រោយចាំមើល"
"ហឹស.មនុស្សដូចយើងគ្មានពាក្យស្ដាយក្នុងវចនានុក្រមនោះទេចាំទុកទៅ"
"ល្អ ខ្ញុំចាំ!"ជុងវ៉ុននិយាយតែប៉ុណ្ណឹងក៏ស្ងាត់ទៅព្រោះមិនដឹងនិយាយអីបន្តទៀត
"អេ~"
"ស្អីទៀតហើយ"នីគីធ្វើមុខធុញនិយាយរហូតមិញស្មានតែស្ងាត់ហើយតើ
"ពួកគេពីរនាក់នោះជាមនុស្សរបស់បងហេស"ជុងវ៉ុនក្រឡេកមើលយូរហើយទើបចាប់អារម្មណ៍
"ឯណា...ជុងវ៉ុនក្រាបចុះ"នីគីក្រឡេកមើលតាមឃើញមនុស្សពីរនាក់នោះតម្រង់កាំភ្លើងមកពួកគេ
"ហាស? ប័ុង អ្ហាយ!"ជុងវ៉ុនធ្វើមុខឡេឡង់ងាកមើលក្រោយតែត្រូវនាយទាញអោយក្រាបទៅក្រោមវិញបន្តដោយសំឡេងកាំភ្លើងមិនដាច់សូរ
"បិទភ្នែកកុំមើលអ្វីឲ្យសោះ"
"បាទ ផង!អ្ហាយ!!!"ជុងវ៉ុនស្រែកចាចនៅពេលដែលមានអារម្មណ៍ថាឡានគេដែលកំពុងជិះប៉ះទង្គិចនឹងរបស់រឹងអ្វីមួយវាលាន់លឺសំឡេងខ្លាំងណាស់
"🗣️ឡានរបស់ពួកវាធ្លាក់ជ្រោះហើយទាន!"
"ល្អ!នេះជាការព្រមានលើកចុងក្រោយដែលឯងហ៊ានព្រហើ៊នដាក់យើងអាក្មេងម្សិលម្ងៃ"
Please vote and comm💋🥺
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Siêu nhiênប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki