*ត្រឡប់ក្រោយបន្តិច
ម៉ោង១២ជុងវ៉ុនបានមកក្រុមហ៊ុន ពួកគេបានទាស់សម្ដីគ្នាបន្តិច នាយក៏ច្រឡោតខឹង ហើយកើតភ្លើងប្រចណ្ឌ័ឡើងមកធ្វើអោយនាយដាក់ទោសលើគេទាំងមិនបានខុសម្ដងទៀត
មុនចេញពីធ្វើការម៉ោង4រសៀលនីគីដោយសារអារម្មណ៍រសាប់រសល់នៅមិនសុខខ្លាំងពេកទើបងើបរៀបចំឥវ៉ាន់ទៅផ្ទះ
ប្រាវ
រូបថតជុងវ៉ុនដែលថតជាមួយនាយការពីក្មេងត្រូវនាយប្រវាសដៃធ្លាក់លើដីបែកកញ្ចក់ជាពី
"វាស្អីវាហ្នឹង"នាយអោនរើសធ្វើមុខធុញមនុស្សកំពុងប្រញាប់ផង
តុតុ
"មានការស្អី ចូលមក"
"អគ្គនាយកបានដំណឹងហើយ"
"អឹម"នាយងក់ក្បាល ជំនួយការគីមក៏អោនមកខ្សិប
ផាំង!!
"អាចង្រៃហ្នឹងហ៊ានមែនទែន"នីគីនិយាយទាំងខឹងមុខក្រហម ប៉ុន្តែភ្លាមៗអារម្មណ៍ដឹងខុសក៏ចាក់ចូលបេះដូងនាយភា្លម នាយអោនមើលរូបកាន់នៅដៃរួចដើរចេញទៅ
"តោះ"
SKIP
និយាយពីនាងកញ្ញាស្រស់ស្អាតឯណេះវិញត្រូវនាយស្ដីអោយបំបាក់មុខ2ដងហើយនៅមិនរៀងទៀតពេលនេះកំពុងកូវិតកែវកាហ្វេអោយថ្នាំរលាយចូលគ្នា
"នាងធ្វើស្អី?"
"លោកអគ្គនាយក"នាងងាកមកភ្ញាក់នឹងសម្លេងរបស់នាយប៊ីសតែកំពប់កាហ្វេប៉ុន្តែនាយកាន់ជាប់ហើយ
"ជានាងមែនទេដាក់ថ្នាំយើងថ្ងៃនោះ"នាយចាំបានថ្ងៃនោះហើយនាងជាអ្នកយកកែវកាហ្វេអោយនាយអាងលេសថាជុងវ៉ុនផ្ញើរមកទាំងដែលគេចេញពីធ្វើការទៅផ្ទះហើយនោះ
"ថ្នាំអីអគ្គនាយក ខ្ញុំអត់ទេ"
"នាងគិតថាក្រុមហ៊ុនយើងគ្មានកាំមេរ៉ាមែនទេ ហើយកែវកាហេ្វនេះក៏មានថ្នាំដែលត្រូវអត់"
"អត់ទេ ខ្ញុំ...អត់ទេ"នាងផ្អៀងចាក់កែវអោយកំពប់ទៅដីតែនាយមិនភ្លឺអោយបាត់ភស្តុតាង ងាយៗទេ
"យើងទុកឱកាសអោយនាយនិយាយរៀបរាប់ផែកាចៅហ្វាយនាងមក នាងចូលមកក្រុមហ៊ុនយើងមានបំណងអី"
"មានបំណងអី គឺខ្ញុំស្រលាញ់អគ្គនាយក ខ្ញុំចង់អោយអគ្គនាយកមើលឃើញខ្ញុំខ្លះ"(អាឆីខំម្លេះ)
"ហឹស ឱកាសនាងអស់ហើយ"នីគីនិយាយរួចក្រុមប៉ូលីសក៏ចូលមកចាប់នាងទៅនាយក៏ត្រូវទៅដោះស្រាយដូចគ្នាដែរថែមទាំងប្ដឹង Rickyតាមអ្វីដែលនាយសន្យាលើកមុនដូចគ្នា
ចេញពីប៉ុសប៉ូលីសម៉ោង5ល្ងាចនីគីអង្គុយរបាំងក្រោយកាន់រូបថតបែកជាពីនោះជាប់មិនហ៊ានទម្លាក់ មិនដឹងយ៉ាងម៉េចចិត្តនាយចេះតែមិនស្ងប់សោះ នាយជិះឡានកាត់ហាងផ្កាមួយ មានចិត្តចង់ទិញអោយជុងវ៉ុនជាការសុំទោសនឹងដឹងកំហុស ទើបរើសយកផ្កាធូលីបពណ៍សរមួយជាចំណូលចិត្តរបស់រាងតូច
"សង្ឃឹមថាអូននឹងព្រមលើកលែងទោសឲ្យបងចុះ"នាយញញឹមនិយាយជាមួយបាច់ផ្កា រួចក៏ចុះចូលទៅក្នុងផ្ទះ
" ជុងវ៉ុន នៅលើមែនទេ"
"អ្នកប្រុសជុងវ៉ុនគឺ..."
"គឺអី? ហ៊ើយ ...."នាយដកដង្ហើមធំរួចឡើងទៅលើ
"ជុងវ៉ុនៗ អូននៅឯណាជុងវ៉ុន..."នីគីដើរបើកទ្វាគ្រប់បន្ទប់រកមើលគេក្រែងគេលាក់ខ្លួនកន្លែងណាមួយនាយរកមិនឃើញចុះទៅក្រោមសម្លុតសួរអ៊ំមេផ្ទះ
"អ្នកប្រុសជុងវ៉ុន រៀបខោអាវរត់ចេញពីផ្ទះបាត់ហើយ"គាត់និយាយតែប៉ុណ្ណឹងនាយក៏រត់ចេញមកហៅទាំងកូនទៅជាមួយស្រួលទៅរករាងតូច
"ឯងទៅរកនៅប្រលានយន្តហោះ ត្រូវរកគ្រប់អាកាសចរណ៍កុំលើកលែងសូម្បីតែមួយកន្លែងចំណែកពួកឯងទៅរកឯណាក៏បានអោយតែមានចំណតចេញពីក្រុម"
"បាទ"
"បើរកមិនឃើញកុំមកជួបមុខយើង"នីគីនិយាយតែប៉ុណ្ណឹងក៏ឡើងជិះឡានមួយតែងឯងស្វែករកទៅក្រុងក្រែងគេជាប់នៅកន្លែងណាមួយ
"អាឡូ បានការណ៍យ៉ាងម៉េចខ្លះ?"នាយឈប់ឡាននៅមួយកន្លែងក្បែរស្ពានទន្លេហានលើកទូរសព្ទ័ខលទៅកូនចៅ
"អត់ឃើញទេអ្នកប្រុស"
"រកទៀតបើមិនឃើញកុំចូលផ្ទះ"នាយនិយាយហើយដាក់ទូរសព្ទ័ចុះវិញវៃចង្កូតឡាន
ផាំងៗៗ
"ជុងវ៉ុនពេលនេះអូននៅឯណាទៅ បងសុំទោស"នីគីអោនមុខផ្ទប់ចង្កូតឡាននាយស្ទើរតែយំចេញមកហើយអោយតែនឹងឃើញរឿងទាំងនោះ...(ឲ្យស្រឡះទៅ!)
"ឈប់ទៅខ្ញុំសុំអង្វរឈប់ទៅខ្ញុំមិនបានដាក់ថ្នាំបងទេ"
"ខ្ញុំសុំទោសឈប់ទៅខ្ញុំខ្លាចហើយ"
"ខ្ញុំនឹងចេញពីបងទៅអោយឆ្ងាយបំផុត"
"តែ2ថ្ងៃសោះ បងប្រាប់ថាកុំទៅៗហេតុអីមិនស្ដាប់បង បងសុំទោស"ពាក្យសម្ដីបានត្រឹមនិយាយក្នុងខ្យល់នីគីអោនមុខស្ទើរតែយំចេញមកទៅហើយពិតជាស្ដាយណាស់ដែលពេលនោះនាយមិនបានជឿស្ដាប់ការបកស្រាយរបស់គេ
រីងៗ
"អាឡូ!ហៃយ៉ាលើកលឿនបែបនេះប្រហែលកំពុងឆោឡោបាត់ប្រពន្ធហើយមើលទៅ"(ទៀតអត់រាង)
"ឯងមានការស្អី"
"គ្មានការស្អីទេ គ្រាន់តែចង់ប្រាប់ប្រពន្ធឯងនៅជាមួយយើង បើចង់បានគេវិញគ្រាន់តែយករបស់ដែលយើងត្រូវការមកបានហើយ"
ទឺតៗ
"Ricky!!"នីគីខឹងក្ដាប់ចង្កូតឡានភ្នែកក្រហមរងាំង ខឹងណាស់អាមនុស្សចោលម្សៀតបាននាយចិត្តទន់ទុកអោយរស់ស្រួលមិនចង់ ចង់ដេកគុក ចាំមើលនាយមិនយល់មុខអ្នកណាទៀតនោះទេ...
____________________
Vote and comm💋
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki