ថ្ងៃបន្ទាប់
នៅឯក្រុងសេអ៊ូផ្ទះរបស់ជុងវ៉ុនកំពុងកើតរឿងចលាចល ដឹងស្រាប់ហើយម្សិលមិញជុងវ៉ុនប្រាប់ថាម៉ាក់គេហៅទៅផ្ទះ ទើបល្ងាចឡើងមិនឃើញគេមកគាត់ក៏ខលទៅសួរតែទាក់ទងមិនបានទាំងជុងវ៉ុនទាំងនីគីគាត់ក៏ខលទៅអ្នកផ្ទះរបស់នីគីលមើល ពួកគេប្រាប់ថានាយចុះខេត្តទើបគាត់កើតចិត្តបារម្ភជាខ្លាំងឱ្យគេតាមរក
ចំណែកនីគីពេលនេះកំពុងគេងឱបគ្នានៅឡើយមិនយូរស្រាប់តែមានសំឡេងហៅដាស់នាយ
"ក្មួយៗ"
"ហឹម?.."នីគីក្រោកមុនមកឃើញមនុស្សប្រុសពីរបីអ្នកនៅមុខនាយក៏រាងភ្ញាក់បន្តិចដែរ
"ក្មួយមកពីណាម៉េចក៏មកគេត្រង់នេះ"ពួកគាត់ជាអ្នកនេសាទមកដោះមកក្បែរនេះបានឃើញក៏ហៅព្រោះជាមនុស្សចម្លែកក្រែងត្រូវការជំនួយ
"ខ្ញុំមកពីសេអូ៊ ម្សិលមិញកើតហេតុតិចតួចទើបឡានខ្ញុំធ្លាក់ចូលទឹកអណ្ដែតដល់ទីនេះ"
"អញ្ចឹងក្មួយសំណាងហើយបានអណ្ដែតហួសពីទីនេះ តែ100ម៉ែត្រច្បាស់ជាជួបខ្លាមិនខាន"
"ហាសៗខ្លាហេស"ជុងវ៉ុនភ្ញាក់មកងឺងើឮសូរថាខ្លាៗគេចង់ងើបរត់
"ទីនេះមិនមានខ្លាទេមានតែមនុស្ស"នីគី
"ហិហិ ខ្ញុំស្មានតែមានខ្លា"ជុងវ៉ុនសើចមិនសម
"លោកពូតើខ្ញុំអាចសុំខ្ចីទូរសព្ទលោកពូខលទៅអ្នកផ្ទះបានទេ?"
"បាទ បានប៉ុន្តែក្មួយទៅផ្ទះពូតែម្ដងទៅទីនេះជាកោះទេ"
"បាទ"និយាយហើយពួកគេក៏ងើបទៅតាមគាត់ជិះទូកទៅជាមួយគ្នា ជុងវ៉ុនប៉ប៉ាច់សួរគាត់ហូរហែមិនដឹងស្អីខ្លះទេ គេគ្រាន់តែចង់បានចំណេះដឹងបន្ថែមទុកគ្រាន់សរសេររឿងប៉ុណ្ណោះ
"ពូរកត្រីបានច្រើនបែបនេះប្រហែលលក់បានលុយច្រើនហើយ"
"មិនច្រើនណាស់ណាទេក្មួយ ល្មមតែចិញ្ចឹមគ្រួសារគ្រប់គ្រាន់ប៉ុណ្ណោះត្រីឥឡូវនេះចុះថោកណាស់។"
"ចុះថោកហ៎...ក៏ប៉ុន្តែនៅ-"
"នែ!បានហើយស្ងាត់ខ្លះទៅ!"នីគីហៅឃាត់ព្រោះឃើញគេសួរនាំច្រើនពេកក្រែងចិត្តពូ
"ហុី!គេគ្រាន់តែចង់ដឹងសោះមិនបានដែរ!"
"ចេះក្រែងចិត្តគេឯងខ្លះផង"
"មិនអីទេក្មួយ ពូចូលចិត្តមនុស្សបែបនេះទៅណាមិនចេះស្ងាត់"
"ឃើញអត់លោកពូគាត់ចិត្តល្អមិនដូចបងឯងទេ!"ជុងវ៉ុននិយាយហើយពូក៏សើចហួសចិត្តពីរនាក់នេះឈ្លោះគ្នារហូតតាំងពីឡើងទូកគាត់មក
"ពីរនាក់បងប្អូននេះគួរឱ្យស្រឡាញ់ណាស់"(ពីរនាក់បងប្អូនមិចគេឡើងប្ដីប្រពន្ធគ្នា🤭)
"គួរឱ្យស្អប់ទៅវិញទេ"
"ស្រឡាញ់ងាប់ហើយ"ជុងវ៉ុនបង្ហើបពាក្យងាកមកសម្លក់នាយ យូរទៅគេប្រែជាចូលចិត្តឈ្លោះច្រើនជាងតាមយកចិត្តស្រឡាញ់នាយទៅវិញ
YOU ARE READING
✧រឿងសុបិន្ដស្នេហ៍✿❥/wonki
Paranormalប្រលោមលោក: BL នីគី:ចាំទុកក្នុងខួរឯងទៅ យ៉ាងជុងវ៉ុនយើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត . ជុងវ៉ុន:បងគួរតែចាំទុកដូចគ្នា នីគីថ្ងៃណាមួយបងនឹងលុតជង្គង់អង្វរខ្ងុំ. wonki