ភាគ២៩: សាររបស់អ្នកណា?

125 25 4
                                    

     ពេលទៅដល់មន្ទីរពេទ្យ ជុងវ៉ុនបានចូលពិនិត្យតាមការណាត់របស់គ្រូពេទ្យ បន្ទាប់ពីថតរូប X-ray ធ្វើតេស្តឈាមរួចរាល់ហើយ លទ្ធផលចេញមកវិជ្ជមានល្អ គ្មានអ្វីគួរអោយព្រួយបារម្ភទៀតទេ ប៉ុន្តែគ្រូពេទ្យបានណែនាំអោយដាក់សារ៉ូមមួយកំប្លោកទៀតដោយសារមើលទៅជុងវ៉ុនស្លេកស្លាំងខ្លាំងពេក ពេលទទួលថ្នាំរួចគេក៏ត្រឡប់មកផ្ទះវិញដោយជុងវ៉ុននៅតែតមជាតិប្រៃដដែល តែត្រូវញ៉ាំស៊ុបអោយច្រើនៗដើម្បីអោយគេឆាប់មានកម្លាំងមាំមួនឡើងវិញ នីគីឮហើយក៏ខលកម្មងអ្នកផ្ទះអោយធ្វើស៊ុបពិសេសអោយ
"យ៉ាងម៉េចដែរ?"
"ឆ្ងាញ់ណាស់"ជុងវ៉ុនញញឹមហាមាត់អោយនាយបញ្ចុក តាមពិតគេមិនចង់ដាក់សារ៉ូមទេ ព្រោះតែត្រូវនៅទ្រឹងមួយកន្លែងទៅណាមិនបានដូចពេលនេះចឹង តែគេមិនបានប្រកែកព្រោះបើប្រកែកគេនឹងមិនបាននាយមើលថែបែបនេះទេត្រូវអត់?
"ឆ្ងាញ់ណាស់?មិនសាបទៀតទេ"
"ប៉ុណ្ណឹងល្មមឆ្ងាញ់ហើយ"
"ចឹងហេតុអីព្រឹកមិញមិនឆ្ងាញ់?"
"មានថាមិនឆ្ងាញ់ឯណា គ្រាន់តែថាសាបតើ"
"ចឹងឥឡូវអត់សាប?"
"អត់សាបទេឆ្ងាញ់"ជុងវ៉ុននិយាយហើយនាយក៏ជ្រួញចិញ្ចើមឆ្ងល់ លើកមកភ្លក្សមួយម៉ាត់ ព្រឹកមិញនាយប្រាប់អ៊ំច្បាស់ណាស់ថាកុំអោយដាក់អំបិល ម៉េចក៏ឥឡូវជុងវ៉ុនថាមិនសាប នាយមិនជឿ
"យ៉ាងម៉េច?"
"សាបដូចគ្នាសោះ"នាយពេបមាត់ជ្រួញចិញ្ចើម ដល់ចឹងទៅដូចចង់អន់ចិត្តព្រឹកមិញបបរនាយអ្នកធ្វើថាសាប ឥឡូវស៊ុបអ៊ុំធ្វើថាឆ្ងាញ់ទាំងដែលរសជាតិសាបដូចគ្នាសោះ(គេអន់ចិត្តហើយឆាប់លួងគេភ្លាម)
"ហឹសៗ "ជុងវ៉ុនសើចនឹកក្នុងចិត្តពេលឃើញប្រតិកម្មនាយ ស៊ុបនឹងសាបមែនតែអាចញ៉ាំបានដូចបបរព្រឹកមិញចឹងគ្រាន់តែគេមិនដឹងថានាយអ្នកធ្វើទើបមិនបាននិយាយសសើរថាឆ្ងាញ់ គ្រាន់តែអញ្ចឹងសោះក៏អន់ចិត្តដែរ
"នែ៎...កើតអីសួរមិនឆ្លើយ"
"បងសួរអីមិនឮនិយាយផង"
"ពីរបីថ្ងៃទៀតបងទៅជប៉ុន ទៅជាមួយបងទេ"
"ទៅធ្វើអី ខ្ញុំមិនមែនលេខាបងទៀតទេ"
"មិនមែនលេខាទៅក្នុងឋាន:ប្រពន្ធមិនបានទេ ...យ៉ាងម៉េច?"នីគីងើបមុខមកសួរព្រោះឃើញថាស្ងាត់មិនឃើញជុងវ៉ុនតប
"ទៅបានមែនអី?"
"បើមិនបានសួរធ្វើអី?"
"ខ្ញុំជាប្រុសហាស បងនាំទៅបែបនេះមិនខ្លាចខ្មាស់គេទេ?"
"ខ្មាស់អ្នកណា?អ្នកនៅក្រុមហ៊ុនសុទ្ធតែដឹងថាអូនជាប្រពន្ធបង តែបើអូនមិនចង់ទៅចង់សម្រាកនៅផ្ទះបងក៏មិនថាអីដែរ..."
"អេ...អ្នកណាថាខ្ញុំមិនចង់ទៅ ចង់ស្គាល់ប្រទេសជប៉ុនម្ដង"
"មិនដែលទៅទេ"
"អត់ទេ ប៉ុន្តែដៃជាប់សារ៉ូមនឹង"
"អស់កំប្លោកនេះដោះចេញទៅ ហើយបើចង់ទៅប្រឹងញ៉ាំអោយច្រើនៗ មិនចឹងបងមិនយកទៅទេ"
"គេដឹងហើយ"ជុងវ៉ុនញញឹមអៀន បបូរមាត់គេនៅស្លេកៗនៅឡើយប៉ុន្តែក៏មើលឃើញថាគេស្រស់បស់ជាងមុនដែរ ។
     បន្ទាប់ពីបញ្ចុកស៊ុបអស់ពីចានហើយ នាយក៏នាំគេទៅក្រោយផ្ទះស្រុបយកខ្យល់អាកាសខ្លះ ទើបត្រឡប់ចូលទៅក្នុងវិញ
"ថ្ងៃនេះបងមិនទៅក្រុមហ៊ុនទេ"
"បងមកវិញហើយតើ"
"អរ...មែនហើយខ្ញុំភ្លេច"ជុងវ៉ុនទើបនឹកឃើញនាយទើបទៅចាត់ការងារមុនពេលនាំគេទៅពេទ្យតើ
"និយាយចឹងនៅក្រុមហ៊ុនយ៉ាងម៉េចហើយខានទៅប៉ុន្មានថ្ងៃហើយ"
"រាងរញ៉េរញ៉ៃបន្តិចតែមិនអីទេ បងដោះស្រាយបាន"
"ចុះបងមិនគិតរកលេខាថ្មីទេហេស "
"អត់ទេ "
"ម៉េចចឹងការងារបងច្រើនណាស់"
"បងដឹង តែបងមិនទុកចិត្តអ្នកណាទេមានត្រឹមជំនួយការម្នាក់គ្រប់គ្រាន់ហើយ តែបើអូនចង់ចូលធ្វើវិញ បងok ក្រដាស់លាឈប់របស់អូនបងមានទាន់សញ្ញេឯណា"
"អត់ទេ ខ្ញុំមានការងាររបស់ខ្ញុំត្រូវធ្វើហើយ"
"អូនធ្វើអី?"
"ថ្មីៗនេះខ្ញុំបានសសេរសៀវភៅរឿងដាក់លក់តាមទីផ្សារហើយទទួលបានការចាប់អារម្មណ៍ច្រើន ទើបខាងរោងកុនទាក់ទងមកយករឿងខ្ញុំទៅវាយតម្លៃពេលនេះលទ្ធផលចេញមកហើយ គេអោយខ្ញុំទៅដឹកនាំរឿងនោះ"ជុងវ៉ុននិយាយទាំងមុខស្ងួតរឿងទៅជប៉ុននោះប្រហែកជាត្រូវ cancelហើយបើការងារចូលមកបន្ទាន់បែបនេះគេទើបតែទទួល E-mail ថ្ងៃមិញនេះឯង
"បងមិនដែលដឹងសោះថាអូនចេះសសេរសៀវភៅរឿងដែរ"
"ខ្ញុំសសេរបួនប្រាំឆ្នាំហើយតាំងពីនៅអាមេរិកដំបូងដោយសារអផ្សុកពេកក៏សសេរលេងៗទៅ មិនស្មានថាវាកើតជាផលក្លាយជាអាជីបបែបនេះឡើយ
"មានរឿងណា recommendអោយបងទេ"
"បងចេះអានរឿងបែបហ្នឹងដែរ"
"ក៏...ចង់សាកមើល"
"បងចាំមើលរឿងថ្មីទៅវានឹងចេញឆាប់ៗនេះ"
"ទៅមើលនៅរោងកុនតែម្ដងល្អទេ"
"ល្អតើ តែចំពោះរឿងទៅជប៉ុននោះ..."
"ចាំជើងក្រោយចុះ បងនឹងនាំអូនទៅដើរលេងតែម្ដង"
"ពិតមែនហេស?"
"អឹម..ពិត បងមិនកុហកអូនទេ"
"យេ! បែបនេះគ្រាន់សប្បាយចិត្តឡើងវិញខ្លះ"
"សប្បាយចិត្តថ្នាក់ហ្នឹង?ចង់ដើរលេងណាស់ឬ?"
"បងក៏ដឹងខ្ញុំចូលចិត្តដើរលេងប៉ុណ្ណា"
"ចឹងចាំបងចាត់ការ ការងាររួចសិន"
"បាទ"ជុងវ៉ុនញញឹមពេបមាត់ស្ងាបប្រហែលដោយសារឥទ្ធិពលថ្នាំហើយមើលទៅ
"ឆាប់គេងទៅយប់ណាស់ហើយ"ម៉ោង8ជាងហើយ គួរតែដល់ពេលគេចូលគេងហើយ
"បាទ"
"អេ..ទៅណា?"នាយហៅឃាត់ពេលជុងវ៉ុនងើបចេញពីគ្រែទៅ
"ទៅណា?ទៅបន្ទប់ខ្ញុំ?"
"ទៅបន្ទប់ណាទៀតគេងទីនេះហើយ"
"អូ..ហេសហេ ខ្ញុំភ្លេច"ជុងវ៉ុនញញឹមស្ញេចយកដៃអេសក្បាលតិចៗបន្លំសើចរួចដើរមកវិញ ដោយសារតែមិនទម្លាប់ទើបគេចេះតែផ្អើលៗភ្លេចៗ
"យ៉ាប់មែនក្មេងនេះ"នាយក្រវីក្បាលរួចដើរចេញទៅ
"បងទៅណា?"
"បងទៅមើលការងារសិន"
"អរ..."គេងក់ក្បាលរួចទម្លាក់ខ្លួនគេង
ទីង! សម្លេងសារលោតចូលទូរសព្ទ័ដៃ អ្នកណាមិនដឹងផ្ញើរសារមកនីគីទៀតហើយ ជុងវ៉ុននឹកឆ្ងល់ក៏អើតទៅមើលបន្តិច ចៃដន្យនាយក៏ចូលមក
"ជុងវ៉ុន.."
"អុ!បង..អ្នកណាផ្ញើរសារមកបងហក៎"
"អឹម..អូនគេងទៅ"នីគីនិយាយពេលងាកទៅចាប់អារម្មណ៍នឹកសារមួយនោះ ជុងវ៉ុនក៏ទម្លាក់ខ្លួនគេងម្ដងទៀតទាំងចិត្តមិនស្ងប់។ ប្រហែលជាម៉ោង11យប់នីគីបានចូលមកវិញញញឹមប៉ព្រាយរួចដាក់ខ្លួនគេងក្បែររាងតូច ទាញគេមកអោបតាមធម្មតា
*jungwon:*ឬមកពីខ្ញុំគិតច្រើនពេក... បងកំពុងធ្វើអោយខ្ញុំជិតឆ្គួតហើយ *ដោយសារសម្លេងសារមួយនោះធ្វើអោយចិត្តរបស់គេមិនស្ងប់ គេងមិនលក់ជ្រួលច្របល់ដល់ពេលនេះ....
_________________
Vote and comm💋💗

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now