ជម្រៅចិត្តស្នេហ៍
ភាគទី២ (មិនយល់ពីខ្លួនឯង)
"ស្រីម្នាក់នោះជាអ្នកណា?"
"ហឹស..." ថេយ៉ុង ដកដង្ហើមនឿយណាយ ពេលឃើញថា ជុងហ្គុក មិនព្រមចប់ ហាក់ដូចជាធុញទ្រាន់ខ្លាំងណាស់ តាមសួរតាមដេញដោល ទាំងដែលឋានៈមិនគួរសួរ តើរាងតូចគួរតែឆ្លើយទេ?
"យ៉ាងម៉េច ? ហេតុអីបងមិននិយាយ?" ជុងហ្គុក នៅតែបន្តសួរដេញដោល រាងកាយមាំដើរមកកាន់តែជិតកៀក នឹង ថេយ៉ុង ខណៈដែលដៃសុទ្ធតែសសៃររវាមទាញ ស្មាស្ដើងមួយទំហឹងឲ្យបែរមកប្រឈមមុខនឹងខ្លួន។ ក្ដៅចិត្ត ក្ដៅកាយ ថេយ៉ុង ឥលូវមិនដូចពីមុន ឌឺដង មានៈយកឈ្នះគេ ខ្មើតខ្ទើតគួរខឹង។
"ចាំបាច់ចង់ដឹងម្ល៉េះ? " ម្រាមដៃស្រឡូន លើកសើយសក់ឡើងលើរហូតវាគ្មានរបៀប បបូរមាត់ស្ដើងញោចញញឹមឌឺដងពេលឃើញ ជុងហ្គុក កាន់តែខឹង។ មានអារម្មណ៍ថាពេញចិត្តណាស់ តែក៏អន់ចិត្តក្នុងពេលតែមួយមិនដឹងថារាងក្រាស់ខឹងរកស្អី ? គេមានសង្សាតែគេសោះ មិនបានទៅដណ្ដើមសង្សានាយឯណា?
"ហេតុអី? .... ហេតុអីក៏បងមាននាង ឬក៏បងខឹងដែលខ្ញុំមិនបានមកចូលរួមខួបកំណើតបង? ឬក៏បងចង់បញ្ឈឺខ្ញុំព្រោះតែរឿងយប់នោះ?" ប្រអប់ដៃក្រាស់ចាប់អង្រួនស្មាស្ដើងខ្លាំងៗ កែវភ្នែកឆេះរោលរាលដោយកំហឹង ។ ដឹងថាគេខុស ខកខានណាត់ចូលរួមថ្ងៃខួបកំណើតរាងតូច រឹតតែដឹងថាខុសព្រោះរាងក្រាស់បានប៉ះពាល់ខ្លួនប្រាណតូចច្រឡឹងលើសលួសសុីជម្រៅ តែធ្វើមិច? រាងតូចស្អាតឥតខ្ចោះតាំងពីក្បាលដល់ចុងជើង យប់នោះទោះមិនស្រវឹងក៏គេទ្រាំមិនបានដែរុំ
"បានហើយ jk បងចង់មានអ្នកណាវាជាសិទ្ធិរបស់បងវាមិនមែនព្រោះតែឯងទេ ឯងកុំពាលបានទេ? " ថេយ៉ុង ព្យាយាមរើបម្រះចេញពីមនុស្សដែលមានកម្លាំងខ្លាំងជាងទាំងពិបាកហើយទីបំផុតគេក៏រើចេញបានសម្រេច កែវភ្នែកប្រែជាញ័រពេលគេស្រាប់តែរំលឹកពីរឿងយប់នោះ យប់ដែលគេតែងតែព្យាយាមបំភ្លេចឬបើសិនជាអាចគេចង់ដកការចងចាំនៅពេលនោះចោលខ្លាំងបំផុត។ មករំលឹកធ្វើអី ? បើវាគ្មានន័យអ្វីសម្រាប់នាយក្រាស់ផង បង្គាប់បង្ខំសោយសុខលើរាងកាយគេឆ្អែតក៏ទៅបាត់ទុកគេចោលម្នាក់ឯង ក្រោកសឹងមិនរួច ឈឺពេញខ្លួនប្រាណ បើកភ្នែកមកក៏ឃ្លានអស់កម្លាំងត្រូវយោងអាត្មាខ្លួនឯងចូលបន្ទប់ទឹក រកអ្វីញុាំទៀត ទម្រាំបានបាយចូលក្រពះត្រដាបត្រដួសសឹងតែសន្លប់ម្ដងៗ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...