ជុងហ្គុក ជ្រើសរើសមិននាំរាងតូចទៅមន្ទីរពេទ្យ ព្រោះមិនចង់ឲ្យមានរឿងលេចឮចេញក្រៅច្រើនជាពិសេសទំនាក់ទំនងស្អិតរមួតរបស់ពួកគេ ព្រោះគេមិនអាចហាមខ្លួនឯងមិនឲ្យជិតស្និទ្ធនឹងរាងតូចលើសពីអ្នកដទៃបាន។"តើយើងគាត់យ៉ាងម៉េចដែរ? " នាយកម្លោះសួរទៅកាន់ពេទ្យដែលខ្លួនបានហៅមកព្យាបាលជើងរបស់ ថេយ៉ុង ដល់បន្ទប់ទាំងឪទឹកមុខខ្វល់ខ្វាយ សភាពរបស់គេសុទ្ធតែញើសសម្លៀកបំពាក់ដែលពាក់មកពីកន្លែងកម្មវិធីក៏មិនបានប្ដូរព្រោះតែចិត្តមិនស្ងប់ គេគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។
"គាត់មិនអីទេ គ្រាន់តែថ្លោះគ្រេចធម្មតា ប្រហែលជាមួយសប្តាហ៍ជាហើយ! លោក ចន មិនបាច់បារម្ភទេ ខ្ញុំបានរៀបចំថ្នាំឲ្យគាត់ដែរ កំឡុងពេលនេះសូមកុំឲ្យគាត់ធ្វើចលនាព្រោះវាអាចប៉ះពាល់ហើយមិនងាយជា " គ្រូពេទ្យណែនាំដោយយកចិត្តទុកដាក់ ព្រមទាំងហុចថ្នាំនឹងប្រាប់ពីពេលវេលាដែលត្រូវលេបឲ្យទៀងទាត់មុននឹងចាកចេញទៅដោយមាន ជុងហ្គុក ជាអ្នកជូនដំណើរ។
"កុំធ្វើមុខចឹងអី! " នាយតូចលាដៃចាំទទួលយកគេចូលក្នុងរង្វង់ដៃបន្ទាប់ពីជូនដំណើរគ្រូពេទ្យរួចក៏ត្រឡប់មកវិញដោយទឹកមុខស្ញូញ ច្បាស់ណាស់ថាមកពីគេបារម្ភពីខ្លួនខ្លាំង។
"បងបារម្ភពីអូន សឺត " កាយនាំអង្គុយក្បែរគ្រែលូនខ្លួនចូលទៅអោបរាងតូចណែនដៃ មុខសង្ហាឈ្មុសឈ្មុលប្រឡោះកតូចព្រមទាំងថើបបបូរមាត់ក្រពុំដោយចិត្តស្រឡាញ់ឥតឧបមា។
"បងអូនស្អីទេស៎? " មុខតូចក្រហមងាំងដោយការអៀនព្រៀននឹងសព្វនាមដែលគេបានប្ដូរមកជាផ្អែមល្ហែមដូចស្ករ
"ទៅងូតទឹកទៅ មើលចុះ! ខ្លួនសុទ្ធតែញើស តាំងពីមកដល់នៅមិនទាន់បានសម្រាកបន្តិចទេ " នាយតូចជ្រោងសក់ទន់រលាស់លេងតិចៗ នឹកអាណិតគេដែលមើលថែខ្លួនសព្វគ្រប់ដូចឪពុកមើលថែកូនមិនបានសម្រាកសោះ ។ គេងូតទឹកសម្អាតខ្លួនឲ្យនាយ ធ្វើអាហារយកមកបញ្ចុកដល់កន្លែង ពេលពេទ្យមកពិនិត្យក៏អង្គុយកំដរមិនព្រមទៅណា សួរដេញដោលពេទ្យខ្លាចថាគេមានបញ្ហាធ្ងន់ធ្ងរ ហាក់មិនអស់ចិត្តខ្លាចពេទ្យពិនិត្យធ្វើការមិនល្អិតល្អន់អញ្ចឹងរហូតដល់ពេទ្យទៅវិញហើយ គេនៅតែមើលទៅខ្វល់ខ្វាយដដែល។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Roman d'amourស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...