ថេយ៉ុង ទម្លាក់ខ្លួនទៅលើគ្រែ រាងកាយឈឺស្ពឹកគ្មានកម្លាំងកំហែង ក្នុងខួរក្បាលមានតែសម្ដីចុងក្រោយមុនពេលនាយក្រាស់ចេញទៅនឹងទឹកមុខដ៏សោកសៅមួយនោះ វាធ្វើឲ្យការតាំងចិត្តចាប់ផ្តើមងាករេព្រោះបើដូងអាត្មានិយមកំពុងតែទាមទារចង់ជួប ចង់លួងលោមមនុស្សមាឌធំដូចជាគេ។"ឯងធ្វើត្រូវហើយមែនទេ ថេយ៍?" ម្រាមដៃវែងរាវ ច្បូតមុខខ្លួនឯងទាំងតប់ប្រម៉ល់ គំនិតជាច្រើនប្រទាញប្រទង់គ្នារហូតដល់ឈឺក្បាលខ្ទោកៗសឹងតែផ្ទុះ ភាពស្មុគស្មាញរត់ចូលមកជាបន្តបន្ទាប់ ខណៈដែលគេបែរជាគ្មានសមត្ថភាពដោះស្រាយ។
រីងៗ~~
សម្លេងទូរស័ព្ទនៅក្បាលដំណេករោទ៍ឡើង ថេយ៉ុង ចាប់ក្រោកឡើងទាំងគ្មានអារម្មណ៍នឹងនរលើកទទួលទាំងមិនដឹងថាជាអ្នកណា។
"សួស្តី! ថេយ៉ុង និយាយ! "
( សួស្តី ថេយ៍ ! ដំណើរកំសាន្តសប្បាយទេ?) សម្លេងស្រស់ស្រាយដែលគេចាំបានច្បាស់បន្លឺចេញពីទូរស័ព្ទធ្វើឲ្យបេះដូងរបស់ ថេយ៉ុង សឹងតែប្រេះជាជម្រៀកៗ អណ្តាតប្រែជាគាំងគ្រលាស់លែងចេញជាភាសា កំហុសជាច្រើនដែលគេបានសាងធ្វើឲ្យគេកំសាកសូម្បីតែតបតសម្ដីអ្នកម្ខាងទៀត។
"ជេននី ! ..." ថេយ៉ុង ពោលទាំងសម្លេងខ្សឹកខ្សួល គេពិតជាទ្រាំលែងបានហើយ អារម្មណ៍ថាខុសធ្វើឲ្យចិត្តរបស់គេមិនអាចស្ងប់ មនុស្សតែម្នាក់ដែលគេត្រូវការគឺនាង មនុស្សស្រីម្នាក់ដែលតែងតែនៅក្បែរនឹងផ្ដល់មតិយោបល់ លើកទឹកចិត្តឲ្យគេកន្លងមក ប៉ុន្តែ... តើគេអាចរៀបរាប់រឿងវ៉ាវប្រាប់នាងបានដោយរបៀបណា? កំហុសរបស់គេវាធ្ងន់ធ្ងរមិនគួរឲ្យអភ័យ ទាំងដែលគេបានដឹងរួចទៅហើយថាបេះដូងរបស់នាងពោពេញទៅដោយស្នាមផ្លែតែគេបែជាសាងរបួសថ្មីៗនឹងដដែលៗពីលើវារហូត តើគេអាចទទួលបានកម្លាំងចិត្តពីនាងបានយ៉ាងមិច?ទោះបីជាពេលនេះគេត្រូវការមនុស្សដែលលើកទឹកចិត្តបំផុត តែគេមិនហារមាត់និយាយពីបញ្ហាទាំងអស់បានឡើយ។
(បងកើតអីមែនទេ? សម្លេងបងមិនសូវល្អសោះ តើបងកំពុងតែយំ? បងមានរឿងអីពិបាកចិត្តអាចប្រាប់ខ្ញុំបាន) នាងក្រមុំនិយាយលួងលោមដោយវាចាទន់ភ្លន់ពេលប៉ះបានសម្លេងអណ្តឺតអណ្តករបស់អ្នកជាសង្សា នាងស្គាល់គេច្បាស់ ថេយ៉ុង មិនមែនជាប្រភេទមនុស្សលាក់អារម្មណ៍ខ្លួនឯង ទើបធ្វើឲ្យនាងអាចចំណុចខ្សោយរបស់គេបានភ្លាមៗ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...