ភាគទី២៤:កូនប្រសាមហាសេដ្ឋី

8 0 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី ២៤ (កូនប្រសារមហាសេដ្ឋី)

រាងតូច ហូស៊ុក សម្លឹងគ្រឿងពេជ្រនៅលើតុ មុននឹងលើកយកខ្សែដៃ តូចឆ្មា ដាំពេជ្រគ្រាប់តូចៗពណ៌ស មានបន្តោងវែងបន្តិច តែស្រស់ស្អាតបែបថ្លៃថ្នូរនឹង លេចធ្លោបំផុតក្នុងក្រសែភ្នែកគេមកលោ។

"ស្អាតណាស់ ! យកមួយនេះមួយ អូ! អត់ទេ បើមានជាឈុតយកទាំងឈុតមក ហើយម៉ូដនេះ ម៉ូដនេះទៀត ហ៊ើយ ម៉ូដនៅលើតុហ្នឹងយកទាំងអស់មក" ម៉ូហ្វីស ចង្អុរម៉ូដខ្សែដៃនៅលើកដៃតូចច្រឡឹង ឃើញថាវាស្អាតសាកសមនឹងអនាគតប្រពន្ធរបស់គេឥតខ្ចោះ មិនត្រឹមតែមួយឈុតតែគ្រប់ឈុតដែលបុគ្គលិកលើកយកមកឲ្យមើលគេយកទាំងអស់ ព្រោះតែប្រពន្ធគេស្អាតពាក់បែបណាក៏សម បែបនេះទិញទុកឲ្យបាន ១០ -២០ ឈុតទើបបាន ។

"លោក ទិញធ្វើអីច្រើនម្ល៉េះ ? ខ្ញុំមិនដែលពាក់ទៅណាផង " នាយតូចកេះដើមដៃសាច់ដុំ ហាមគេដោយសម្លេងតិចៗ ព្រោះវាច្រើនខ្លាំងពេក  តិចលោគ្មានលុយឲ្យគេ។

"ចាស៎!  បានណាលោក !" បុគ្គលិកស្រីញញឹមខ្ជឹបប្រញាប់រួសរាន់រៀបចំជូនភ្ញៀវ ព្រោះគេទិញច្រើនបែបនេះច្បាស់ណាស់នឹងទទួលបាន Bonus ពីថៅកែជាមិនខាន បូករួមជាមួយចរិតគូរស្នេហ៍គួរឲ្យស្រឡាញ់នៅនឹងមុខទៀតឃើញហើយចង់តែស្រែកឲ្យបែកអាកាស មិនយល់ពីមនុស្សមួយចំនួនស្អប់ខ្ពើមអី បើពួកគេផ្អែមល្ហែមយ៉ាងនេះ។

"អូ! ពួកសត្វចម្លែកចេះពាក់ពេជ្រដែរ ? ពាក់ពេជ្យថ្លៃយ៉ាងណាក៏មិនអាចលុបក្លិនសត្វចម្លែកបានដែរ! " នារីរាងស្អាត សាច់សខ្ចី ស្លៀករ៉ូបខ្លីពណ៌សប៉ោងៗ កាន់កាបូបប្រេននេមតម្លៃខ្ទង់លាន ទាញវ៉ែនតាទម្លាក់ចុះដល់ចុងច្រមុះ ពោលពាក្យមើលងាយមកកាន់រាងតូចនឹង កម្លោះសង្ហារទាំងពេបមាត់ជិនឆ្អន់ដាក់គេ តាំងចិត្តថាមកទិញពេជ្រពី បី ឈុតទុកពាក់បែរជាឃើញពួកមនុស្សមេរោគសង្គមទៅវិញ។

"ឈប់សិន ! ខ្ញុំចង់មើលម៉ូដនេះ !" ឃើញគេមិនតបត នាងក្រមុំបានចិត្តក៏ដាក់គូទអង្គុយចុះលើសាឡុងទល់មុខពួកគេទាញយក ខ្សែដៃពេជ្យដែលបុគ្គលិកត្រៀមវិចខ្ចប់ឲ្យរាងតូចមកមើលទាំងបុគ្គលិកមិនទាន់បានយល់ព្រម។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now