ភាគទី៣ ( យកខួរគិត...)

99 2 0
                                    

ថេយ៉ុង ក្រព័ទ្ធដៃអោបជាប់ទ្រូង សម្លឹងទៅទីណាក៏មិនដឹងឲ្យតែផុតពីមុខសង្ហាៗរបស់ ជុងហ្គុក ដែលអោនមកជិតសឹងតែប៉ះគ្នា ក្នុងចិត្តសែនស្អប់ ស្អប់មុខដូចកូនទន្សាយមួយនោះដែលតែងតែតាមយាយី តាមរំខានគ្រប់ពេល ពេលគេអារម្មណ៍ល្អក៏មកញិកញ៉ក់ ញ៉ោះឲ្យខឹងឲ្យសើចពេលអារម្មណ៍មិនល្អក៏សួរនាំមិនបានអាងអីជះកំហឹងដាក់មិនដឹងខុសមិនដឹងត្រូវ ចាត់ទុកនាយដូចជាធុងសម្រាមចង់ចោលពេលណាក៏បាន គិតៗហើយនឹកឃើញរឿងឈ្លោះគ្នានោះកាន់តែក្ដៅក្រហាយ ចង់តែទះមុខសង្ហាឲ្យបែក ជាពិសេសអាមាត់កំហូចនោះ បុិនណាស់ ខាងលួងលោមឲ្យចិត្តទន់រហូត។
"សុំទោសហ្នឹង ចេញពីចិត្តឬក៏គ្រាន់តែឲ្យរួចពីមាត់ទេ?"  ទីបំផុត ថេយ៉ុង ក៏ព្រមឆ្លើយតបនឹងរាងក្រាស់ មុខសង្ហាដែលជាកូនទន្សាយស្លូតបូតមុននេះប្រែជាញញឹមស្រស់សឹងតែប្រេះថ្ពាល់ រាងកាយខ្ពស់មាំសសៀរទៅជិតកាយស្ដើងរបស់ ថេយ៉ុង ហើយអោបពីក្រោយជាប់ អោបដូចគូរស្នេហ៍ អោបជាប់ណែនដៃ តាមអារម្មណ៍ដែលចង់ធ្វើ បើអាចចង់លេបទុក។ 
"ចេញពីចិត្ត9ពិតមែន ! មកពីខ្ញុំខ្លាចបងស្រលាញ់នាងជាងខ្ញុំ  អញ្ចឹងហើយបងត្រូវតែស្រឡាញ់ខ្ញុំឲ្យខ្លាំងជាងនាង" បបូរមាត់រប៉ិលរប៉ូចនិយាយបណ្ដើរឆ្មក់ថើបកញ្ចឹងកសខ្ចីបណ្ដើរខ្សឺតៗ ហាក់ដូចជានឹកណាស់ទាំងដែលនៅក្បែរគ្នារាល់ថ្ងៃសោះ ធ្វើឲ្យម្ចាស់សមីខ្លួនដែលត្រូវគេលូកលាន់ទប់អាការៈអៀនសឹងតែមិនជិត ភ្លេចកំហឹងមុននេះអស់រលីង តែក៏មិនភ្លេចស៊កសៀតទៅនាយវិញ។ សង្សាគេសោះតែខ្លាចគេស្រឡាញ់សង្សាជាង មិនដឹង ជុងហ្គុក ខួរនៅកន្លៀតកៀនកោះណាមកគិតទេលោកអើយ។
"ហេតុអីខ្ញុំត្រូវស្រឡាញ់ឯងជាងនាង ? នាងជាសង្សាឯងត្រឹមជាប្អូនក្ដីស្រឡាញ់ផ្សេងគ្នាទេតើ គ្មានអីត្រូវច្រណែនទេ"
នាយកម្លោះនៅស្ងៀមធ្មឹងគិតពីសម្ដីរាងស្ដើង ។ពិតមែនហើយ! ហេតុអីគេត្រូវច្រណែននាង? ក្ដីស្រឡាញ់ទាំងពីរនេះផ្សេងពីគ្នាមិនដូចគ្នាអ្វីបន្តិច ហេតុអ្វីក៏គេកើតទុក្ខមិនសុខចិត្តបែបនេះ ?ជុងហ្គុក បោះសំណួរសួរខ្លួនឯង គេនៅតែមិនយល់ពីខ្លួនឯងថាត្រូវការអ្វីពិតប្រាកដ? គេដឹងត្រឹមថាមាន ថេយ៉ុង នៅក្បែរគេមានក្ដីសុខ គេសប្បាយចិត្ត ហើយក៏រីករាយគ្រប់ពេលវេលា ទោះកន្លងមកខុសឆ្គងនឹង ថេយ៉ុង យ៉ាងណាក៏នៅតែចង់អោបក្រសោបគេទុក ហួងហែង ការពារ គ្រប់បែបយ៉ាង ទើបគេធ្វើចិត្តមិនបានពេលនាយតូចមានមិត្តស្រី។
"ខ្ញុំ...." ជុងហ្គុក រកពាក្យហារស្ដីតបតមិនឃើញ រាល់ថៃ្ងឋានៈជាអ្វីនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ខាងក្រៅអាចជាបងប្អូនតែក្នុងចិត្តវាមិនប្រាកដ។
"ហ៉ើយ! ចង់ខ្ញុំស្រឡាញ់ឯងជាងសង្សាខ្ញុំ ហើយឯងស្រឡាញ់ខ្ញុំជាងសង្សាឯងហើយនៅ?" កាយស្ដើងរើបម្រះចេញពីរង្វង់ដៃមាំ មុននឹងបែរខ្នងដាក់គេដើរចុះទៅបើកទូដាក់សម្ភារៈយកកាបូបមកស្ពាយហើយដើរចេញពីឆាកហាត់សម។ នឹកដល់រឿងនេះ រាងតូចងង៉ក់ ចំពោះភាពមិនសមទំនង ដឹងថាខ្លួនមិនសមទាមទារក្ដីស្រឡាញ់ពីគេ តែចិត្តវាគិតលើសខួរក្បាល ។
"ប្រាកដណាស់ ! ខ្ញុំនឹងស្រឡាញ់បងឲ្យច្រើនជាងនាង" នាយក្រាស់ និយាយទាំងរត់តាមពីក្រោយ ថេយ៉ុងដូចកូនឆ្កែរត់តាមម្ចាស់ មុននឹងលើកដៃគៀកកអ្នកម្ខាងទៀតពេលរត់មកទាន់ដំណើររាងតូច។ គេប្រាកដជាស្រឡាញ់នាយតូចជាងព្រោះគេមិនព្រមឲ្យអ្នកណាមើលងាយនាយតូចឡើយ សូម្បីតែអតីតមិត្តស្រីគេ និយាយស្ដីប៉ះពាល់ ថេយ៉ុង បន្តិចមិនបានផង។
"អឹម...." ថេយ៉ុង តបតែប៉ុណ្ណឹង អារម្មណ៍គ្រប់យ៉ាងបង្ហាញតាមរយៈខ្សែភ្នែកទាំងគូប៉ុន្តែគួរឲ្យស្ដាយព្រោះអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ពីវាសូម្បីតែបន្តិច មុននឹងប្ដូរប្រធានបទសន្ទនាមិននិយាយពីវាទៀតនាំតែរំខានចិត្តទទេៗ ។
"ទៅវិញខ្ញុំចង់ញុំាម្ហូបដែលឯងធ្វើ"
"ប្រាកដជាបាន! តែមិនមែនពេលនេះ ព្រោះពួកយើងនៅ ជប៉ុន អញ្ចឹងហើយបងចង់ញ៉ាំអីកម្ម៉ង់គេសិនទៅ ចាំពេលត្រឡប់ទៅវិញបងចង់ញុាំអីកម្ម៉ង់អ្វីក៏បាន?"
"អីក៏បាន "
"ពួកយើងទៅញ៉ាំនៅហាងរឺទិញទៅបន្ទប់?"
"ទៅញ៉ាំនៅហាងហើយចាំទៅសម្រាក"
"អូខេ!!"
"អឺម... ទិញថ្នាំលាងរបួសផងខ្ញុំដឹងដៃឯងមិនបានលាបថ្នាំទេតាំងពីព្រឹក"សម្ដីបារម្ភបែបខ្មឺតៗរបស់នាយតូចធ្វើឲ្យកម្លោះមាឌធំញញឹម។
បន្ទាប់មកពួកគេទាំងពីរក៏បណ្ដើរគ្នាចេញទៅរកឡានតាកសុីដើម្បីជិះហើយស្វែងរកទីតាំងហាងអាហារដែលមានលក្ខណៈស្ងៀមស្ងាត់មិនរញ៉េរញ៉ៃនឹងមានភាពផ្ទាល់ខ្លួនខ្ពស់។
"បរិយាកាសល្អ!!"
មកដល់ហាងមួយកន្លែងនៅឆ្ងាយពីទីក្រុងគួរសម កម្លោះទាំងពីរដាក់កាបូបចុះមួយឡែកមុននឹងនាំគ្នាអង្គុយចុះដោយមិនភ្លេចសរសើរពីបរិយាកាសក្នុងហាង។
"ស្ងាត់ល្អពិតមែន" ថេយ៉ុង ងាកឆ្វេងងាកស្ដាំសម្លឹងរកមើលភ្ញៀវឯទៀត ប៉ុន្តែគេឃើញត្រឹមតែរនាំងបាំងខណ្ឌនៅតាមបន្ទប់នីមួយៗប៉ុណ្ណោះ ដោយសារតែហាងមួយនេះមានលក្ខណៈពិសេសជាងគេ តុញុាំអាហារត្រូវរៀបចំតាមរបៀបជនជាតិដើមបុរាណរបស់ជប៉ុន ហើយត្រូវបែងចែកជាបន្ទប់ដាច់ដោយឡែកពីគ្នា ប៉ុន្តែពួកគេអាចមើលឃើញពីបរិយាកាសខាងក្រៅដែលគេរៀបចំជា សួនសិប្បនិម្មិតមើលទៅដូចធម្មជាតិពិតៗជាពិសេសគឺអាងត្រីចិញ្ចឹមចម្រុះពណ៌យ៉ាងស្រស់ស្អាត។
អង្គុយបានមួយសន្ទុះ សម្លេងគោះទ្វាបន្ទប់ក៏បន្លឺឡើង ក្រោយទទួលបានការអនុញ្ញាតហើយ បុគ្គលិកម្នាក់ក៏បានបើកទ្វាចូលមក។
"...."បុគ្គលិកស្រីបើកភ្នែកធំៗសស្គុសដោយភាពភ្ញាក់ផ្អើលសឹងតែរៀបរឹកមិនត្រូវ ។
ព្រះអើយ! ជុងហ្គុក នឹង ថេយ៉ុង B7 កំពុងតែនៅចំពោះមុខនាង រំភើបចង់គាំងបេះដូង!
"សួស្តី!!!" ថេយ៉ុង លើកដៃរាចុះឡើងទៅមកជាច្រើនដងបន្ទាប់ពីឃើញនាងស្ងាត់ឈឹងពុំមានមាត់ក ខណៈដែលនាងស្រីឯណេះប្រញាប់ហៅព្រលឹងព្រលះមកវិញ សម្រួមឥរិយាបថធ្វើការងារទាំងញ័រដៃ។
"ចាស៎ សួស្តី! ត្រូវការកម្ម៉ងអាហារអ្វីដែរចាស៎?" នាងហិច មីនុយមកពួកគេក៏ចាប់យកមកមើល បើកចុះឡើងពីរបីសន្លឹកទើបចង្អុរដៃជ្រើសយកមុខម្ហូបបួនមុខ។
"សូមរងចាំមួយភ្លែតចាស៎"
នាងប្រាប់រួចក៏បែរខ្លួនចេញទៅបាត់ រយៈពេលប្រហែល ១០ នាទី អាហារក៏ត្រូវលើកមកតម្រៀបគ្នាលើខ្នងតុជ្រុង ថេយ៉ុង មិនចាំយូរទាញចង្គឹះមកចាបើដាក់មាត់យ៉ាងមានក្ដីសុខ។
"ឆ្ងាញ់!" រាងតូចលើកមេដៃអោយមុខម្ហូបដែលគេកំពុងតែញ៉ាំ។
"មែនហ្អេស៎?"រាងក្រាស់ញញឹម លើកដៃច្រត់ចុងចង្ការសម្លឹងមុខស្រទន់មិនដាក់ភ្នែក។
"ពិតមែន! មិនជឿភ្លក់មើលទៅ!" ខ្លាចគេមិនជឿ ថេយ៉ុង ចាប់អាហារបញ្ចុកគេដល់មាត់។
"ឆ្ងាញ់មែនតើ! ចាំពេលទៅវិញខ្ញុំរៀនធ្វើឲ្យបងញុាំញឹកញាប់"
"ឯងមានពេលឲ្យខ្ញុំរហូតដល់អាចប្រើពាក្យថាញឹកញាប់?"
"ប្រាកដជាមាន!"
"ហឹសៗ ...ខ្ញុំជឿឯងសិនក៏បាន!"

ជម្រៅចិត្តស្នេហ៍Where stories live. Discover now