ភាគទី ២៨: ប្ដីថ្មី

15 0 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី ២៨ ( យកប្ដីថ្មី.....)

នៅផ្នែកម្ខាងទៀត ថេយ៉ុង ឯណេះកំពុងតែកេងកំដរសំណព្វចិត្តនៅក្នុងបន្ទប់ពេទ្យ រយៈពេលប៉ុន្មានថ្ងៃនេះគេសឹងតែមិនបានឃើញពន្លឺថ្ងៃសោះ ព្រោះជាប់នៅក្បែរតែគ្រែពេទ្យដែលមាននាយកម្លោះកេងលក់ដដែល ក្នុងទ្រូងនៅតែណែនស្ទះទោះពេទ្យអះអាងថាគេនឹងដឹងខ្លួនឆាប់ៗក៏ដោយ ។

ដរាបណា ជុងហ្គុក នៅមិនទាន់ក្រោកមកនិយាយជាមួយ នាយតូចនៅតែខ្វល់ បារម្ភគ្មានល្ហែល្ហើយ ដដែល ។

"ពេលណាទើបបងដឹងខ្លួន ជុង បើបងមិនដឹងខ្លួនទេ អូននឹង...." 

រាងតូចអួលដើមក និយាយពីរឿងនេះពេលណាចង់តែយំ ឈឺចុកចាប់ណាស់ គេចេញផ្អែមល្ហែមគ្រប់គូរ ចំណែកឯខ្លួនវិញអោបទុក្ខពេញទ្រូង។ ពេលនេះអស់វិធីហើយ និយាយគ្រប់សព្វបែបយ៉ាងអស់ហើយហេតុអ្វីគេមិនព្រមដឹងខ្លួនទៀត?

"អ្ហឹកៗ..... បើបងមិនដឹងខ្លួនទេ អ្ហឺ ... អូននឹងយកប្ដីថ្មី អ្ហឺៗ ...." 

"យ៉ា គីម ថេយ៉ុង !!!" សុខៗមនុស្សដែលដេកលក់លើគ្រែស្រាប់តែបើកភ្នែកឡើង ស្រែកហៅឈ្មោះរាងតូចទាំងសម្លេងខ្សាវៗ ដឹងខ្លួនថ្ងៃដំបូងចំប្រពន្ធគម្រាមយកប្ដីថ្មីឲ្យគេបិទភ្នែកដេកបន្តយ៉ាងម៉េច?

"ជុ... ជុងហ្គុក នេះបង!!! " ថេយ៉ុង ស្រឡាំងកាំង មុននឹងលោតផ្លោតអោបគេហើយលើកដៃស្ទាប់មុខមាត់ម្ចាស់ចិត្តដែលប្រឹងនិយាយមកកាន់ខ្លួន ទាំងបបូរមាត់ក្រៀមផ្អេះ។

"អ្ហា៎ !!! អូនចង់សម្លាប់បងមែនទេ ? បងដកដង្ហើមមិន.... ខេះៗ ចេញទេ.." រាងក្រាស់ប្រឹងនិយាយពេលនាយតូចអោបគេពីលើជាប់សង្កត់លើនាយពេញទំហឹង ខណៈដែលបបូរមាត់ទន់ៗ ថើបគេខ្សឺតៗ សព្វពេញមុខមិនចន្លោះ។

"អូន.... អូនសុំទោស! អូនរំភើបពេក ហិហិ  អ្ហឹកអ្ហឺ អូនគិតថាបងមិនដឹងខ្លួនទៅហើយ អ្ហឺៗ" ថេយ៉ុង ភ្ញាក់បន្តិចស្ទុះក្រោកមកវិញ ញញឹមទាំងទឹកភ្នែកព្រោះតែសប្បាយចិត្ត មុននឹងយំហូរ អោបគេម្ដងទៀតថ្នមៗទាំងចិត្តនឹករលឹក មុននឹងគិតថាខ្លួនត្រូវធ្វើអ្វីបន្តទៀត។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now