ភាគទី ២២ : ទៅស្លាប់ទៅ

7 1 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី២២ ( ទៅស្លាប់ទៅ....)

ជុងហ្គុក ត្រូវផ្លាស់ប្ដូរមកបន្ទប់សម្រាកវីអាយភី ដោយមាន  យ៉ុនហ្គី នឹង ហូស៊ុក នៅចាំមើលថែ ចំណែកឯ ជីន នឹង ជីមីន ត្រូវបំបែកទៅមើលថែរ ថេយ៉ុង នៅបន្ទប់មួយទៀត ផ្ទុយពី ណាមជូន ដែលរវល់ចាត់ចែងឃ្លារឿងការងារផ្សេង ជាពិសេសជាមួយក្រុមហ៊ុនអ្នកការសែត ។ 

"តើគេយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ ? " ជីន សួរពីអាការៈ ថេយ៉ុង បន្ទាប់ពីសន្លប់ជាង២ម៉ោង ពេលនេះពេទ្យក៏ចូលមកពិនិត្យតាមដានអាការៈសារជាថ្មី។

"អ្នកជំងឺសន្លប់បណ្ដាលមកពីស្រ្តេសខ្លាំងពេក បូករួមជាមួយការប៉ះទង្គិចផ្នែកផ្លូវចិត្តធ្ងន់ធ្ងរទៀតទើបគេទៅជាបែបនេះ  ពួកយើងមិនដឹងថាគេមានបញ្ហាអ្វីទេ តែសម្ពាធផ្លូវចិត្តគេយ៉ាប់យឺនណាស់ " គ្រូពេទ្យបកស្រាយបន្ទាប់ពីត្រួតពិនិត្យយ៉ាងហ្មត់ចត់រួច សភាពផ្លូវចិត្តថ្វីត្បិតតែមើលមិនឃើញតែវាគួរឲ្យខ្លាចជាងជំងឺដែលមើលឃើញខាងក្រៅទៅទៀត។

"ប្រហែលជាគេតក់ស្លុតរឿង ជុងហ្គុក គ្រោះថ្នាក់ចរាចរណ៍ខ្លាំងពេក " ជីន ប៉ាន់ស្មានតែក៏ត្រូវគ្រូពេទ្យក្រវីក្បាលទៅវិញ។

"រឿងនេះវាអាចត្រឹមតែមួយចំណែកប៉ុណ្ណោះ ប៉ុន្តែស្ថានភាពរបស់អាចមានបញ្ហាផ្សេងៗទៀតដែលយើងមិនដឹង ខ្ញុំសង្ឃឹមថាលោកនឹងយល់ពីគេឲ្យបានច្រើនក្រោយពេលគេដឹងខ្លួនឡើងវិញ"

"បាទ លោកគ្រូពេទ្យ !" 

"ខ្ញុំលាសិនហើយ !" គ្រូពេទ្យចាកចេញទៅទុកនៅសល់តែវត្តមានរបស់ ជីន នឹង ជីមីន ដែលអង្គុយស្ងៀមស្ងាត់ជាយូរឥតកម្រើកទៅណា ក្រៅពីហូរទឹកភ្នែកព្រិចៗតាមកន្ទុយភ្នែកតិចៗសម្លឹងមើលមិត្តដែលដេកលើគ្រែពេទ្យ។

គ្រួសារ ចន នឹង គ្រួសារ គីម ដង្ហែរគ្នាចូលមកក្នុងមន្ទីរពេទ្យមកមើលកូនរាងៗខ្លួន ព្រោះតែពួកគាត់នៅតាមខេត្តទើបមកមិនទាន់ស្ថានការណ៍ ខុសតែលោក គីម ដែលនៅ ស៊េអ៊ូល ស្រាប់តែចាំទទួលអ្នកផ្ទះមកតំណាលគ្នា។

"ជីន អើយ ! ថេយ៌ យ៉ាងម៉េចហើយកូន?" អ្នកស្រី គីម យំស្រស្រាក់ ដើមទ្រូងអ្នកម្ដាយធ្លាក់ដល់ដីគ្រាន់តែឃើញសភាពស្ដូកស្ដឹងរបស់កូនបណ្ដូលចិត្ត។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now