ភាគទី ១៩ : ចាកចេញ

13 1 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី ១៩ (ចាកចេញ)

យប់ជ្រៅរំលងអាធ្រាត្រ រាងតូច ជីមីន នៅតែកេងមិនលក់ ខួរក្បាលខ្វល់ខ្វាយ ចិត្តមិនស្ងប់ រាងកាយក៏រសេសរសោះព្រោះភាពសុាំទម្លាប់ដែលធ្លាប់តែមានគេកេងក្បែរអោបក្រសោបរាល់រាត្រី កែវភ្នែកថ្លាមមីងងុយផង អស់កម្លាំងផងតែបែរជាមិនអាចបិទភ្នែកកេងបាន ទើបទាញទូរស័ព្ទមកអូសមើលលេងៗតាមទម្លាប់ ក្រឡេកទៅមើលម៉ោងឃើញថាគេចេញទៅច្រើនម៉ោងនៅតែមិនទាន់ត្រឡប់មកវិញទៀត ឯណាថាទៅតែមួយភ្លែតនោះ?

មិនអស់ចិត្ត ជីមីន ក៏ទូរស័ព្ទទៅនាយក្រាស់ក្នុងចិត្តបារម្ភខ្លាចគេមានបញ្ហា។

ទូត~

"អាឡូ យ៉ុន បងពេលណាមកវិញ អូនកេងមិនលក់ទេ " គ្រាន់តែអ្នកម្ខាងទៀតលើកទូរស័ព្ទភ្លាមនាយតូចក៏ញិកញ៉ក់ភ្លែត ទាមទារចំណាប់អារម្មណ៍ពីមនុស្សប្រុសមុខងាប់គ្មានអារម្មណ៍ហើយវាតែងតែបានផលជានិច្ចគេតែងតែប្រញាប់មករកខ្លួនរាល់លើក។

ស្ងាត់~

"អាឡូ យ៉ុន ឮអូននិយាយទេ?" ចិញ្ចើមតូចរាវរួញចូលគ្នាពេលមិនឮសម្លេងឆ្លើយតប។

(ហេជូ នាងងូតទឹកទៅឆាប់បានសម្រាក )

( ចាស៎ ! បងចាំអូនសិនណា!)

ក្ឌុក ~

បេះដូងតូចធ្លាក់ចុះទៅគរនៅលើដី សម្ដីមាំរបស់សង្សារហៅឈ្មោះអតីតសង្សាដោយសម្លេងស្និទ្ធស្នាល បង្ហាញពីការបារម្ភយកចិត្តទុកដាក់តាមការតភ្ជាប់ទូរស័ព្ទចល័ត ។ ដៃទាំងគូរស្រាប់តែញ័រ មិនខឹង តែវាឈឺ ឈឺខ្លាំងចុកអួលពេញទ្រូង កែវភ្នែកក៏ស្រវាំងព្រោះតែទឹកភ្នែកវាហូរដក់ពេញប្រឡង់ភ្នែកទាំងគូរ។

ទៅរកនាងក៏ទៅរកចុះ ហេតុអ្វីចាំបាច់ឲ្យនាងលើកទូរស័ព្ទជំនួស នៅមានភាសាឆ្លើយឆ្លងអូនបងរលួយនោះទៀត តើគេធ្វើបានយ៉ាងម៉េច? គេមិនអាសូរដើមទ្រូងមួយដួងតូចនេះទេឬ វាស្រឡាញ់គេខ្លាំង ងប់ងុលជ្រុល ងើបក្បាលលែងរួចទៅហើយ ទោះដឹងថាគេមិនបានស្រឡាញ់ខ្លួនវិញក៏ដោយ ហឹក ហេតុអ្វី មនុស្សដែលនៅក្នុងបេះដូងគេនៅតែជានាង ? ហេតុអ្វីក៏ខ្លួនមិនអាចជំនួសនាងបាន? ហេតុអ្វីទៅ?.....

ជម្រៅចិត្តស្នេហ៍Where stories live. Discover now