ភាគទី១០: ហួសព្រំដែន

7 0 0
                                    


ព្រះអាទិត្យរះចាំងជះពន្លឺចូលតាមបង្អួចកញ្ចក់ស៊ុមវែងបំភ្លឺក្នុងបន្ទប់ដែលកំពុងតែមានមនុស្សពីរនាក់កំពុងតែអោបគ្នាលង់លក់ដូចជាគូរស្នេហ៍។

ម្រាមដៃដែលមានស្នាមសាក់លើកឡើងញីភ្នែកខ្លួនឯងតិចគេចពីពន្លឺនាពេលព្រលឹម ទាំងមិនទាន់អស់ងងុយ ប៉ុន្តែភាពងងុយទាំងនោះប្រែជាស្វាងចែសពេលក្រសែភ្នែកសម្លឹងទៅកាន់មនុស្សដែលកំពុងតែកេងនៅក្នុងរង្វង់ដៃរបស់គេដូចកូនក្មេងមិនដឹងខ្យល់អ្វី។

ម្រាមដៃវែងស្រលូន អូសថើរៗពីចិញ្ចើមកាត់ត្រង់ភ្នែកនឹងច្រមុះមុននឹងបញ្ឈប់នៅត្រង់បបូរមាត់ស្ដើង សក់ពណ៌ផ្សែងបារីធ្លាក់មកគ្របដណ្ដប់ពេញថ្ងាស់ស្អាត ចាំងជាមួយពន្លឺព្រះអាទិត្យតិចៗញុាំងឲ្យសម្រស់នាយតូចដូចជាគំនូររបស់វិចិត្រករដៃឯកដែលមានតែមួយនៅលើពិភពលោក មិនអាចឲ្យគេដកក្រសែភ្នែកចេញបានសូម្បីមួយវិនាទី។

"ស្អាតណាស់..." បបូរមាត់ក្រហមព្រឿងមានទម្រង់របស់នាយក្រាស់ពោលសរសើរខ្សឹបៗ កែវភ្នែករវាសរវៃសម្លឹងហួសទៅដល់ឆ្អឹងដងកាំបិតដែលមានស្នាមជាំក្រហមដុំៗដោយស្នាដៃខ្លួនជាអ្នកបន្សល់ទុកកាលពីយប់មិញដោយចេតនា ដាស់ខួរក្បាលមិនគួរឲ្យស្រឡាញ់ត្រឡប់នៅកាន់រាត្រីមួយកាលពីមួយខែមុន.....

មួយខែមុន....

បន្ទាប់ពីបញ្ចប់ខនសឺតធួរក្រៅប្រទេស Jk ទទួលបានសារមួយមិត្តស្រីជាទីស្រឡាញ់របស់គេ នាយក្រាស់ទម្លាក់គ្រប់យ៉ាងចោលហើយទៅរកនាងភ្លាមបន្ទាប់ពីចូលមកដល់ទឹកដីកូរ៉េវិញប៉ុន្តែអ្វីដែលគេហួសចិត្តគឺនាងហៅគេមកឈ្លោះព្រោះតែទង្វើស្និទស្នាលរបស់គេជាមួយ ថេយ៉ុង នៅលើឆាកទៅវិញ ពេលនោះគេឈ្លោះគ្នាជាមួយនឹង មិរ៉ា យ៉ាងខ្លាំង នាយក្រាស់បានផឹកស្រាជាច្រើនដើម្បីរំសាយកំហឹងដែលគ្មានបានការទាំងនោះចោល រាល់លើកគេតែងតែខឹងហើយមិនយល់ពីខ្លួនឯងនាងឈ្លោះមិនខុសព្រោះគេលើសមែនតែគេហាមអារម្មណ៍ខ្លួនឯងមិនបាន តែនាងក៏ខុស ព្រោះនាងគ្មានហេតុផលយកតែចិត្តឯងបើនាងរៀនរម្ងាប់អារម្មណ៍ជាងនេះគេប្រហែលជាមិនចិត្តដាច់ខឹងនាងឡើយ ។ទំនាក់ទំនងរវាងគេនឹងនាងចាប់ផ្ដើមឡើងព្រោះអារម្មណ៍មិនច្បាស់លាស់របស់គេ គេខុសតាំងពីចាប់ផ្ដើមព្រោះគេយកនាងដើម្បីតែពិសោធន៍អារម្មណ៍ខ្លួនឯងតែមិនមែនថាគេគ្មានចិត្តអាណិតស្រឡាញ់នាងទេ គេអាណិតនាងតែស្រឡាញ់នាងមិនមែនក្នុងន័យស្នេហា គេតែងតែព្យាយាមបង្ខំចិត្តខ្លួនឯងឲ្យស្រលាញ់នាងតែវានៅតែមិនអាច ។ ឈ្លោះគ្នាលើកគេមានត្រឹមតែអារម្មណ៍ខកបំណងចំពោះនាងប៉ុណ្ណោះ តាំងពីសេពគប់គ្នា ឈ្លោះគ្នាលើកណាក៏ដោយសារតែ ថេយ៉ុង ដែរពេលខ្លះគេមិនសូម្បីតែជិតស្និទ្ធនឹងនាយតូចដូចពីមុនព្រោះតែនាងរហូតដល់មានការអាក់អន់ចិត្តចំពោះគ្នាទៀត ហេតុអ្វីនាងនៅមិនពេញចិត្តទៀត កន្លងផុតទៅក្បែរមួយឆ្នាំជារយៈពេលដែលគេហត់ចិត្តបំផុត ហើយពេលនេះគ្រប់យ៉ាងក៏បានបញ្ចប់ហើយដែរផ្ទុយពីការខូចចិត្តទន្ទឹមនឹងនេះគេក៏នឹកបន្ទោសខ្លួនឯងជាមួយអារម្មណ៍សោកសៅដែលធ្វើឲ្យនាយតូចមានអារម្មណ៍ទើសទាល់ដែលជាដើមហេតុនៅពេលគេឈ្លោះគ្នាជាមួយសង្សា ។ តែអ្វីដែលហួសចិត្តនោះគឺ....

ជម្រៅចិត្តស្នេហ៍Where stories live. Discover now