ក្រោយចេញពីខុនដូររបស់អតីតមិត្តស្រីគេក៏បើកឡានទៅកាន់ឃ្លាំងចាស់មួយកន្លែងនៅមិនឆ្ងាយពីក្រុងប៉ុន្មាន រថយន្តទំនើបសន្សឹមៗបត់ចូលដោយមានសន្តិសុខចាំបើកទ្វាឲ្យរួចជាស្រេច។"វ៉ា ! ខ្យល់អ្វីណ៎បកផាត់បុរសសង្ហាមកដល់ទីនេះ? " ម៉ូហ្វីស កម្លោះក្មេងក្នុងឈុតសម្លៀកបំពាក់ជាជាងធ្វើឡានពាក់អាវវៀលក្លៀកពណ៌ខ្មៅ ដោយចងអាវក្រៅនឹងចង្កេះពណ៌ទឹកប៊ិចចាស់ជាគូរនឹងខោក្នុងដៃមានកាន់សោ ឯផ្ទៃមុខសង្ហាប្រឡាក់ដោយប្រេងម៉ាស៊ីនតិចៗប៉ុន្តែវាកាន់តែធ្វើឲ្យកាន់តែលេចធ្លោនឹងសង្ហា ចិញ្ចើមក្រាស់ញាក់ព្រើតៗដាក់ ជុងហ្គុក ដែលទើបតែចុះពីឡានទំនើបរបស់គេហើយប្រើក្រសែភ្នែកពិនិត្យការ៉ាសឡានរបស់ប្អូនប្រុសដែលគេរាប់អានក្រៅរង្វង់សិល្បៈដោយការចាប់អារម្មណ៍។
"ប្លែក ស្អាតជាងមុន " ជុងហ្គុក មិនខ្វល់នឹងសម្ដីរបស់ ម៉ូ គេដើរមើលទាល់តែអស់ចិត្តទើបហារមាត់សសើរពីរសនិយមនៃការរៀបចំហាងយ៉ាងកន្រ្តេកកន្រ្តាករបស់ ម៉ូហ្វីស ព្រោះបើមើលពីខាងក្រៅវាដូចជាងឃ្លាំងទិញអេតចាយអញ្ចឹង តែសម្រាប់ទិដ្ឋភាពខាងក្នុងវិញគឺអស់ស្ទះ ស្អាតហើយក៏មានគំនិតច្នៃប្រឌិតល្អណាស់ ។
"ខ្ញុំទើបតែរៀបចំថ្មី ថែមគ្រឿងថ្មីៗច្រើនណាស់ ឡានក៏ចូលថ្មីដែរចាប់អារម្មណ៍ទេ ?" នាយកម្លោះទះក្បាលឡានទំនើបសេរីថ្មីទើបនឹងចូលពណ៌ខ្មៅខ្ពស់ស្អាតមើលទៅមានអំណាច ដាក់ភ្ញៀវពិសេស ព្រោះឲ្យតែ ជុងហ្គុក មកគឺមិនដែលទៅវិញដៃទទេឡើយ។
"ក៏ល្អ មួយនេះស្អាតគ្រាន់បើ " ជុងហ្គុក ស្ទាបអង្អែលឡានមុននឹងដើរក្រឡឹងមើលមួយជុំ ទើបងក់ក្បាលចាប់អារម្មណ៍ព្រោះម៉ូដនេះវាស្អាតមែន។
"ខ្ញុំទើបតែតម្លើងទេ បើបងយកខ្ញុំចុះឲ្យ ៥ % "
"យក ! តែចង់ឲ្យឯងកែច្នៃបន្ថែម របាំងការពារខាងក្នុងឲ្យរឹងមាំអាចការពារការប៉ះទង្គិចមិនឲ្យប៉ះពាល់ដល់អ្នកដែលជិះខាងក្នុងបានទេ ?"
"តឹងរឹងយ៉ាងនេះ ?" ម៉ូហ្វីស លើកចុងចិញ្ចើមមិនយល់ តាមធម្មតាគេមិនធ្លាប់កម្ម៉ង់ឲ្យច្នៃឡានបន្ថែមទេ ហេតុអ្វីក៏លើកនេះប្លែកម្ល៉េះ ? មើលទៅគេហាក់ដូចជាកំពុងតែការពារអ្វីមួយ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Roman d'amourស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...