ជម្រៅចិត្តស្នេហ៍
ភាគទី ២៧ ("យំធ្វើអី? ស្តាយមិនបានទៅជួបវាហ្អេស៎ ?")
ក្រឹក!!!
ទ្វាបន្ទប់ត្រូវបិទចាក់សោដោយស្នាដៃ យ៉ុនហ្គី កែវភ្នែកដែលធ្លាប់តែស្មើគ្មានអារម្មណ៍ប្រែជាគឃ្លើន សម្លឹងកាយតូចមិនដាក់ភ្នែក ធ្វើឲ្យ ជីមីន មានអារម្មណ៍ថាស្ដាយក្រោយដែលឡើងមកតាមគេឲ្យទាល់តែបាន។
"មានអីនិយាយមកខ្ញុំប្រញាប់ទៅវិញ !" រាងតូចអង្គុយចុះលើសាឡុង លើកជើងគងអន្ទាក់ខ្លា ដៃទាញទូរស័ព្ទមកចុចម្ដងទៀតទាំងញញឹម ។
"អាណាសារម៉ោ ! ឬកពារអរកខិបកខុបដូចក្មេងវ័យជំទង់ត្រូវប្រុសបោក!" ឃើញហើយសែនទើសចិត្ត ! គេមិនមែនប្រចណ្ឌអីទេ សុំកុំយល់ច្រឡំ គេគ្រាន់តែតែបារម្ភព្រោះវាមិនសមភ្នែក។
"បោកៗទៅរឿងខ្ញុំជីវិតខ្ញុំ ខ្ញុំពេញចិត្តឲ្យគេបោក?"
"ផាក ជីមីន !!!" ក្ដៅ ! ក្ដៅដូចគេយកភ្លើងមកដុត មុខញឹមៗទេតែឥឡូវឌឺដល់ហើយ ។
"ម៉ោះ! កុំតាប៉ែនិយាយការងារលោកម៉ោ " ជីមីន បោះទូរស័ព្ទដាក់លើតុ ទាំងព្យាយាមចិត្តត្រជាក់ ខ្លាចទ្រាំមិនបានមួម៉ៅវាយឆ្មាមុខឌឺ។
"ហឹស ! បង...." ដកដង្ហើមធំថាំចិត្ត មិនដឹងថាគួរនិយាយបែបណា ចង់សុំទោស បកស្រាយរឿងហេតុថ្ងៃនោះតែអាមាត់ចង្រៃនិយាយមិនចេញសោះ។
"....."
"ហ៊ើយ !!! បងសុំទោស ! ថ្ងៃមុនបងហត់ទើបមួម៉ៅដាក់អូន បងគ្មានចេតនានិយាយដូចដេញអូនទេ បងជ្រុលមាត់" នាយក្រាស់ខំបិទភ្នែកនិយាយបកស្រាយរំងាប់អារម្មណ៍ខ្មាស់ លើកទីមួយដែលគេធ្វើបែបនេះ តែគេក៏ព្រមធ្វើព្រោះមិនចង់ទទួលភាពប្រងើយកន្តើយពី ជីមីន ។
"ហឹម! ចប់ហើយនៅ ? បើចប់ហើយខ្ញុំទៅវិញ " សុំទោសធ្វើអី? បកស្រាយធ្វើអី ? និយាយពេលនេះគេលែងចង់ស្ដាប់ហើយបន្ទាប់ពីត្រូវបំផ្លាញទឹកចិត្តនាពេលនោះ គេពិតជាមិនចង់មានអារម្មណ៍ថាស្រឡាញ់មនុស្សប្រុសម្នាក់នេះទាល់តែសោះ ដឹងថាហេតុអ្វីទេ? ព្រោះគេមិនដែលស្រឡាញ់នាយតូចនោះអី គេធ្វើមកព្រោះមានអារម្មណ៍ថាខុស មិនអាចទទួលយកចរិតឃ្លាតឆ្ងាយរបស់រាងតូចបានប៉ុណ្ណោះ....

YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romantizmស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...