រាងកាយស្ដើងត្រូវគេដាក់ឲ្យកេងរាបនៅលើគ្រែទាំងបបូរមាត់នៅដួសដងយកភាពផ្អែមល្ហែមក្ដៅគគុកពីគ្នាទៅវិញទៅមក បាតដៃក្ដៅគគុកប្រតិបត្តិការផ្ទេរចំហាយកក់ក្តៅទៅកាន់រាងកាយនាយតូចតាមរយៈការបបោសអង្អែល ស្ទាបច្របាច់ ម្ដងខ្លាំងម្ដងខ្សោយទៅតាមកម្លាំងអារម្មណ៍ សាច់ទន់ល្មើយគ្រប់កន្លែង ប៉ះត្រង់ណាក៏ទន់ ថើបត្រង់ណាក៏ក្រអូប ដាស់អារម្មណ៍ពុះកញ្រ្ជោលនាយក្រាស់ឲ្យឈ្លក់វង្វេងងប់ងល់ងើបក្បាលមិនរួច ។ជុងហ្គុក ក្រហឹមតិចៗ មានអារម្មណ៍ក្រឺតខ្នាញ់ខ្លាំងពេលរាងកាយតូចផូរផង់រមួលខ្លួនទៅមក កែវភ្នែកដែលធ្លាប់តែមុតស្រួចកាច់ឆ្នាស់ប្រែជាស្រឹមដោយអារម្មណ៍តណ្ហា ពួកគេប៉ះពាល់គ្នាទៅវិញទៅមកស្មើរដៃស្មើរជើង ដណ្ដើមប្រជែងគ្នាប្រគល់ក្ដីសុខលោកិយឲ្យគ្នាដោយគ្មានអ្នកណាចាញ់អ្នកណា។"ឈឺ....." នាយតូចប្រាប់នឹងមុខស្ញូញពេលឈឺខ្លាំងនៅត្រង់ដើមដៃដែលមានស្នាមជាំថ្វីដៃរបស់គេ ហៅអារម្មណ៍ដឹងខុសវាយទំលុះពេញទ្រូងនាយកម្លោះអស់អារម្មណ៍នឹងធ្វើរឿងក្ដៅគគុកទៀត ទើបលើកនាយតូចដាក់លើភ្លៅហើយថើបត្រង់នោះថ្នមហាក់ចង់លុបស្នាមទាំងនោះចោលតាមរយៈស្នាមថើបដ៏កក់ក្តៅ។
"អឺម ... សុំទោស !" ចុងច្រមុះស្រួចនៅតែបបោសអង្អែលលើដើមដៃស្រលូនសម្លេងពិរោះរបស់គេក៏ប្រែជាក្រអួនឮប្លែក។
"បន្តិចទៀតជាហើយ " ថេយ៉ុង ញញឹមតបមិនប្រកាន់ខឹងព្រោះដឹងថាគេឆេវឆាវ មុននឹងមានអារម្មណ៍សើមៗត្រជាក់ប៉ះស្បែកទើបដឹងថា ជាទឹកភ្នែកភ្នែកមនុស្សកំហូចស្រក់ប៉ក់ៗជាខ្សែរ។
"ជុង យំឬ? " នាយតូចសួរគេទាំងភាន់ភាំងមិនដឹងថាខ្លួនបានធ្វើអ្វីបានជាកូនប្រុសគេយំដោយសារខ្លួនមួយភ្លែត២ដងទៅហើយ តើនាយមានឥទ្ធិពលលើគេយ៉ាងនេះឬ ?
"អឺម ..."
នាយក្រាស់អួលដើមករនិយាយមិនចេញ គេយំព្រោះខឹងខ្លួនឯង គេស្ដាយក្រោយដែលបន្សល់ស្លាកស្នាមលើរាងកាយតូច ទោះបន្តិចទៀតវានឹងជាបាត់អស់ស្លាកស្នាមក៏ដោយ តែអាកប្បកិរិយាដែលគេបានប្រព្រឹត្តលើនាយតូចមិនអាចលុប វាច្បាស់ជានៅដិតជាប់ក្នុងចិត្តរបស់នាយ គេមិនចង់ឡើយ គេមិនចង់ឲ្យនាយចងចាំរឿងមិនល្អ គេចង់មើលថែថ្នាក់ថ្នមបីបមឲ្យនាយចាំតែទង្វើល្អ អារម្មណ៍ល្អចំពោះគេប៉ុណ្ណោះ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Lãng mạnស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...