ជម្រៅចិត្តស្នេហ៍
ភាគទី ២៣ (ខ្លាច boy ដាច់សទ្ធា)
ថេយ៉ុង ត្រូវបាន ម៉ូហ្វីស ជូនត្រឡប់ទៅវិញបន្ទាប់ពីលួងលោមរហូតដល់ស្ងប់ចិត្តមកវិញ ទើបគេត្រឡប់ទៅផ្ទះវិញជាមួយវត្តមានមនុស្សម្នាក់ទៀតគឺ ហូស៊ុក ។
ហូស៊ុក ត្រឡប់មកកាន់ផ្ទះជាយក្រុងរបស់ ម៉ូហ្វីស ទាំងទឹកមុខសោកសៅ ក្នុងចិត្តគិតរិះរកវិធីជួយប្អូនឲ្យរួចផុតពីទារុណកម្មរបស់បណ្ដាញសង្គមមុនពេលដែល ថេយ៉ុង បានដឹងពីរឿងនេះ ត្បិតគេនៅពុំទាន់ថានាយតូចបានដឹងរឿងពត៌មានរួចទៅហើយ។ តាំងពីថ្ងៃនោះមក នាយតូចក៏មករកគេជារឿយៗ បញ្ហាក៏ចូលមកបន្តបន្ទាប់ ធ្វើឲ្យនាយតូចត្រូវស្វែងរកទីកន្លែងកក់ក្តៅសម្រាប់ស្អំចិត្តពីបញ្ហាទាំងឡាយ ហើយ រង្វង់ដៃរបស់ ម៉ូហ្វីស នេះហើយដែលគេយល់ថាកក់ក្តៅនឹងមានសុវត្ថិភាពបំផុត។
"ហ៊ើយ ..."
"កុំស្រ្តេសពេកអី គ្រប់បញ្ហាត្រូវតែមានដំណោះស្រាយ !" ម៉ូហ្វីស សម្លឹងមុខតូចដែលស្ងួតក្រៀមផ្អេស ដោយការព្រួយបារម្ភ ឃើញតែអង្គុយដកដង្ហើមធំពេញមួយព្រឹកហើយតែនៅមិនទាន់គិតអ្វីចេញជាដុំកំភួនសោះ ។
"មិនយូរទេ ! ថេយ៍ ប្រាកដជាឃើញពត៌មានទាំងនោះ " នាយតូចវាចារទាំងព្រួយចិត្ត គិតមិនយល់ថាគួរធ្វើបែបណាបន្ត បើសិនជា ថេយ៉ុង ដឹងរឿងនេះ សភាពផ្លូវចិត្តរបស់គេក៏មិនសូវល្អទៀត។
"ហាន់នី ទុកចិត្ត ម៉ូ ទេ ? " សុខៗក៏និយាយស្ដី ប្លែកៗ ឮហើយសញ្ញាសួរលោតពេញក្បាល តែព្រោះស្មកស្មាញស្រាប់នឹងមិនចង់គិតច្រើនទៀត រាងតូចក៏ងក់ក្បាលផ្ងក់ៗផ្ដល់ចម្លើយ។
"អរគុណ ! មិនថាមានរឿងអី ហាន់នី ត្រូវតែកាន់ដៃ ម៉ូ ឲ្យជាប់ណា៎ " នាយក្រាស់មិនហ៊ានបកស្រាយរៀបរាប់នាយតូចពីរឿងពត៌មានដែល ថេយ៉ុង បានដឹង ខ្លាចនាយតូចកាន់តែពិបាកចិត្តថែមទៀត ។ដៃក្រាស់ទាញក្បាលនាយតូចមកកើយស្មាខ្លួន ធ្វើជាខ្នងបង្អែកឲ្យមនុស្សមាឌល្អិតផ្អែកស្មាស្រូបយកថាមពលពីគេ។ លួងលោមមួយសន្ទុះម្ចាស់ចិត្តក៏កេងលក់ទើបគេដាក់កាយតូចឲ្យកេង ដៃទាញទូរស័ព្ទមកថតរូបគូរជាមួយគ្នាហើយបង្ហោះវាចូលទៅក្នុងប្រព័ន្ធអ៊ីនធើណែត Instagram ដោយដាក់ខេសិនថា ...
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Roman d'amourស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...