ដំណើរកំសាន្តត្រូវបានបញ្ចប់ទៅដោយភាពរញេរញៃ សមាជិកទាំងអស់មួយទៅឆ្វេងមួយទៅស្ដាំមិនបានជួបជុំគ្នាដូចដែលបានគិត តែវាក៏ត្រឡប់មកវិញដោយភាពរីករាយនឹងសោកសៅព្រមគ្នា ជុងហ្គុក នឹង ថេយ៉ុង បានទាក់ទងគ្នាដោយសម្ងាត់តែមិនបានលាក់បាំងភាពស្និទ្ធស្នាលបែបគូស្នេហ៍ យ៉ុនហ្គី ព្យាយាមធ្វើខ្លួនធម្មតាបំផុតតាមដែលអាចធ្វើទៅបាន ជីមីន ព្យាយាមលាក់អាការៈខុសប្រក្រតីរបស់ខ្លួន ជីន នឹង ណាមជូន ក៏ធម្មតាតាមរបៀបពួកគេ ចំណែកឯ ហូស៊ុក ក៏លួចមានអារម្មណ៍ថាស្ដាយនឹងនឹកដល់ក្មេងខូចបន្តិចដែរ។ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ឆ្លងជាខែក៏កន្លងផុតទៅ ពេលវេលាចេះតែដើរទៅមុខ រឿងរ៉ាវជាច្រើនក៏បានកើតឡើងជាបន្តបន្ទាប់ បច្ចុប្បន្នប្រែក្លាយជាអតីតកាលដែលមនុស្សគ្រប់គ្នាបានឆ្លងកាត់មានទាំងទុក្ខសោកនឹងភាពសប្បាយរីករាយ។
នៅក្នុងជីវិតដែលមមាញឹកសមាជិកទាំងអស់របស់ក្រុម B7 មានការងារជាច្រើនរងចាំឲ្យពួកគេបំពេញ អាល់ប៊ុមថ្មីរបស់ពួកគេបានចេញជាបន្តបន្ទាប់ សមិទ្ធផលក៏ល្អលើសពីការរំពឹងទុករបស់ពួកគេ ទោះបីជាហត់នឿយបន្តិចប៉ុន្តែពួកគេបានធ្វើរឿងច្រើនដែលពួកគេមិនធ្លាប់គិតថាអាចធ្វើបាន។
"ថេយ៉ុង ហា៎ !" ជីន ស្រែកប្រកូកខ្លាំងហៅសមីខ្លួនដែលកំពុងតែអង្គុយញាត់អារហារចូលមាត់ផ្ញាញៗយ៉ាងមានសេចក្ដីសុខ។
"មកណេះមក! ឲ្យលឿនចាំទៅញុាំតនៅតុទៀត" ជីនដើរទៅអូសដៃនាយតូចមកចូលក្នុងកាំមេរ៉ាដែលកំពុងតែធ្វើការឡាយនៅក្នុងក្រុមហ៊ុនរបស់ពួកគេដែលធ្វើឡើងដើម្បីនិយាយលេងជាមួយអ្នកគាំទ្រនឹងជាការរៀបចំពេលវេលាជួបជុំគ្នានិយាយពីការងារផ្សេងៗផងដែរ។
ថេយ៉ុង ដាក់បង្គុយនៅក្បែរ ជុងហ្គុក ដែលអង្គុយនៅទីនោះស្រាប់ សមាជិកទាំងអស់មកគ្រប់គ្នាអស់ទៅហើយខណៈដែលគេជាមនុស្សចុងក្រោយដែលចូលមកព្រោះរវល់តែជាប់នឹងរបស់ឆ្ងាញ់។
"អ្នកទាំងអស់គ្នា មុននេះ ថេយ៉ុង គេរវល់តែញុាំអាហារ"
"គេញុាំតាំងពីមកដល់ឥឡូវពួកយើងនាំគ្នាឡាយគេនៅតែមិនឈប់ញុាំទៀត" យ៉ុនហ្គី សើចទាំងភ្នែកសម្លឹងមើលបបូរមាត់ ថេយ៉ុង ដែលកំពុងទំពាប៉ោងថ្ពាល់ ទាំងអស់សំណើច ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...