ជម្រៅចិត្តស្នេហ៍
ភាឝទី ២០ ( សម្លាប់គីម ថេយ៉ុង )
មួយរយៈក្រោយរឿងរ៉ាវដែល ថេយ៉ុង ត្រូវច្រានដួលក៏បានស្ងាត់ហើយជនបង្ករត្រូវសន្មត់ថាជា Hater ដែលស្អប់តារាល្បីៗឬជាប្រភេទមនុស្សមានបញ្ហាសតិអារម្មណ៍ ខណៈដែលក្រុម B7 ក៏បន្តសកម្មភាពសិល្បៈធម្មតាតែបន្ថែមការការពារតឹងរឹងជាងមុន។
បន្ទាប់ចេញបទចម្រៀង comeback stage រួចមក B7 កាន់តែល្បីខ្លាំងឡើង ពួកគេចេញកើបពានរង្វាន់សឹងតែគ្រប់កម្មវិធីទាំងអស់ ទាំងក្នុងប្រទេសនឹងក្រៅប្រទេស។ សំបុត្រខនសឺតលក់ចេញរាប់លានសំបុត្រអស់គ្មានសល់គ្រប់កន្លែង សមាជិកនីមួយៗរវល់រហូតគ្មានសូម្បីតែពេលញុាំបាយបានត្រង់មាត់ ហត់នឿយ ខ្សោះអស់កម្លាំងខ្លាំង ប៉ុន្តែពួកគេនៅតែធ្វើបានយ៉ាងល្អកំឡុងពេលឡើងឆាក ទោះ ថេយ៉ុង រាំមិនកើតតែគេនៅតែមានវត្តមានជានិច្ច។
យន្តហោះហោះជ្រេទម្រេតខ្លួនពីលើអាកាសទម្លាក់កង់ទៅលើផ្លូវព្រលានដើម្បីចុះចតពេលនាំអ្នកដំណើរមកគោលដៅក្រោយពួកគេបំពេញបេសកម្មខនសឺតនៅក្រៅប្រទេសចប់។
" ពួកយើងនាំគ្នាក្រោកឡើងបានហើយយន្តហោះចតនៅព្រលានហើយ" ណាមជូន ប្រកាសដាស់គ្រប់គ្នាដែលលង់លក់មិនដឹងខ្លួន រៀបចំទាញយកការបូបស្ពាយតូចតាមខ្លួនមកកាន់ ដោយមិនភ្លេចជួយរៀបចំអីវ៉ាន់កំប៉ិកកំប៉ុករបស់ភរិយាផង។
"ហឺម ដល់ហើយហេស៎?" ជុងហ្គុក ក្រោកឡើងទាំងមមី លើកដៃញីភ្នែកឲ្យស្រឡះបន្តិចទើបងាកទៅរករាងតូចដែលកេងលក់នៅក្បែរខ្លួនហើយដាស់ដោយសម្លេងទន់ភ្លន់។
" ថេយ៍ ក្រោកឡើង!"
"អឺម..." នាយតូចពត់ខ្លួនទៅមក ងាកគេពីចុងច្រមុះស្រួចដែលឆ្លៀតលួចថើបថ្ពាល់ក្រពុំពេលអ្នកដទៃទៀតកំពុងមមាញឹករៀបចំចុះពីលើយន្តហោះ ចំណែកឯ ណាមជូន ក៏រវល់ដើរដាស់គ្រប់គ្នាឲ្យក្រោកឡើង។
"ចុះទៅមុនទៅ " ថេយ៉ុង ពោលទាំងសម្លេងខ្សោះ ដោយសារល្វើយខ្លាំងឲ្យរាងក្រាស់ចុះទៅមុន ព្រោះមួយរយៈនេះមានគេតាមដានច្រើន ហើយក៏ត្រូវក្រុមហ៊ុនបញ្ជាឲ្យរក្សាគម្លាតពីគ្នា។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romantikស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...