ជុងហ្គុកគម្រាមនាងតាមរយៈខ្សែភ្នែករួចក៏ប្រើក្រសែភ្នែកស្រទន់តាមសម្លឹងកាយវិការទន់ភ្លន់របស់នាយតូចហាក់មិនអាចដកក្រសែភ្នែកចេញពីរាងតូចបានសូម្បីមួយវិនាទី នឹងទឹកចិត្តល្អមិនចេះគុំគួនរបស់នាយតូចធ្វើឲ្យគេកាន់តែគួរឲ្យស្រលាញ់ក្នុងក្រសែភ្នែកនាយក្រាស់ ហើយរឹតតែចង់នៅក្បែរនឹងការពារគ្រប់ពេលវេលា។"ឆាប់ញុាំបាយទៅ ! Jk ធ្វើស្អីទៀតទៅយកស្រាមក ខ្ញុំចង់ផឹកស្រា " នាយតូចលើកចុងជើងស្រលូនទៅឆ្គឹសជើងរបស់គេតិចៗ ទាំងមាត់ប្រើគេប៉ោចៗ ទើបដាក់បង្គុយចុះទល់មុខ មិរ៉ា ហើយញញឹមដាក់នាងតូចដោយចិត្តបរិសុទ្ធ។
"អឹ តាមពិតទៅខ្ញុំក៏មានការរវល់ដែរ ខ្ញុំសូមខ្លួនទៅមុនហើយណា៎" មិរ៉ា រហ័សដកខ្លួនពេលបានធ្វើអ្វីដែលគួរធ្វើរួច នាងមិនអាចទ្រាំមើលភាពទន់ភ្លន់របស់ ជុងហ្គុក ចំពោះ ថេយ៉ុង បានតទៅទៀតទេ ហើយនាងមិនប្រាកដចិត្តថានាងអាចរម្ងាប់អារម្មណ៍ពុះកញ្ជ្រោលព្រោះតែសេចក្តីច្រណែនឈ្នានីសបានឬអត់បើនៅតែបន្តនៅទីនេះតទៅទៀត ។
"អ្ហា៎ ! ទើបតែញុាំបានប៉ុន្មានម៉ាត់ហ្នឹង?" ថេយ៉ុង ធ្វើមុខសោកស្តាយ បន្ទាប់ពីសម្រួលគ្នារួចក៏សង្ឃឹមថានឹងបានញុាំអាហារជុំគ្នាឲ្យឆ្ងាញ់ អារហារដែល ជុងហ្គុក ធ្វើគឺឆ្ងាញ់ណាស់នាងគួរតែបានញុាំវាដោយឆ្ងាញ់បំផុត។
"ឲ្យនាងទៅទៅ នាងមានការងារដែលត្រូវធ្វើទៀត " នាយក្រាស់ពោលឡើងក្រោយពេលត្រលប់មកពីយកស្រាក៏បានឮអ្វីដែលពួកគេនិយាយគ្នាល្មម សម្ដីដេញដោយប្រយោលរបស់គេធ្វើនាងក្រមុំថ្លោះទឹកមុខព្រោះសង្ឃឹមថាគេនឹងឃាត់ ទើបបានតែញញឹមខ្សោះដាក់គេ។
"ប៉ុន្តែ...." នាយតូច សម្លឹងមុខគេទាំងចម្ងល់ពេលឃើញពីសម្ដីដែលឃ្លាតឆ្ងាយនឹងរក្សាគម្លាតរបស់គេចំពោះនាងក្រមុំទាំងដែលមុននេះបាននិយាយថាសម្រួលគេហើយមិនគួរណានាយក្រាស់នៅខឹងនាងយូរដល់ថ្នាក់នេះ។
"មិនអីទេ ! ខ្ញុំទៅសិនហើយ លាហើយបង ថេយ៉ុង " មិរ៉ា ពោលទាំងញញឹមមិនសមនឹងភាពចិត្តដាច់របស់គេ ម្រាមដៃស្រលូនខ្ញាំជាយសំពត់រហូតដល់វាសឹងតែទក់ទៅហើយ មុននឹងចាកចេញដោយមិនចាំឲ្យ ថេយ៉ុង ឃាត់ជាលើកទីពីរ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Roman d'amourស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...