ភាគទី៤ : អនាគតប្ដីបង

18 0 0
                                    


"សុំទោស!" បបូរមាត់តូចពោលដោយសម្លេងខ្សាវៗ កែវភ្នែកសម្លឹងមុខគេដែលនឹងធឹង មិននិយាយអ្វីទាំងអស់ ។ ទោះគេមិននិយាយតែនាយតូចដឹងច្បាស់ពេញទ្រូងថាគេកំពុងតែខឹងនឹងភាពល្ងីល្ងើរបស់ ខ្លួន ព្រមទទួលស្គាល់ថា ជុងហ្គ្ក ធ្លាប់ខុសឲ្យនាយអន់ចិត្តច្រើន តែតាំងពីដើមឡើយគឺនាយលួចស្រឡាញ់នាយធំតែម្នាក់ឯង គេមិនបានដឹងរឿងអ្វីបន្តិច ដូច្នេះបន្ទោសគេក៏មិនបានព្រោះខ្លួនគ្មានតំណែងក្នុងបេះដូងគេស្រាប់ទៅហើយ វាមិនចម្លែកដែលមិនខ្វល់ពីទឹកចិត្តខ្លួន ព្រោះខ្លួនឯងក៏សន្សំចិត្តស្រឡាញ់គេទាំងមិនត្រូវការការតបស្នង អញ្ចឹងហើយក៏គួរតែរក្សាទំនាក់ទំនងមួយនេះឲ្យបានល្អដោយការលាក់បាំងជម្រៅចិត្តឲ្យបានជិតបំផុត។ ពីមុនគេខុស តែពេលនេះនាយខុសដែលល្ងីល្ងឺ ក៏មិនខ្លាចនឹងលួងលោមគេវិញដូចគ្នា។

"សុំទោសរឿងអី?" នាយក្រាស់សម្លឹងមុខនាតូចទាំងមិនយល់ មុននឹងបង្វែរក្រសែភ្នែកទៅចាប់អារម្មណ៍នឹងផ្លូវដែលកំពុងបើកបរវិញពេលប៉ះដល់ស្នាមញញឹមប្រភេទដែលធ្វើឲ្យបេះដូងញាប់ញ័រចាប់មិនជាប់។

ព្រះអើយ! គេជាប្រុសដូចគ្នាញាប់ញ័រដល់ថ្នាក់នេះ បើសិនជាពេលនេះអ្នកដែលអង្គុយកន្លែងគេជាមនុស្សស្រីវិញគេជឿជាក់ណាស់ថានាងអាចនឹងគាំងបេះដូងព្រោះតែកម្រិតនៃការលោតរបស់វាលឿនពេកមិនខាន។

"ក៏ ....គ្រាន់តែចង់សុំទោសដែលម្សិលមិញមិនបានញុាំអាហារស្នាដៃឯង" នាយតូចបែរមុខទៅផ្លូវវិញមុននឹងបើកថតនៅក្នុងឡានយកនំមកញុាំកំដរមាត់កំឡុងពេលជិះឡាន។ ព្រោះ ជុងហ្គុក តែងតែត្រៀមវាសម្រាប់រងាតូចជានិច្ច។

"អញ្ចឹងថ្ងៃនេះបងត្រូវញុាំឲ្យច្រើន" Jk ងាកមកប្រាប់ ថេយ៉ុង ទាំងស្នាមញញឹម ខណៈដែលទូរស័ព្ទក៏លោតសម្លេងសារឡើងតែនាយបែរជាមិនចាប់អារម្មណ៍នឹងអីបន្តិច។

"ប្រាកដណាស់!  ហា...." នាយតូចជ្រួញច្រមុះធ្វើមុខគួរឲ្យស្រឡាញ់ដាក់គេ មុននឹងយកនំដែលខ្លួនខាំអស់ពាក់កណ្តាលទៅបញ្ចុកបាយក្រាស់ខណៈដែល Jk ហាមាត់ទទួលយ៉ាងពេញចិត្ត។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now