ជម្រៅចិត្តស្នេហ៍
ភាគទី ២៩ (ឈ្លើយទាំងប្ដីទាំងប្រពន្ធ)
"រឿងក្ដីនេះបងនឹងចាត់ចែងតាមពួកឯងទៅចុះ តែថា.... ថេយ៉ុង ពេលនេះមានប្រេនខ្នាតយក្សទាក់ទងមកចង់ឲ្យឯងធ្វើ ទូតសុច្ឆន្ទៈ ណា៎ ចាប់ផ្ដើមទទួលការងារថ្ងៃណា?" រយៈពេលជាងមួយសប្តាហ៍ការងារជាច្រើន កកស្ទះរកតែដកដង្ហើមមិនចេញ ពួកគេម្នាក់ៗរវល់តែរឿងផ្ទាល់ខ្លួនទម្លាក់ចោលអស់ការងារនៅក្នុងដៃ ពេលនេះគ្រប់យ៉ាងស្បើយហើយគួរគិតគូរឡើងវិញ ។
"ចាំខ្ញុំចេញពីពេទ្យសិនទៅ " ជុងហ្គុក មុខក្រម៉ូវ មិនពេញចិត្តបើឲ្យរាងតូចទទួលការងារច្បាស់ណាស់គេត្រូវនៅពេទ្យម្នាក់ឯង មិនបាននៅតាមឃ្វាលសំណព្វចិត្តទេ។
"ហឹស ! ខ្ជិលនៅស្ដាប់មនុស្សពូកែហួងហែងណាស់ ហាន់នី តោះទៅលេងប៉ាក្មេក " នាយកម្លោះវ័យក្មេងជាងគេទាញដៃសង្សាចេញពីបន្ទប់ រកតែរាងតូចហារមាត់លាមិនទាន់ មកសួរសុខទុក្ខប្អូនដូចមកស្ដាប់គេនិយាយ គ្មានបានមាត់កអ្វីសោះ ពេលនេះក៏ត្រូវអូសចេញទៅទៀត ។
"អញ្ជើញ !!!" ជុងហ្គុក ស្រែកទាំងឌឺ លោកប្រុស អ្នកស្រី ចន នឹងគ្រប់គ្នាក៏សើចឡើងម្ដងទៀត នឹងចរិតពីរនាក់នេះ មិនចម្លែកដែលពួកគេរាប់អានគ្នាបានព្រោះដូចគ្នាគ្រប់ទម្រង់។
"ទៅផុតមួយគូរហើយ !! " នាយក្រាស់បែរមកសម្លឹង យ៉ុនហ្គី នឹង ជីមីន ដែលអង្គុយបួងផ្លែឈើនៅលើតុ ទឹកមុខដេញច្បាស់ៗ បង្ហាញថាមិនចង់ឲ្យនៅ នៅធ្វើអី នៅមានតែខាត មាត់ឥតទំនេរ របស់គេផ្ញើអ្នកជំងឺតែភ្ញៀវញុាំអស់រលីង ។
"ឆឹស!! ទៅក៏បាន " ជីមីន ចាប់លើកកន្រ្តកផ្លែឈើអោបជាប់ទ្រូងរៀបចំនឹងចេញពីបន្ទប់ស្រាប់តែត្រូវ ថេយ៉ុង ឃាត់។
"ឈប់ ! ដាក់កន្រ្តកផ្លែឈើចុះភ្លាម ទៅតែខ្លួនបានហើយ " ប្ដីប្រពន្ធគេនេះស្មើដៃស្មើជើងសម្បើមណាស់ គ្មានទុកមុខឲ្យភ្ញៀវបន្តិចទេ ជីមីន ក៏ដាក់ចុះវិញទាំងពេបមាត់ដូចកូនក្មេងរអ៊ូរង៉ូវ ព្រោះ ថេយ៉ុង មិនឲ្យយកទៅ។
"ហឹក ! ព្រោះយើងមិនសំខាន់ តូចចិត្តណាស់....ហា៎..." មាត់ស្រែកយំ ទឹកភ្នែកគ្មានមួយដំណក់តែរាងតូច ជីមីន មិនឲ្យខាតទាញយកក្រូចបាន២ផ្លែរតើចេញទៅបាត់ ខណៈដែល យ៉ុនហ្គី តាមសម្លឹងទាំងអស់សំណើច ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romantizmស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...