ក្រោយដោះស្រាយបញ្ហាចប់គ្រប់គ្នាក៏បំបែកទៅបំពេញការងាររៀងខ្លួន សមាជិក B7 ទាំងអស់ក៏មកបន្តការហាត់សមធម្មតា។"ហេតុអ្វី មុននឹងបងមិនជួយនិយាយ ជុងហ្គុក ? " ជីន និយាយឡើងទាំងមុខក្រម៉ូវ ទៅកាន់ ណាមជូន ដែលអង្គុយញញឹមសម្លឹងកូនពៅប្រចាំក្រុមធ្វើមិនដឹង។ ញញឹមនេះព្រោះមានមោទនភាព កូនពៅដែលក្មេងជាងគេ គេមានទំនួលខុសត្រូវចេះដោះស្រាយបញ្ហាដោយខ្លួនឯង ហើយមុឺងម៉ាត់ទៀតផង។
"ធ្វើបានល្អណាស់ ជុងហ្គុក " ណាមជូន ទះស្មា ប្អូន តិចៗ ព្រមទាំងសរសើរ ដែលគេអាចដោះស្រាយបញ្ហនៅចំពោះមុខបានដោយមិនចាំបាច់ខ្លួនជាអ្នកចេញមុខដូចរាល់ដង មិនដឹងថាចាប់ផ្ដើមតាំងពីពេលណា ប៉ុន្តែ ចន ជុងហ្គុក ឥឡូវនេះគឺក្លាហានណាស់។
"ហាស៎ ? " នាយក្រាស់ធ្វើមុខមិនយល់ពេលគ្រប់គ្នាសម្លឹងមកកាន់គេក្នុងគោលដៅតែមួយដោយស្នាមញញឹម រវល់តែស្មឹងស្មាធរំពឹងគិតអ្វីមួយទើបមិនបានចាប់អារម្មណ៍នឹងមនុស្សជុំវិញខ្លួន។ នាយស្មឹងស្មាធិ៍គិតរឿងប្រុសតូចមាឌល្អិតជាមួយតារាស្រីនោះ ។ ថ្វីដ្បិតតែបញ្ហាដោះស្រាយរួចមែន តែបញ្ហាចិត្តមិនស្ងប់របស់គេនៅមិនទាន់បានដោះ បែបនេះគេត្រូវតែគិតសារឡើងវិញរកអ្នកជួយគិតជួយដោះមន្ទិលចិត្តនេះឲ្យដាច់ស្រេច។
"ធ្វើមុខស្លឺហ្នឹងហើយ អាកូនទន្សាយ" ជីនអង្អែលក្បាលគេលេងតិចដោយអស់សំណើចហើយក៏ដើរចេញទៅបាត់ទុកឲ្យមនុស្សដែលតាមមិនទាន់ស្ថានការណ៍បានឡីងឡង់មិនដឹងខ្យល់អី ព្រោះមុននេះមិនបានស្ដាប់ថាពួកគេនិយាយអ្វីមកកាន់ខ្លួន។
"កើតអីឯង ឃើញដើរជ្រួញចិញ្ចើមម្នាក់ឯងតាំងពីចេញពីបន្ទប់ប្រជុំម្ល៉េះ? " មុខស្មើៗ ដើរភ្លឹកៗ ធ្វើភ្នែកស្លឺៗដូចមនុស្សវិកលចរិតឃើញហើយអត់អាណិតប្អូនមិន ជីមីន ក៏ជំទើតជើងគៀកក ជុងហ្គុក លួចខ្សឹបសួរល្មមឮតែពីរនាក់។
"ខ្ញុំកំពុងតែគិត"
"គិតអី?"
"គិតថាបងជើងខ្លីៗទេអីក៏ប្រឹងជំទើតម្ល៉េះខ្ញុំហត់ជំនួស " មួយប្រយោគខ្លីមែនតែមានន័យជ្រៅ មុខស្មើដើរដូចសតិមិនគ្រប់តែដៀលឆ្ងាញ់ឈ្ងុយឲ្យ ជីមីន បាត់មាត់ក្ដាប់ដៃ សម្លក់នាយថ្លែ ខឹងចិត្តមួម៉ៅត្រូវគេបង្អាប់មិនលោះថ្ងៃ ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romansស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...