ភាគទី២៥:តតាំងនឹងព្រេងវាសនា

6 0 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី ២៥ ( គេតស៊ូដើម្បីរស់)

ជុងហ្គុក ដើរកាត់ផ្សែងអ័ព្ទពណ៌ស នឹង សួនផ្ការីកស្គុះស្គាយឥតព្រំដែន ដើរកាន់តែយូរនៅតែមិនឃើញ សម្លេងយំ សម្លេងត្អូញត្អែរ ថានឹកគេ ត្រូវការគេនៅតែឮច្បាស់នឹងត្រចៀក ឲ្យនាយកម្លោះអន្ទះសារចង់ជួបគូសង្សា អោបក្រសោបលួងលោមឲ្យអស់ពីចិត្ត។

"អ្ហឹកៗ.....អ្ហឺ..." 

ឈឺណាស់!

ឈឺព្រោះសម្លេងអូនយំ បេះដូងបងដូចគេចាប់ទាញផ្ដាច់ពីទង អូនឈឺ បងក៏ឈឺ អូនយំ បងក៏យំ ទោះយើងជាមនុស្សពីរនាក់មានរូបកាយផ្សេងគ្នា តែចិត្តនឹងបេះដូងរបស់ពួកយើងគឺជារបស់តែមួយ ។

នាយក្រាស់លុតជង្គង់ចុះ លើកដៃខ្ទប់មុខយំ បន្ទាប់ពីព្យាយាមតាមរកនាយតូចស្ទើរសព្វកន្លែងតែមិនឃើញសោះក្រៅពីអ័ព្ទក្រាស់ក្មឹកនាំឲ្យគេវង្វេងទៅមកក្នុងសួនដ៏ស្រស់ស្អាតមួយនេះ .

...

ទីនេះស្អាត គួរឲ្យចង់រស់នៅមែនពិត តែគេមិនចង់ទេ គេចង់ជួបជុំជាមួយមនុស្សដែលគេស្រឡាញ់ រួមសុខទុក្ខជាមួយគ្នាវិញ។

"ឈឺចាប់ណាស់ឬ? " សម្លេងស្រ្តីចំណាស់ក្នុងឈុតពណ៌សវែង លេចត្រដែតខ្លួនចំពោះនាយសង្ហា ចោទសួរក្មេងកម្លោះដែលកំពុងយំ ហូរទឹកភ្នែករហាម ដោយក្ដីឈឺផ្សារ។

"តើអ្នកជានរណា ? " ជុងហ្គុក ក្រោកឡើង សម្លឹងមុខស្រ្តីដ៏ស្រស់ស្អាត ទាំងឆ្ងល់ មន្ទិលពេញទ្រូង ព្រោះតាំងពីគេមកដល់នេះពុំជួបនឹងនរណាម្នាក់ឡើយ តើគាត់ជាអ្នកណា ? ហេតុអ្វីក៏នៅទីនេះ?

"កូនឈឺចាប់យ៉ាងនេះហ្អេស៎ ? កូនមកដល់កន្លែងនេះហើយកូនគ្មានក្ដីសុខបន្តិចទេហ៎ ?" គាត់ពុំឆ្លើយនឹងនាយ បន្តសំណួរទៅកាន់នាយ ដើរហួសទៅកាច់ផ្កាមួយទងយកមកស្រង់ក្លិនទាំងធ្មេចភ្នែកស្រូបយកក្លិនក្រអូបនៃផ្កា។ ទីនេះជាស្ថានសួគ៌ ជាទីដែលមនុស្សជាច្រើនបន់ផ្សងចង់មក ចង់ជួប តែក្មេងម្នាក់នេះបានមកហើយបែរជាចង់ត្រឡប់ទៅវិញ ទៅកន្លែងដែលមានតែភាពខ្មៅងងឹត អាប់អួរ មានទុក្ខ គ្មានកោះគ្មានត្រើយទៅវិញ។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now