ក្លឹប....រាងកាយតូចស្ដើងក្នុងឈុតសាមញ្ញធម្មតា អាវយឺតពណ៌ស ខោខូវប៊យដាច់រយុយពីគល់ភ្លៅរហូតដល់ចុងជើងពណ៍ប្រផេះចាស់ជម្រៅចិត្តស្នេហ៍ ពណ៌ស ដើរចូលទៅក្នុងក្លឹបរាត្រីអភិជននៅបរិវេណរីសតនៅ ជេជូ តំបន់ទេសចរណ៍ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។ ដោយសាតែជាក្លិបល្បីប្រចាំតំបន់ មានភ្ញៀវល្បីៗនឹងអ្នកមានមកកំសាន្តច្រើនទើបធ្វើឲ្យវត្តមានរបស់នាយតូចក្លាយជារឿងធម្មតាសម្រាប់ពួកគ។
សម្លេងតន្រ្តីចង្វាក់ញាក់រន្ថើន ភ្លើងពណ៌ខ្វាត់ខ្វែងចម្រុះពណ៍ញាក់ទៅតាមភ្លេង សម្លេងហ៊ោកញ្ជ្រៀវពីហ្វូងមនុស្សដែលចូលចិត្តផឹកសុីរាំសប្បាយឮលាន់កងរំពង នៅកណ្តាលក្លឹប ទិដ្ឋភាពទាំងអស់នេះបើសិនជាមនុស្សម្នាក់នោះមិនធ្លាប់មកច្បាស់ជាវិលមុខសន្លប់មិនខាន ប៉ុន្តែសម្រាប់មនុស្សដែលចូលចិត្តដើរលេងដូចជា ជុង ហូស៊ុក ចាត់ទុកថាជារឿងធម្មតាបំផុត។
កាយតូចដើរជ្រៀតជ្រែកហ្វូងមនុស្សយ៉ាងជំនាញត្រឹមមួយភ្លែតក៏មកដល់តុសម្រាប់ផឹកស្រាដែលមានក្មេងកម្លោះម្នាក់ជាអ្នកក្រលុកស្រាកំពុងក្រលុកស្រាយ៉ាងមមាញឹក។
ចិញ្ចើមក្រាស់កោងកន្ទុយកាចខ្ពស់ឆូតបន្តិច កែវភ្នែកដូចសត្វចចក ច្រមុះស្រួចដូចពួកអឺរ៉ុប បបូរមាត់ស្ដើង រង្វង់មុខទ្រវែងសក់ពណ៌ផ្សែងបារីត្រូវសិតបកឡើងលើបង្ហាញថ្ងាស់ទូលាយ មាឌមាំកម្ពស់ខ្ពស់ស្តង់ដារ១.៨០សម ឡើង ផ្ទៃមុខញញឹមស្រាលៗ ធ្វើឲ្យបុរសម្នាក់នេះសង្ហាតាំងពីក្បាលដល់ចុងជើង ដៃមាមកម្លាំងក្រឡុកស្រាដោយភាពស្ទាត់ជំនាញនឹងស្វាហាប់ធ្វើឲ្យបុរសម្នាក់នេះកាន់តែទាក់ទាញ ជាពិសេសអតិថិជនជានារីៗដែលមកឈររងចាំកម្ម៉ងស្រាពីនាយកម្លោះជាបន្តបន្ទាប់ដោយសាមន្តស្នេហ៍បែបពាលៗដូចអ្នកលេងរបស់គេ។
"ប្អូន ! សុំស្រាមួយកែវ " ម្ចាស់សម្លេងស្រួយស្រឹបអង្គុយចុះនៅលើកៅអីសម្រាប់ភ្ញៀវ កម្ម៉ង់ស្រាមកផឹកបន្ទាប់ពីរកកន្លែងទំនេរបាន ក្រសែភ្នែករេចុះឡើងសម្លឹងមើលភ្ញៀវដែលមកកកកុញមិនគួរឲ្យជឿថាក្លឹបនេះអាចនឹងមានមនុស្សមកលេងច្រើនយ៉ាងនេះ ទាំងកាយរេរាំទៅមកតាមចង្វាក់ភ្លេងតិចៗ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...