ជម្រៅចិត្តស្នេហ៍ភាគទី ៣០ (បកស្រាយ)
ក្រោយដាក់ទូរស័ព្ទចុះ ជីមីន ឈរនៅមុខកញ្ចក់តែងខ្លួនលាបនេះលាបនោះទាល់តែអស់ចិត្តទើបដើរទៅទាញខោអាវមកស្លៀក នឹង ស្គីនឃែរមករៀបចំយកឲ្យ ថេយ៉ុង តាមបណ្ដាំ ឃើញថាមួយរយៈទ្រុឌទ្រោមខ្លាំងណាស់ប្រហែលជាត្រូវប៉ូវច្រើនបន្តិចហើយទើបបាន ។
"អូនទៅណា ?" យ៉ុនហ្គី ដែលទើបតែចេញពីបន្ទប់ទឹកលើកដៃអោបចង្កេះទាញរាងតូចមកពិតនឹងទ្រូង ឆ្មក់ថើបថ្ពាល់ទន់ពីរបីខ្សឺតទើបលែងវិញ ខណៈដែលនាយតូចមិនខ្ចីតបព្រោះខឹងរឿងពីថ្ងៃមិនទាន់បាត់ បន្ទាប់ពីត្រូវចាប់ញាត់ចូលឡាន ជីមីន ក៏ត្រូវគេយកមកបន្ទប់វិញ ហើយក៏ត្រូវគេឃុំឃាំងនៅលើគ្រែរហូតដល់ល្ងាច។
"ប្រពន្ធល្អគេមិនឲ្យខឹងប្ដីទេ រកសុីតឹង "
ម្រាមដៃច្រលើមបិចចុងចង្កាតូច និយាយស្ដីបង្អាប់មនុស្សកំពុងខឹងកាន់តែក្រញ៉ក់ក្រញូវលើសដើម មិនខ្វល់ថានាយខឹងយ៉ាងណា សំខាន់គេចង់ញ៉ោះ។
"ទៅរកស្រីល្អរបស់លោកទៅ មកក្បែរខ្ញុំរកងាប់ស្អី?" នាយវាសដៃគេចេញ សម្លក់សម្លឹងដៀងភ្នែកបន្តិចទើបវាចាដេញគេឲ្យទៅរកស្រីល្អមានចេតនាដៀមដាមរឿងដែល យ៉ុនហ្គី ទៅរកសង្សារចាស់កាលពីលើកមុនទើបបែរខ្លួនងរខ្ទើតរាប់ចំនួនស្គីនឃែរ នឹងទាញទូរស័ព្ទមកបូកដកគុណចែកគិតលុយថ្លៃអីវ៉ាន់ទុកទារពី ជុងហ្គុក ។
"មីន~ " យ៉ុនហ្គី បង្អូសសម្លេងលួងតាមរយៈទឹកមុខ ដឹងហើយថានៅមិនទាន់បាត់ងរតែគេចង់ញ៉ោះពេលនេះបកដល់កំហុសខ្លួនឯង មានអារម្មណ៍ថ្លោះទឹកមុខបន្តិចប៉ុន្តែមិនជាបញ្ហាឡើយព្រោះបន្តិចទៀតគេនឹងរកភាពស្អាតស្អំឲ្យខ្លួនឯងហើយ។
"នៅឈរដល់កាលទៀត ទៅស្លៀកពាក់ឲ្យលឿនទៅ ថេយ៉ុង ចាំ" ជីមីន លើកដៃដេញ ធុញនឹងទឹកមុខម៉ក់ដូចឆ្មាធ្លាក់ទឹកខ្លាំងណាស់ គិតថាធ្វើអញ្ចឹងហើយនាយបាត់ខឹងឬ ទាល់តែយូ។
"បាទ"
ពួកគេធ្វើដំណើរមកកាន់មន្ទីរពេទ្យទាំងយប់ ជីមីន យកស្គីនឃែរដែលរៀបចំមួយកាបូបតូចទៅឲ្យ ថេយ៉ុង ដោយមានយ៉ុនហ្គី ជាអ្នកកាន់ឲ្យ មកដល់បន្ទប់ពេទ្យ ថេយ៉ុង ក៏ហក់ភ្លែតយកកាបូបរត់ចូលបន្ទប់ទឹកត្រុយ ទុកឲ្យ ជីមីន ទាលុយពីលោកប្ដីដែលកំពុងកេងលើគ្រែ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...