ភាគទី៨ : ណែនាំទំហំ

77 4 0
                                    


"ត្រូវការឲ្យយើងជួយទិញទេ ?" សំណួររបស់គេធ្វើឲ្យ ជីមីន បានត្រឹមតែលើកដៃទះក្បាលខ្លួនឯងព្រោះតែខ្មាស់រហូតដល់ធ្វើអ្វីលែងត្រូវទៅហើយ  នឹកឆ្ងល់នឹងកែវភ្នែករវៀសរវៃមួយគូរនោះណាស់ឃើញត្រង់ណាមិនឃើញ មកឃើញចំកន្លែងដែលគេមិនចង់ឃើញទៀត។

"ទិ...ទិញស្អី?" ជីមីន និយាយទាំងត្រដិតបូញមាត់បូញករកនឹកពាក្យដោះសាតែខួរក្បាលចង្រៃមិនសហការទាល់តែសោះ។

ស៊យមែន! ដូចខ្វះកន្លែងឃើញមកឃើញកន្លែងសួរគេទិញស្រោម ... អ្ហា៎ ! ផាក ជីមីន យកមុខទៅទុកឯណាទៅ?

"មិ...មិនបាច់ទេ អរគុណបងហើយ !" នាយតូច ញញឹមមិនសម កែវភ្នែកឆ្លេឆ្លារហ័សរកកន្លែងគេចជ្រែកពីត្រង់នេះ ពេលរកនឹកពាក្យដោះសាមិនចេញ គិតហើយក៏ចង់យំពេលតម្រិះប្រែជាជិះកឯង។

"ប្រាប់ទំហំមកចាំយើងជួយណែនាំ តែថា...តាមយើងគិតឯងប្រហែលជាប្រើអាលេខតូចបំផុតហើយ " យ៉ុនហ្គី ញញឹមចំអកតិចៗលើកម្រាមដៃចង្អុលនឹងមេដៃផ្អឹបចូលគ្នាជាការប្រៀបធៀបទំហំ។

"ទំហំប៉ុណ្ណាជារឿងរបស់ខ្ញុំ  បងប្រើញឹកញាប់ណាស់ហេស៎ បានជាស្គាល់ច្បាស់ម្ល៉េះ? " ជីមីន បាត់អាការៈអៀនខ្មាស់អស់រលីង គ្រាន់តែឮសម្ដីពោរពេញដោយបទពិសោធរបស់គេក្នុងចិត្តក្ដៅឆេវ ពេលមនុស្សដែលខ្លួនលួចស្រឡាញ់ជាច្រើនឆ្នាំមានអ្វីជាមួយនឹងអ្នកផ្សេងអារម្មណ៍ហួងហែងច្រាលពេញទ្រូង បេះដូងញ័រទទ្រើក។

"ខ្ញុំជាមនុស្សប្រុស រឿងបែបនេះធម្មតាស្រាប់ហើយ ឬ ឯងមិនធ្លាប់?" 

"ឆ្កួត! អ្នកណាទៅអាវាសែដូចបងនោះ" នាយតូចរហ័សរត់ចេញពីត្រង់នោះរត់ចូលបន្ទប់ខ្លួនឯងដែលនៅខាងមុខនេះប្រហែល៥ម៉ែត្រពេលត្រូវគេសួរសំណួរឆ្កួតៗបែបនោះ មនុស្សធម្មតាឯណានិយាយរឿងបែបនេះងាយៗដូចជាគេនោះ ប៉ុន្តែឈប់ នាយវិះតែភ្លេចទៅហើយថាគេមិនមែនជាមនុស្សធម្មតាតែជាបិសាចឆ្មាស្លេកកំពូលសង្ហាកំពូលសោះកក្រោះទៅវិញទេ។

អ្ហាយ ! ឆ្កួតមែនទែនហើយ ផាក ជីមីន លង់នឹងគេងើបក្បាលលែងរួចហើយ...វគ្គនេះត្រូវដៀលគេបែរជាសសើរគេទៅវិញ។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now