Me and You 💕✨💫Part 1
« Tae!! Tae!! ក្រោកឡើងដល់ម៉ោងទៅរៀនហើយ » កម្លោះតូចរាងស្ដើងកំពុងដាស់មិត្តកម្ជិលរបស់ខ្លួនឯងឲ្យទៅសាលាដែលរៀនជាមួយគ្នា នេះព្រឹកណាក៏ដូចព្រឹកណាដែរ ត្រូវឲ្យគេជាអ្នកជួយដាស់ដែរមិនដឹងជាដេកម៉ាកស្អីគេទេ ។
« អ្ហឹម... » រាងតូចគ្រហឹមញីភ្នែកតិចៗដឹងខ្លួនឡើងពត់ពែនខ្លួនទាំងទ្រមក់ ។
« ទៅងូតទឹកឲ្យលឿនទៅប្រយ័ត្នគ្រូចូលរៀនចោល » Jimin ប្រាប់ព្រមទាំងដើរទៅយកាតាបស្ពាយទៅសាលាមុន ។
« អឺៗ ដឹងហើយរអ៊ូទាំងព្រឹកដូចម៉ាក់យើងគ្មានខុស អ៊ីចឹងធ្វើម៉ាក់ទីពីរយើងតែម្ដងទៅល្អទេ? » រាងតូចចម្អន់ឲ្យមិត្តខ្លួនហើយក៏ដើរចូលទៅងូតទឹកបាត់ Jimin បានត្រឹមតែហួសចិត្តនឹងអាមិត្តពូកែលេងសើចម្នាក់នេះប៉ុណ្ណោះ ។
« បើយើងធ្វើបានណា៎យើងនឹងប្រដៅទេសនាហើយវាយឯងជំនួសអ្នកមីងមិនខានទេ អាមិត្តឡប់!! » រាងតូចចងខ្សែស្បែកជើងប៉ាតារបស់ខ្លួនផងនិយាយផង ពេលរួចរាល់ក៏បើកទ្វារចេញទៅសាលាមុន ។
« ជាប្រុសពូកែរអ៊ូប៉ុណ្ណឹងហើយចុះទម្រាំជាស្រីទៀត ប្ដីឯងដឹងតែងាប់មិនខាន » Taehyung និយាយហើយក៏ញុកច្រាសដុសធ្មេញចូលក្នុងមាត់រួចធ្វើការសម្អាតខ្លួនឯងឲ្យស្អាតមុននឹងទាញឯកសណ្ឋានជាសិស្សមកស្លៀករួចរាល់ទើបដើរទៅសិតសក់ឲ្យរៀបរយសឹមទាញកាតាបដែល Jimin ជួយរៀបសៀវភៅទុកឲ្យជាស្រេចមកស្ពាយហើយក៏តម្រង់ទៅវិទ្យាល័យដោយម៉ូតូ Today របស់ខ្លួនតែម្ដង ។
_ ងាកមកមើលកម្លោះម្នាក់រាងសង្ហារមាឌធំរឹងមាំខុសពី Taehyung ឆ្ងាយកំពុងឈរសិតសក់ទល់មុខកញ្ចក់ធំជាងរាងកាយមនុស្សរបស់គេ នាយកាច់រាងឆ្វេងស្ដាំមើលថាខ្លួនឯងសង្ហារសមនឹងរហ័សនាមហើយឬនៅទើបឈោងយកទឹកអប់ពីលើតុមកបាញ់លើខ្លួនឲ្យក្រអូបឈ្ងុយឈ្ងប់តាមទម្លាប់ហើយទើបដើរស្ពាយកាតាបនាំរាងកាយសង្ហាររបស់ខ្លួនចេញពីបន្ទប់ចុះទៅខាងក្រោម ដោយមាត់ហួចជាចម្រៀងមិនឈប់រហូតដល់អ្នកនៅក្នុងផ្ទះគ្រប់គ្នាចំណាំគ្រាន់តែលឺសម្លេងហួចក៏ដឹងបានហើយថាជាសម្លេងរបស់អ្នកណា ។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️