Me and You 💕✨💫 Part 42
ដោយឡានជាប់នៅមន្ទីរពេទ្យកាលពីថ្ងៃមុនទើប Tae ត្រូវឲ្យ Jungkook បើកឡានគេជូនមកធ្វើការដោយខានពុំបាន។ ពេលមកដល់ហើយរាងតូចក៏ ដោះខ្សែក្រវ៉ាត់ចេញប្រុងនឹងបើកទ្វារចុះពីឡានតែ រាងក្រាសចាប់ដៃម្ខាងទៀតជាប់មុន។
« យ៉ាងម៉េចហ្នឹង? » Tae សួរតែភ្នែកមិនមើលរាងក្រាសឲ្យចំនោះទេ។
« អូនមិនគិតលាបងទេហ្អេស? »
« លាហើយ » និយាយហើយ Tae ប្រុងនឹងចុះតែត្រូវរាងក្រាសចាប់ទាញដៃឲ្យចូលមកវិញម្ដងទៀត មុននឹងចាប់ក្រសោបមុខតូចហើយថើបមាត់ទល់នឹងមាត់អស់មួយសន្ទុះទើបនាយព្រលែងឲ្យមានសេរីភាព មុខរាងតូចក៏ចាប់ផ្ដើមក្រហមតិចៗឡើងភ្លាម។
« យកចិត្តទុកដាក់ធ្វើការឲ្យបានល្អថ្ងៃត្រង់ចាំបងមក ទទួលទៅញាំបាយ » រាងក្រាសផ្ដែផ្ដាំសព្វគ្រប់ដោយសម្លេងផ្អែមស្រទន់យកចិត្តធ្វើឲ្យ Tae មិនតបស្ដីហើយចុះពីឡានដើរចូលទៅមន្ទីរពេទ្យដោយលួចញញឹមអៀនប្រៀនមិនឈប់ទាំងអារម្មណ៏ល្អ រីឯ Jungkook វិញមើលរាងតូចដើរចូលទៅផុតក៏បើក ឡានទៅរកម៉ាក់គេនៅឯក្រុមហ៊ុនតែម្ដង។ គ្រាន់តែ ពេលរាងក្រាសដើរចូលមក បុគ្គលិកម្នាក់ៗនាំគ្នាសម្លឹងមើលភាពស្រស់សង្ហាររបស់គេមិនដាច់ពី កន្ទុយភ្នែក ណាមួយពួកគេសុទ្ធតែជាបុគ្គលិកស្រីក្មេងៗអាចនិយាយបានថាសុទ្ធតែប៉ងប្រាថ្នាចង់ក្លាយ ជាគូបណ្ដើររបស់ CEO ម្នាក់នេះស្ទើរតែគ្រប់គ្នាតែ ទាំងអស់ហ្នឹង។
< តុក តុក >
« អញ្ជើញចូល » Mrs. Jeon ប្រាប់ទៅអ្នកដែលគោះទ្វារបន្ទប់ធ្វើការរបស់គាត់ តែមិនសូវជាមកប្រចាំនោះទេក្នុងមួយសប្ដាហ៏គាត់មកមើលការងារតែពីរឬបីថ្ងៃប៉ុណ្ណោះ។ ទ្វារបន្ទប់បើកឡើងដោយអ្នកកម្លោះរូបសង្ហារញញឹមស្រស់ដាក់អ្នកជាម្ដាយធ្វើឲ្យគាត់ងើបឈរឡើងដើរមកទទួលគេ។
« ជម្រាបសួរម៉ាក់!! នឹកម៉ាក់ដល់ហើយហឹម~~~ » Jungkook និយាយហើយអោបម្ដាយដោយញញឹមនឹករលឹកដល់គាត់ ទោះបីនិយាយគ្នាតាមទូរស័ព្ទឬ call video មើលមុខគ្នាកាលនៅអាមេរិកញឹកញាប់ក៏ដោយតែចិត្តជាម្ដាយនិងកូនត្រូវតែនឹកគ្នាបែបនេះ ហើយ។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️