Me and You 💕✨💫 Part 20
Jungkook បីរាងតូចតាំងពីជាន់ក្រោមរហូតដល់បន្ទប់ហើយក៏ប្រឹងទប់រាងតូចដោយដៃម្ខាងឯដៃ ម្ខាងទៀតក៏លូកចាក់សោរបន្ទប់ ប្រើជើងរុញចូលទៅទើបបីរាងតូចដាក់លើគ្រែគេងថ្នមបំផុត មុននឹង ដើរទៅងូតទឹកផ្លាស់ខោអាវខ្លួនឯងហើយដើរមករក រាងតូចលើគ្រែវិញ។
« ថ្ងៃនេះ Tae កើតអីបានជានិយាយប្លែកៗដាក់បង រហូតចឹងហឹម....? » គេអង្អែលសក់ក្បាលរាងតូចដោយចិត្តនឹកគិតឆ្ងល់ជាខ្លាំងមុននឹងដាក់ខ្លួនដេក ហើយទាញរាងតូចមកអោបជាប់ដើមទ្រូងសំងំគេងលង់លក់ទាំងពីរ។
_ព្រឹកថ្ងៃថ្មី៚
« អ្ហឹម.... » Tae ភ្ញាក់ពីគេងដោយសារពន្លឺថ្ងៃចាំងចូលតាមវាំងននពណ៌ស ធ្វើឲ្យត្របកភ្នែកក្រពុំបើកឡើងបន្តិចម្ដងៗរហូតដល់ភ្លឺច្បាស់បង្ហាញឲ្យឃើញមុខមនុស្សម្នាក់នៅចំពោះមុខខ្លួនឯង Tae ក៏សម្លឹងមើលគេយ៉ាងយូរឲ្យបានពេញភ្នែកមុននឹងលើកដៃ ទៅអង្អែលលើថ្ពាល់រលោងស្រាលៗដាស់ឲ្យម្ចាស់ថ្ពាល់ដឹងខ្លួនឡើងភ្លាមហើយរហ័សចាប់កដៃតូចជាប់ធ្វើឲ្យរាងតូចភ្ញាក់មិនតិចដែរទេ។
« ភ្ញាក់ហើយហ្អេស? » Tae សួរដោយសម្លេងតូច ឆ្មាររបស់ខ្លួន អ្នកដែលត្រូវសួរក៏បើកភ្នែកឡើងភ្លាម ទាំងញញឹម។
« បងភ្ញាក់មុនអូនទៅទៀតតែខ្ចិលក្រោកចាំក្រោកព្រមគ្នាជាមួយក្មេងទ្រមក់ខ្លះវិញ »
« បងថាឲ្យអូន? » Tae ពេបមាត់ធ្វើជាខឹងតែរាងក្រាសបែរជាសើចទៅវិញ។
« មិននិយាយរកបងទៀតទេ » រាងតូចស្រែកឲ្យគេ ហើយក៏ក្រោកអង្គុយបែរខ្នងភ្លាម Jungkook ឃើញចឹងក៏ប្រញាប់អោបពីក្រោយលួងភ្លាម។
« បងនិយាយលេងតើស »
« ហុឹស » Tae នៅតែមិនខ្វល់ទើបរាងក្រាស លោរទៅថើបថ្ពាល់មួយខ្សឺតជំនួសឲ្យពាក្យសួស្ដីពេលព្រឹកភ្លាម។
« សឺត »
« មនុស្សចង្រៃ!! អ្នកណាឲ្យបងថើបអូន? ហុឹស! » រាងតូចស្ដីឲ្យគេផាំងៗដូចគុំមកពីណាចឹង។
« អ្ហាយ!! » រាងតូចស្រាប់តែភ្ញាក់ពេលត្រូវ Jungkook ចាប់បីគេឡើងងើបពីពូកហើយដើរ សំដៅទៅរកបន្ទប់ទឹកទាំងពីរនាក់។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️