Me and You 💕✨💫 Part 52
_ ងាកទៅមើល Arii ដែលដើរមកបន្ទប់ទឹកគ្រាន់តែ ចូលដល់ភ្លាមក៏ត្រូវ Hoseok កន្ត្រាក់ដៃឲ្យចូលក្នុង បន្ទប់ហើយចាក់គន្លឹះទ្វារជាប់ ។
« លោកធ្វើស្អីហ្នឹងលែងខ្ញុំភ្លាមណា៎ » នាងថាឲ្យនាយស្របពេលព្យាយាមគ្រលាស់ដៃចេញពីគេតែ Hoseok មិនព្រលែងងាយៗឡើយ ។
« លែងដៃនាងបណ្ដោយឲ្យទៅរញ៉េរញ៉ៃ Jungkook និង Tae ចឹងមែនទេ? អ្នកនាង Sun Arii » Hoseok ហៅឈ្មោះនាងពេញៗព្រោះមុន នេះគេបានសើុបពីនាងរួចរាល់អស់ហើយ ។
« ខ្ញុំចង់ធ្វើស្អីជារឿងរបស់ខ្ញុំ លោកគ្មានសិទ្ធិចេះដឹងទេលែងទៅណា៎ »
« រឿងនាងខ្ញុំអាចនឹងមិនចង់ដឹង តែបើវាជារឿង របស់ប្អូនប្រុសខ្ញុំដាច់ខាតខ្ញុំត្រូវតែពាក់ព័ន្ធ អ្នកណា ម្នាក់ក៏មិនអាចបំបែកពួកគេបានដែរ » នាយនិយាយដោយទឹកមុខរាបស្មើបែបគម្រាមរួចហើយក៏ព្រលែង ដៃនាងមុននឹងដើរចេញពីទីនោះ គេមិនបានខឹងស្អប់អ្វីនាងទេគ្រាន់តែមិនចង់ឲ្យនាងមានបាបដែលទៅ បំបែកបំបាក់ស្នេហាអ្នកដទៃប៉ុណ្ណោះ ។
_ កម្មវិធីខួបកំណើតចាប់ផ្ដើមឡើង Jungkook ឈរកណ្ដាលដែលមានលោកតាលោកយាយអម សងខាង និងមាននំខេកបីជាន់ជាស្នាដៃរាងតូចនៅ ចំពោះមុខ ។ ពួកគេច្រៀងអបអរសាទរយ៉ាងសប្បាយរីករាយរួចក៏ដល់ពេលត្រូវផ្លុំទៀន ។
« Taehyung មកផ្លុំទៀនជាមួយ Jungkook មក» លោកយាយហៅរាងតូចដែលឈរនៅម្ខាងទៀត ព្រមទាំងទាញដៃគេមកផងដែរធ្វើឲ្យ Jungkook ញញឹមឡើងមក ខុសតែ Mrs. Jeon និង Arii ទេ ដែលមិនត្រេកអរជាមួយ ។
« បួងសួងសិនទៅចៅ » លោកតាប្រាប់ទើបរាងក្រាសចាប់ដៃរាងតូចហើយបិទភ្នែកបួងសួងយ៉ាង ស្ងៀមស្ងាត់មុននឹងបើកភ្នែកឡើងញញឹមមកកាន់ Tae គ្រាន់តែមើលក៏ដឹងដែរថាបួងសួងទាក់ទងនឹងគេ រួចទើបងក់ក្បាលឲ្យជាសញ្ញាហើយអោនផ្លុំទៀនជាមួយគ្នា ។
_ គ្រប់គ្នាទះដៃយ៉ាងរីករាយហើយដើរមកជូនពរ នាយម្នាក់ម្ដងៗ ។
« ជូនពរឲ្យមានសុខភាពល្អណា៎ » Yoongi
« បាទអរគុណHyung » Jungkook
« អេ៎!! ជូនពរឲ្យស្រឡាញ់គ្នាជាមួយក្មេងខ្លះឲ្យបាន យូរ សូមកុំឲ្យបុិនរករឿងឯងឲ្យឈឺក្បាលពេកណា៎» Jimin និយាយដៀមដាមឲ្យ Tae ធ្វើឲ្យ Tae ញេញធ្មេញដាក់ដូចចង់ហែកគេសុីទាំងមូលចឹង ព្រោះនិយាយឲ្យត្រូវចំណុចពេកនោះអី ។
VOCÊ ESTÁ LENDO
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️