Part 15

3.1K 192 1
                                    

Me and You 💕✨💫 Part 15

   បន្ទាប់ពីញ៊ាំអាហារថ្ងៃត្រង់រួច រាងក្រាសក៏ទៅងូត ទឹកផ្លាស់ខោអាវរៀនហើយឡើងមកគេងអោបរាងតូចច្រឡឹងវិញនៅលើសាឡុងជាមួយគ្នា។

« គេងទៅណា៎ថ្ងៃណាស់ហើយ » Jungkook និយាយទាំងដៃកំពុងអង្អែលសក់ទន់ល្មើយរបស់មាឌ តូចឲ្យគេងលក់នៅក្នុងរង្វង់ដៃ។

« អឹម Kook!! និយាយថាល្ងាចនេះអាMinបបួលយើងទៅដើរលេងជាមួយគ្នាលោកគ្រូYoongi សង្សារវាក៏ទៅដែរ » Tae ប្រាប់គេតែភ្នែកស្រឹមងងុយបណ្ដើរៗដោយសារការលួងលោមរបស់រាងក្រាស។

« បាទចាំល្ងាចអូនភ្ញាក់ឡើងចាំយើងទៅទាំងអស់គ្នាគេងទៅណា៎ »

« ពេលអូនគេងលក់បងនឹងមិនទៅណាទេមែនទេ? »

« ម៉េចក៏សួរចឹង? » លឺរាងតូចសួរដោយសម្លេងខ្សាវៗគេក៏អត់មិនបាននឹងអោនមើលមុខទាំងងឿង ឆ្ងល់។

« មិនដឹងទេ អូនគ្រាន់តែមានអារម្មណ៏ថាពេលអូន បិទភ្នែកបងនឹងចាកចេញចោលអូន សូមអង្វរបងមួយរឿង...កុំទៅណាចោលអូនអី Kook អូនរស់មិន បានទេបើគ្មានបងនៅក្បែរ » Tae និយាយហើយក៏ រឹតអោបរាងក្រាសជាប់ណែនសឹងតែរើបម្រាស់មិន បានធ្វើឲ្យអ្នកដែលត្រូវគេអោបក៏ញញឹមឡើងភ្លាមព្រោះដឹងថារាងតូចក៏ស្រឡាញ់គេមិនចាញ់ខ្លួនឯង។

« សន្យា បងមិនទៅណាទេតែ Tae ឆាប់គេងទៅ ណានឹងអាលល្ងាចបានទៅដើរលេង » រាងតូចងក់ក្បាលតិចៗតបហើយក៏សំងំគេងរហូតដល់លង់លក់ ជាង30នាទីក្រោយ Jungkook អោនមើលមុខឃើញថារាងតូចគេងហើយក៏ងើបខ្លួនចេញបន្ទាប់មកក៏ដាក់រាងតូចគេងលើសាឡុងធំឲ្យបានស្រួលមិនឲ្យភ្ញាក់ទើបគេដើរទៅទាញអាវធំ សោរម៉ូតូ ទូរស័ព្ទ និងកាបូបលុយដើរចេញទៅដោយមិនភ្លេចបិទទ្វារឲ្យមានសម្លេងតិចៗបំផុតចៀសវាងរាងតូចដឹងខ្លួន។

@Paradise Diamond

   Jungkook ចតម៉ូតូទុកដាក់បានស្រួលបួលហើយ ក៏រៀបអាវឲ្យស្រួលបន្តិចមុននឹងដើរចូលទៅ។កាលណាដែលបានឃើញកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនរបស់ខ្លួនហើយ បុគ្គលិកទាំងប្រុសទាំងស្រីដែលនៅទីនោះក៏នាំគ្នាងើបឈរធ្វើគារវកិច្ចភ្លាមបើទោះបី Jungkook មានអាយុត្រឹមតែ18ឆ្នាំក៏ ដោយតែឋានៈរបស់គេត្រូវបានអ្នកនៅទីនេះឲ្យតម្លៃជាមុនគ្រប់គ្នាទាំងអស់។

Me and You 💕✨💫 (Completed)Where stories live. Discover now