Part 49

2.7K 172 0
                                    

           Me and You 💕✨💫 Part 49

ការប្រកួតធ្វើនំខេកចាប់ផ្ដើម!! Tae រៀបចំគ្រឿង ផ្សំនិងរបស់របរធ្វើនំរួចជាស្រេចរួចហើយក៏ចាប់ផ្ដើមលាយម្សៅនំនិងអ្វីផ្សេងជាច្រើនលាយចូលគ្នា ដោយគេបន្ថយប័រនិងរបស់ជាតិផ្អែមហើយដាក់ផ្លែឈើស្រស់ជំនួសវិញធ្វើឲ្យលោកតានិងលោក យាយអង្គុយមើលទាំងញញឹមពេញចិត្តជាខ្លាំងហើយអ្នកដែលកាន់តែសប្បាយចិត្តជាងគេនោះគឺ Jungkook នោះឯង ។

« ធ្វើអីមុនទៅនៀក? » Arii លួចមើលរាងតូចដែលធ្វើការញាប់ដៃញាប់ជើងខុសពីនាងកំពុងឈរធ្វើមីងមាំុងមិនចេះស្អី សូម្បីតែពងមាន់នាងនៅគោះបែកមិនសល់ពងក្រហមផង បើចឹងឲ្យនាងទៅធ្វើស្អីចេញទៅ?

« ឆាប់ធ្វើទៅ Arii » Mrs Jeon បង្គាប់ដល់នាងតូចដែលគាត់ចង់ឲ្យរៀបការជាមួយកូនប្រុសតែមាន ដឹងដែរទេថាអ្នកនាងតូច Arii មិនចេះអ្វីក្រៅតែពី Shopping ដើរម៉ូត និងចូលក្លឹបរាល់យប់នោះ? ដែលសំខាន់នាងក៏ធ្វើរឿងខូចខាតមិនឲ្យដឹងទៀត ផង បើសិនជាគាត់ដឹងច្បាស់ណាស់ថា Tae ត្រូវជួយ សង្គ្រោះព្រោះគាត់នឹងគាំងបេះដូងហើយត្រូវដឹកឲ្យចូលមន្ទីរពេទ្យជាក់ជាមិនខាន ។

« នៅឈរធ្វើអីទៀតឆាប់ធ្វើទៅ ដល់ម៉ោងឥឡូវហើយ » Mrs Jeon តឿនបន្ថែមធ្វើឲ្យ Arii ឆ្លេឆ្លាធ្វើអីមិនត្រូវក៏ស្ទុះទៅចាប់ពងមាន់ពីរគ្រាប់មកកាន់ហើយក៏គោះដាក់ចូលចាន សំបកស៊ុតក៏បែកពេញហ្នឹងធ្វើឲ្យមុខនាងឡើងភ័យហើយក៏លូកដៃឆ្កឹះពួកវាចេញនាំឲ្យដៃនិងឈុតអៀមប្រឡាក់អស់ លោកយាយនិងលោកតាមើលមកក៏ឃ្នើសចិត្ត មើលហើយក៏ដឹងថានាងគ្មានបទពិសោធន៏នៅក្នុងផ្ទះបាយទៅហើយ ។

រយៈពេលកន្លងផុតទៅអស់30នាទី Tae ក៏បាន រៀបតម្លើងនំខេកជាពីរជាន់យ៉ាងស្រស់ស្អាត ខាងក្នុងនំគេបានដាក់ផ្លែចេកក្រឡុកជាមួយទឹកដោះ គោស្រស់ព្រមទាំងផ្លែស្ត្រប៊េរីទៀតផង រីឯខាងក្រៅគេក៏បានរៀបផ្លែឃីវីនិងម្នាស់ដែលមានជាតិជូរហើយមិនសូវផ្អែមដាក់តម្រៀបគ្នាបូករួមនិងគ្រីមផ្លែឈើចម្រុះធ្វើឲ្យនំខេកមានសភាពស្រស់ស្អាត ហើយញាំទៅមិនទ្រលាន់សាកសមបំផុតសម្រាប់អ្នក មិនចូលចិត្តផ្អែមដូច Jungkook ហើយនិងមនុស្ស ចាស់ដូចលោកតាលោកយាយ គេជឿជាក់ថានំគេ ច្បាស់ជាចេញមកល្អលោកតាលោកយាយច្បាស់ជាពេញចិត្ត ចង់អ្នកណាស្អប់ខ្ពើមអ្វីយ៉ាងម៉េចក៏ ស្រេចចិត្តគេលែងខ្វល់ហើយ!!

Me and You 💕✨💫 (Completed)Where stories live. Discover now