Me and You 💕✨💫 Part 51
@ថ្ងៃត្រង់
បន្ទាប់ពីញាំបាយថ្ងៃត្រង់ហើយលោកតានិងលោកយាយក៏ឡើងទៅសម្រាកចំណែករាងតូចនិង Jungkook ក៏ទៅសម្រាកដូចគ្នាទុកកម្លាំងសម្រាប់ពិធីល្ងាចនេះ គេនឹងរៀបចំមិនធំប៉ុន្មានគ្រាន់តែជា លក្ខណៈគ្រួសារនិងអញ្ជើញ Jimin Yoongi ព្រមទាំង Hoseok មកផងតែប៉ុណ្ណឹង ។
« Tae!! » Jungkook ហៅអ្នកដែលគេងកើយដៃគេចុចទូរស័ព្ទ ។
« អឹម? »
« អូនថាល្ងាចនេះម៉ាក់បងមកទេ? »
« ខួបកំណើតរបស់បងគាត់ប្រាកដជាមកហើយយ៉ាងម៉េច? បងកើតអី? » រាងតូចដាក់ទូរស័ព្ទចុះសួរទៅនាយទាំងអត់ឆ្ងល់មិនបានពេលលឺសំណួរមុននេះ ។
« គ្មានអីទេ បងខ្លាចក្រែងគាត់គិតរឿងថ្ងៃនោះហើយមិនមក »
« អឹម..កុំគិតច្រើនអី ម៉ាក់បងស្រឡាញ់បងខ្លាំងថ្នាក់ នេះគាត់ពិតជាមកមិនខាន តែអូនខ្លាចគាត់មិនចង់ឃើញមុខអូនទៅវិញទេ » Tae ញញឹមដកដង្ហើមធំបែបខ្វល់ចិត្តទើប Jungkook ទាញមកអោបជាប់ទ្រូងលួងលោមភ្លាម ។
« កុំខ្វល់អី ទោះជាគាត់មិនពេញចិត្តក៏បងនៅតែ ស្រឡាញ់ Tae ដែរស្រឡាញ់ខ្លាំងអើយសែនខ្លាំង» គេនិយាយរួចអោនថើបថ្ពាល់រាងតូចអស់មួយដង្ហើមដោយក្ដីស្រឡាញ់ អ្នកណាមិនពេញចិត្ត Tae ក៏គេ មិនបានឈឺក្បាលជាមួយទោះបីជាម៉ាក់ក៏ដោយ ព្រោះទោះបីថ្ងៃនេះគាត់មិនចូលចិត្ត Tae តែគេ ប្រាកដចិត្តថាថ្ងៃណាមួយម៉ាក់គេនឹងស្រឡាញ់ហើយចូលចិត្ត Tae ដូចជាយាយនិងតាយ៉ាងចឹង ។
ពេលល្ងាចក៏បានមកដល់ ពិធីទាំងមូលត្រូវបាន រៀបចំរួចរាល់ដោយ Jungkook ខ្លួនឯងហើយ Hoseok ក៏បានមកជួយជាដៃជើងម្នាក់ដែរ ។
« Jungkook!! Oppa ផឹកទឹកសិនទៅ » Tae ដែលរវល់ចាត់ចែងអាហារហើយក៏នៅឆ្លៀតលើក ទឹកយកមកឲ្យប្រុសៗទាំងពីរទៀត ។
« អរគុណ » Hoseok និយាយហើយក៏លើកទឹក យកមកផឹកស្របពេលនោះកែវភ្នែកក៏ចោលទៅ ប្រទះនឹងមនុស្សស្រីក្នុងឈុតពណ៌សរឹបភ្លៅដៃអាវទម្លាក់ត្រឹមស្មារមុខមាត់ស្រស់ស្អាត គឺជានាង!! មនុស្សស្រីដែលគេរួមមេត្រីនៅយប់មួយនោះហើយ ក៏បំបែកផ្លូវគ្នាអស់ជាងពីរសប្ដាហ៏ រូបរាងរបស់នាងពិតជាទាក់ទាញឲ្យនាយកម្លោះភ្លឹកស្មារតីរហូតធ្វើឲ្យ Jungkook និងរាងតូចមើលទៅតាមក៏បានឃើញ Arii កំពុងដើរមកជាមួយនិង Mrs Jeon ដោយមានកាដូជាប់ដៃផងដែរ ។
أنت تقرأ
Me and You 💕✨💫 (Completed)
عاطفية🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️